ដោយ កេសរណ្ណីយ្យា
2011-02-18
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសបដិសេធសំណើរបស់ក្រុមមេធាវីការពារក្ដី ដែលសុំឱ្យដោះលែងជនត្រូវចោទ ៣រូប គឺលោក នួន ជា, ខៀវ សំផន និងអ្នកស្រី អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំ។
អតីតមេដឹកនាំនៃរបបខ្មែរក្រហម ខៀវ សំផន (ឆ្វេង) នៅក្នុងសវនាការសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងបានធ្វើសេចក្ដីសម្រេចនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ។ កន្លងមកអង្គបុរេជំនុំជម្រះបានចេញប្រកាសសម្រេចបញ្ជាឱ្យបន្តឃុំ ខ្លួនអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំង ៣រូបនោះជាបណ្ដោះអាសន្ន រហូតដល់ពេលមានការជំនុំជម្រះ ដោយមិនបញ្ជាក់អំពីហេតុផលអ្វីឡើយ។
សេចក្ដីប្រកាសព័ត៌មាននោះ ក៏បានបង្ហាញផងដែរថា អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ការពន្យារពេលក្នុងការចេញសេចក្ដីប្រកាសអំពីមូលហេតុនៃការបន្តឃុំ ខ្លួនជនត្រូវចោទ បានរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិរបស់ជនត្រូវចោទទាំងនោះ ប៉ុន្តែបានគូសបញ្ជាក់ថា តាមធម្មតាការរំលោភសិទ្ធិបែបនេះ នឹងត្រូវបានដោះស្រាយនៅចុងបញ្ចប់នៃដំណើរការកាត់សេចក្ដី។
ជាងនេះទៀត អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ការបន្តឃុំខ្លួនជនត្រូវចោទ គឺមានសារសំខាន់ក្នុងការធានាឱ្យប្រាកដថា ជនត្រូវចោទនឹងមានវត្តមាននៅក្នុងអំឡុងពេលកាត់សេចក្ដី៕

No comments:
Post a Comment