khmer love
Wednesday, February 16, 2011
កម្ពុជាបើកការតាំងពិព័រណ៍ “បឹងគ្រាប់បែក”
ព័ត៌មានថ្មីៗ 15:02:46, 16 February 2011
បង្ហាញឲ្យឃើញនូវការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់ទាហានអាម៉េរិកពីឆ្នាំ
១៩៦៤ និង១៩៧៥ នឹងចាប់ផ្ដើមពីថ្ងៃស្អែកនៅក្នុងក្រុងភ្នំពេញរហូតដល់ថ្ងៃទី២០ ខែមីនា
ខាងមុខ។
លោក វ៉ាន់ឌី រតនាអ្នកថតរូបខ្មែរបានមានការមិនពេញចិត្ដចំពោះការមិនមានឯកសារច្រើន
កត់ ត្រាអំពីព្រឹត្ដិការណ៍ទម្លាក់គ្រាប់បែកនេះ។
លោកបានធ្វើដំណើរទៅខេត្ដចំនួន១០នៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនបានបំផ្លិច
បំផ្លាញ ដោយសារការទម្លាក់គ្រាប់បែករបស់កងទ័ពអាម៉េរិកនៅក្នុងសង្រ្គាមវៀតណាម ដើម្បីថតរូបជាកំណត់ត្រាទុកនូវអ្វីដែលការទម្លាក់គ្រាប់បែកនេះបានបន្យល់ទុកឲ្យកម្ពុជា។
ក្រុមអ្នកតាំងពិព័រណ៍ ស-សបាសាក់ និយាយថា នៅក្នុងពេលនៃសង្រ្គាមវៀតណាម
សហ រដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកជាង២លាន៧សែនតោននៅលើទឹកដីកម្ពុជាជិត
១សែន ១ម៉ឺន ៤ពាន់កន្លែងទូទាំងប្រទេសដែលកាលនោះកម្ពុជាជាប្រទេសអព្យាក្រឹត្យ។
លោក វ៉ាន់ឌី រតនា បានឲ្យដឹងថា តួលេខនៃគ្រាប់បែកនេះត្រូវគេលាក់បំបាំងរហូតដល់
ពេលដែលលោក Bill Clinton អតីតប្រធានាធិបតីអាម៉េរិកបានធ្វើដំណើរ ទៅវៀត ណាមកាលលោកនៅកាន់តំណែងនៅឡើយនៅឆ្នាំ២០០០ ដោយលោកបានបញ្ចេញ ឲ្យដឹងស្ងាត់ៗនូវទិន្នន័យសង្ងាត់របស់កងទ័ពអាកាសរបស់អាម៉េរិកដែលជា
ឯកសារសម្ងាត់កាលពីអតីតកាល៕
(ប្រែសម្រួលដោយ ឃុន អាឡិច)
No comments:
Post a Comment
‹
›
Home
View web version