ថ្ងៃ អាទិត្យ ទី ៦ ខែ មិនា ឆ្នាំ ២០១១

(រូបថត ជោគជ័យ)
សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនជាតិបារាំងឈ្មោះកាស្ស៊ា ម៉ាស្ស៊ែ និងរូបតូចក្មេងស្រីខ្មែរទាំង៣នាក់នោះមានអាយុចាប់ពី៨ឆ្នាំដល់១២ឆ្នាំ
រាជធានីភ្នំពេញ ៖ ជនជាតិបារាំងឈ្មោះកាស្ស៊ា ម៉ាស្ស៊ែ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកជំនាញកុំព្យូទ័រ បច្ចុប្បន្នមានប្រពន្ធជានារីខ្មែរ ស្នាក់នៅផ្ទះជួលនាភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យចុះឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៦ មីនា ។
ប្រតិបត្តិការខាងលើនេះក៏មានការចូលរួមដឹកនាំពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យផងដែរ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលមានវត្តមានក្នុងប្រតិបត្តិការខាងលើបានឱ្យដឹងថា មូលហេតុដែលសមត្ថកិច្ចឈានទៅធ្វើការឃាត់ខ្លួនឈ្មោះកាស្ស៊ា ម៉ាស្ស៊ែ និងស្ត្រីម្នាក់ជាប្រពន្ធឈ្មោះជួង ដាវី អាយុ២៥ឆ្នាំ នៅចំណុចផ្ទះជួលភូមិខាងលើ គឺដោយសារសមត្ថកិច្ចទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋមកថា មានការសង្ស័យលើឈ្មោះកាស្ស៊ាម៉ាស្ស៊ែ និងប្រពន្ធលើបញ្ហាធ្វើអ្វីមួយខុសប្រក្រតីលើកុមារីអាយុចាប់ពី១២ឆ្នាំចុះក្រោម។
ផ្តើមចេញពីព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋក្រុមសមត្ថកិច្ចបានចុះឡោមព័ទ្ធលំនៅខានរបស់ជនជាតិបារាំងរូបនេះទើបដឹងថា ជននេះបានជួលទីតាំងលួចថតរូបអាសអាភាស និងបានប្រព្រឹត្តអំពើអនាចារលើកុមារី ព្រមទាំងបានតាមទាន់ ខណៈពេលដែលឈ្មោះកាស្ស៊ា ម៉ាស្ស៊ែ កំពុងនាំក្មេងស្រី៣នាក់បំណងចូលក្នុងបន្ទប់ថតរូបអាសអាភាសបន្តនៅ ព្រឹកថ្ងៃទី៦ មីនា។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានប្រទះឃើញក្មេងស្រី៣នាក់កំពុងនៅក្នុងបន្ទប់ផ្ទះរបស់ឈ្មោះកាស្ស៊ា ម៉ាស្ស៊ែ ដែលត្រៀមថតរូបភាពអាសអាភាសបន្តទៀត។ ក្មេងស្រីខ្មែរទាំង៣នាក់នោះមានអាយុចាប់ពី៨ឆ្នាំដល់១២ឆ្នាំ។
តាមរយៈការឆែកឆេរប្រព័ន្ធអ៊ីនធើរណេតរបស់ឈ្មោះកាស្ស៊ា ម៉ាស្ស៊ែ បានរកឃើញរូបភាពថតក្មេងៗស្លៀកខ្លីសិចស៊ីក្នុងលក្ខណៈអាសអាភាសជាច្រើន។ ចំពោះកុំព្យូទ័រ និងប្រព័ន្ធអ៊ីនធើរណេតដែលជាប់ពាក់ព័ន្ធបទល្មើសនេះ សមត្ថកិច្ចបានធ្វើការដកហូត និងនាំខ្លួនជនជាតិបារាំងខាងលើនេះរួមជាមួយស្ត្រីខ្មែរជាប្រពន្ធយកទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្ត ៕
No comments:
Post a Comment