ព័ត៌មានថ្មីៗ 13:02:55, 16 February 2011

ប្រអប់សំបុត្រគណនេយ្យភាព។ រូបភាព៖ សុខ សាវី វិទ្យុអូស្រ្តាលី
ក្នុងមូលដ្ឋាន។
លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារ៖
លោក រស់ យឿន ប្រធានសមាគមក្រុមប្រឹក្សាឃុំសង្កាត់ខេត្តបាត់ដំបង បានមានប្រ
សាសន៍ថាសព្វថ្ងៃនេះប្រជាពលរដ្ឋហាក់នៅមិនទាន់យល់និងចូលរួមក្នុងការប្រើប្រាស់
ប្រអប់សំបុត្រគណនេយ្យភាពក្នុងឃុំសង្កាត់របស់ខ្លួននៅឡើយទេ។
លោក បញ្ជាក់ថាប្រជាពលរដ្ឋត្រូវតែមានការចូលរួមអោយផុលផុស ដើម្បីអោយការ
អនុវត្តន៍គម្រោងនានា ប្រកបដោយតម្លាភាព ហើយអាចលើកឡើងពីកង្វល់នឹង បញ្ហានានាក្នុងមូលដ្ឋានដោយមានការរក្សាការសង្ងាត់។
(សំឡេង លោក រស់ យឿន)
ប្រជាពលរដ្ឋម្នាក់ បាននិយាយថា អ្នកស្រីមិនសូវមានការចាប់អារម្មណ៍នឹងប្រអប់
គណនេយ្យភាពឃុំសង្កាត់ថាមានប្រយោជន៍អ្វីនោះទេ ហើយអ្នកស្រីមិនដឹងថា
សង្កាត់ដែលអ្នកស្រីរស់នៅនោះមានរឺក៏អត់នោះទេ។
(សំឡេង)
អ្នកស្រីគាវ ថាវី ប្រធានក្រុមប្រឹក្សាសង្កាត់ទួលតាឯកក្រុងបាត់ដំបង បានមានប្រសាស
ន៍ថា សង្កាត់របស់អ្នកស្រីក៏មានប្រអប់គណនេយ្យភាពដូចឃុំសង្កាត់នានាដែរ ។អ្នក
ស្រីមានប្រសាសន៍ថាប្រអប់សំបុត្រគណនេយ្យភាពនេះគឺមានក្រុមការងារក្រុមប្រឹក្សា
ឃុំសង្កាត់ថ្នាក់លើ ចុះមកបើកជារៀងរាល់ខែ ចំណែកមេឃុំ រឺ ចៅសង្កាត់ផ្ទាល់ ពុំមាន
សិទ្ធិបើកនោះទេ។
No comments:
Post a Comment