ដោយ កែវ និមល
2011-02-24
កិច្ចប្រជុំនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានបញ្ចប់កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅ ដោយមានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី ក្នុងនាមប្រទេសជាប្រធានអាស៊ាន គ្រោងបញ្ជូនអ្នកសង្កេតការណ៍មិនមានប្រដាប់អាវុធមកតាំងនៅជាមួយ ភាគីទាំង២ កម្ពុជា-ថៃ។ កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ ជាភាសាអង់គ្លេស បានសរសេរចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈថា កិច្ចប្រជុំកម្ពុជា-ថៃ ដោយមានប្រធានអាស៊ានគឺប្រទេសឥណ្ឌូណេស៊ី ជាអ្នកសម្របសម្រួលនោះ បានទទួលលទ្ធផលសំខាន់មួយ គឺប្រទេសទាំង២ កម្ពុជា-ថៃ ព្រមទទួលយកអ្នកសង្កេតការណ៍មកពីប្រទេសឥណ្ឌូណេស៊ី មកសង្កេតការណ៍នៅតំបន់មានជម្លោះរវាងប្រទេសទាំង២។ តែកិច្ចប្រជុំនោះមិនបានផ្ដោតទៅលើកិច្ចព្រមព្រៀងឈប់បាញ់មួយដែល មានចុះហត្ថលេខាដោយតំណាងប្រទេសទាំង២ឡើយ។
កាសែតបានដកស្រង់ប្រសាសន៍របស់លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ប្រធានអង្គប្រជុំ ដែលបានមានប្រសាសន៍ឆ្លើយសំណួរអ្នកកាសែតលើចំណុចនេះថា ការឈប់បាញ់ គឺកាលណាមានភាពស្ងប់ស្ងាត់។
ប្រភពព័ត៌មានពីកាសែត អង់តារា ញូវ (Antara News) របស់ប្រទេសឥណ្ឌូណេស៊ី បានសរសេរថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា បានថ្លែងប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំបានបញ្ចប់ថា មុខងាររបស់ក្រុមអ្នកសង្កេតការណ៍ គឺជួយភាគីទាំង២ កម្ពុជា-ថៃ ឲ្យអនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួនមិនឲ្យមានការបាញ់គ្នានៅ តំបន់ព្រំដែនមានជម្លោះតទៅទៀត។
លោករដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានថ្លែងថា គេនៅមិនទាន់បានកំណត់ជាក់លាក់នូវចំនួនអ្នកសង្កេតការណ៍ដែលត្រូវ បញ្ជូនមកនៅឡើយទេ ប៉ុន្តែជាដំបូង គឺជាក្រុមមួយតូចដែលត្រូវបញ្ជូនទៅកាន់តំបន់មានជម្លោះមុនគេ ដើម្បីវាយតម្លៃថា តើគេត្រូវការសរុបប៉ុន្មាននាក់? ក្រុមដំបូងដែលត្រូវបញ្ជូនទៅនោះ រួមមានទាហានដែលមិនមានអាវុធ រួមជាមួយអ្នកការទូតមួយរូប ឬ ២រូបក្នុងក្រុមនីមួយៗទៅកាន់ប្រទេសទាំង២។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ការមានអ្នកសង្កេតការណ៍ជាភាគីទី៣ មកសង្កេតការណ៍នោះ វាសំខាន់ណាស់ទៅហើយ បើទោះបីជាមិនមានចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងភាគីជម្លោះ ទាំងពីរ កម្ពុជា-ថៃ ក៏ដោយ។
លោក កុយ គួង បានបន្ថែមថា ការមានអ្នកសង្កេតការណ៍នេះវាសំខាន់ ព្រោះកន្លងមកកម្ពុជា មិនដែលផ្ទុះអាវុធទៅលើភាគីថៃ មុនឡើយ កម្ពុជាគ្រាន់តែប្រើសិទ្ធិក្នុងការការពារខ្លួន ដើម្បីបាញ់ការពារមិនឲ្យមានការឈ្លានពានប៉ុណ្ណោះ។ ជាមួយនោះដែរ បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ បើមិនមានការគោរព ឬមានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នោះ ហើយមិនមានភាគីទី៣ ជាអ្នកត្រួតពិនិត្យនោះ ក៏មានការលំបាកដែរ។
លោកបន្តទៀតថា ៖ «បើភាគីទាំង២សន្យាថា មិនឲ្យមានការប៉ះទង្គិចគ្នាខាងអាវុធបន្តទៀត ហើយនិងព្រមយកអ្នកសង្កេតការណ៍មកពីឥណ្ឌូណេស៊ី មកពិនិត្យមើល ដើម្បីឲ្យប្រាកដថា អត់មានអ្នកណាបាញ់មុន អាហ្នឹងវាជារឿងមួយសំខាន់ហើយបាទ!»។
ទាក់ទងនឹងការមានអ្នកសង្កេតការណ៍ជាភាគីទី៣ ដោយមិនមានកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី២២ ខែកុម្ភៈ មុនពេលមានការប្រកាសលទ្ធផលកិច្ចប្រជុំនៅក្រុងហ្សាកាតាថា លោកជាអ្នកផ្ដួចផ្ដើមឲ្យមានការបញ្ជូនអ្នកសង្កេតការណ៍ពីប្រទេស ឥណ្ឌូណេស៊ី មកកម្ពុជា និងថៃ ដើម្បីត្រួតពិនិត្យការឈប់បាញ់គ្នារវាងកម្ពុជា ជាមួយថៃ។
លោក ហ៊ុន សែន បានមានប្រសាសន៍ទៀតថា លោកបានយល់ព្រមលុបចោលមិនបាច់ឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ដោយ មានការចុះហត្ថលេខារវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលលោកជាអ្នកស្នើឡើងផងដែរ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ដោយលោកយល់ថា ការមានកិច្ចព្រមព្រៀងឈប់បាញ់ដោយមានចុះហត្ថលេខានោះ អាចមានផលវិបាកចំពោះលោក កាស៊ីត ភិរម្យ (Kasit Piromya) ខ្លួនឯងផង ដោយអាចធ្លាក់ពីតំណែង និងអាចមានការជាប់គាំងមិនមានការយល់ព្រមពីរដ្ឋសភាថៃ នៅទីក្រុងបាងកក ទៀតផង។
លោក ហ៊ុន មានប្រសាសន៍ដូច្នេះ ៖ «យើងបានស្នើឲ្យគាត់បញ្ជូនមក ឲ្យបានឆាប់បំផុត អ្នកសង្កេតការណ៍ បើអ៊ីចឹងជំហរភាគីទាំង២ដូចគ្នាហើយ។ ទម្រង់ការបែបនេះមិនចាំបាច់មានកិច្ចព្រមព្រៀងចុះហត្ថលេខាទេ។ ខ្ញុំបានប្រាប់ទៅឯកឧត្ដម ហោ ណាំហុង ថា មិនចាំបាច់មានកិច្ចព្រមព្រៀងឈប់បាញ់ទេ»។
ទាក់ទងជាមួយលទ្ធផលកិច្ចប្រជុំនៅក្រុងហ្សាកាតានេះដែរ លោក សុន ឆ័យ សមាជិកសភាកម្ពុជា បានមានប្រសាសន៍ថា មានការបញ្ចេញមតិខុសគ្នាចំពោះលទ្ធផលកិច្ចប្រជុំនោះ។ លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកយល់ថា ចាំបាច់ត្រូវមានការចុះហត្ថលេខាជាឯកសារដើម្បីធានាកុំឲ្យមានការ បាញ់គ្នាតទៅទៀត។
លោក សុន ឆ័យ បានលើកឡើងទៀតថា ការធានាថា ឈប់បាញ់គ្នាជារឿងមួយដែលប្រទេសមានជម្លោះនានា តែងតែធ្វើដើម្បីឲ្យមានការធានាកុំឲ្យមានការបាញ់គ្នាតទៅទៀត ហើយបើទោះបីជាមានអ្នកសង្កេតការណ៍ឈប់បាញ់គ្នា ក៏មិនមានន័យថា ទៅមុខទៀតមិនមានការបាញ់គ្នានោះដែរ។ ប៉ុន្តែបើមានកងទ័ពការពារសន្តិសុខនោះបានអាចធានាការឈប់បាញ់គ្នា បាន ដូច្នេះទោះបីមានកិច្ចប្រជុំនៅក្រុងហ្សាកាតានោះ ក៏កម្ពុជាត្រូវមានការងារផ្សេងជាច្រើនទៀត ដើម្បីបន្តតវ៉ាទៅអន្តរជាតិ ដើម្បីរកដំណោះស្រាយការពារកុំឲ្យថៃ មកទាមទារទឹកដីកម្ពុជា តទៅមុខទៀតតាមអំពើចិត្ត។
លោក សុន ឆ័យ មានប្រសាសន៍ទៀតថា ៖ «ត្រូវមានការសន្យាមួយជា ផ្លូវការ។ បើយើងមិនមានឯកសារ យើងមិនមានមូលដ្ឋានណាមួយបញ្ជាក់ថា យើងបានសន្មតត្រឹមត្រូវថា មិនប្រព្រឹត្តការមិនបាញ់ប្រហារគ្នានោះទេ ហើយរឿងប្រើប្រាស់ឯកសារនោះជាមូលដ្ឋានតម្រូវចាំបាច់បាទ»។
ប្រជាពលរដ្ឋមួយរូបដែលរស់ក្បែរតំបន់ប្រាសាទព្រះវិហារ ដែលមិនចង់ចេញឈ្មោះ បាននិយាយថា លោកមានការសប្បាយរីករាយដោយមានភាគីទី៣ មកសង្កេតការណ៍ តែលោកមិនមានជំនឿចំពោះជនជាតិថៃឡើយ ដោយសារមានការនិយាយមិនទៀង ហើយទំនាស់ព្រំដែននៅតំបន់ព្រះវិហារនេះ កើតឡើងដោយសារភាគីថៃ ជាអ្នកបង្កឡើង ៖ «បើអ៊ីចឹងយើងចង់បានឃើញហើយថា មិនបាច់ស៊ីញេក៏បានដែរ ឲ្យតែមានការចុះសង្កេតការណ៍ តើអ្នកណាបាញ់អ្នកណា? បើគេបាញ់មុន មានន័យថា តើបាញ់នោះយ៉ាងម៉េច? បើមិនមានការរំកិលចូលទេ មិនមានការឈ្លានពានទេ បើគ្មានការឈ្លានពានទេក៏មិនមានការបាញ់ទេ»។
លោក សុក សំអឿន នាយកប្រតិបត្តិអង្គការច្បាប់មួយឈ្មោះ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា ទំនាស់ព្រំដែនកម្ពុជា-ថៃនេះ មិនងាយចប់ឡើយ បើកាលណាទំនាស់ផ្ទៃក្នុងថៃ រវាងក្រុមអាវលឿង និងអាវក្រហមនៅតែកើតមានក្នុងឆាកនយោបាយថៃ នៅក្រុងបាងកក។
ទំនាស់កម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ បានកើតមានក្រោយពេលកម្ពុជា បានដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយកងទ័ពថៃ បានលើកចូលមកលុកលុយតំបន់ប្រាសាទ និងក្បែរប្រាសាទកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កន្លងមក។ កម្ពុជា-ថៃ បានជួបចរចាគ្នាដោះស្រាយទ្វេភាគីជាច្រើនដងមកហើយ តែការវាយប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំង២ នៅតែកើតមាន ប៉ុន្តែនៅពេលនេះទំនាស់នេះមានការចូលរួមដោះស្រាយពីភាគីទី៣ ហើយក្រោយពេលកម្ពុជា បានដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅ៕

No comments:
Post a Comment