Wednesday, February 9, 2011

យន្ត​ហោះ F-18 & RAFALE

ប្រេស៊ីល​ស្រឡាញ់​យន្ត​ហោះ F-18 របស់​ប៊ូ​អ៊ីញ​ និង RAFALE របស់ DASSAULT


យន្តហោះធុន F-18
រូបភាព បរទេស
យន្តហោះធុន F-18
 
ប្រភព​ព័ត៌​មាន​មួយ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ​ ថា ប្រធានា​ធិបតី​ប្រេសីុល​លោក​ស្រី ឌីល​ម៉ា រ៉ូស​សេហ្វ​ យល់​ថា យន្ត​ហោះ​ចំបាំង​ F-18 របស់​ក្រុម​ហ៊ុន​ប៊ូ​អ៊ីញ​គឺ​ជា​ប្រភេទ​យន្ត​ហោះ​ដ៏​ប្រសើរ​បំផុត​ក្នុង​ចំណោម​យន្ត​ហោះ​ចំបាំង​ដ៏​ប្រសើរ​៣​ដែល​កង​ទ័ព​អាកាស​ប្រេស៊ីលនឹង​ស្នើ​ទិញ​យន្ត​ហោះ​ប្រដេញ​។
បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ​ កន្លង​មក​នេះ​ក្នុង​ឱកាស​នៃ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​លោក​ស្រី​ប្រធានា​ធិបតី​ប្រេស៊ីល​ និង​លោក​ TIMOTHY GEITHNER រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក​។ យន្ត​ហោះ​ធុន F-18 របស់​ក្រុម​ហ៊ុន​ប៊ូ​អីុញ​អាមេរិក​កំពុង​ប្រកួត​ប្រជែង​គ្នា​ជាមួយ​យន្ត​ហោះ​ធុន RAFALE របស់​ក្រុម​ហ៊ុន​ DASSAULT បារាំង​ និង​យន្ត​ហោះ​ធុន GRIPEN របស់​ក្រុម​ហ៊ុន​ស៊ុយ​អែត​SAAB៕

No comments:

Post a Comment