Wednesday, February 16, 2011

ថៃប្រឆាំងនឹងអង្គការ UNESCO ចុះទៅវាយតម្លៃការខូចខាត​ប្រាសាទព្រះវិហារ

ព័ត៌មានថ្មីៗ 15:02:21, 16 February 2011

ទិដ្ឋភាព​ផ្សែង​នៅ​ប្រាសាទព្រះវិហារ​ក្រោយការឈប់​បាញ់គ្នា​ភ្លាម​ៗ។ (រូប​​ថត​ពី​កញ្ចក់​ទូរទស្សន៍​បាយ័ន​កាលពី​យប់​ថ្ងៃសុក្រទី​៤​កុម្ភៈ​២០១១)
ទិដ្ឋភាព​ផ្សែង​នៅ​ប្រាសាទព្រះវិហារ​ក្រោយការឈប់​បាញ់គ្នា​ភ្លាម​ៗ។ (រូប​​ថត​ពី​កញ្ចក់​ទូរទស្សន៍​បាយ័ន​កាលពី​យប់​ថ្ងៃសុក្រទី​៤​កុម្ភៈ​២០១១)

មន្រ្ដីពីប្រទេសថៃនឹងជួបជាមួយនឹងអង្គការ UNESCO ដើម្បីប្រឆាំងទៅនឹងផែនការរបស់
អង្គការនេះ ក្នុងការចុះទៅពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ ក្រោយពី​ព្រឹត្ដិការណ៍​វាយប្រហារគ្នាបានផ្ទុះម្ដងទៀតរវាងទ័ពនៃភាគីទាំងពីរ។
ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទក្រោយពីស្ថានការណ៍នៅតាមព្រំដែនបាន​
ស្ងប់ស្ងាត់បន្ដិច។ ប្រាសាទព្រះវិហារត្រូវបានតុលាការអន្ដរជាតិប្រកាសសាលក្រមឲ្យមក
កម្ពុជាតាំងពីឆ្នាំ១៩៦២ ប៉ុន្ដែក្រុមថៃជាតិនិយមនៅតែចង់បានកម្មសិទ្ធិដីនៅជុំវិញប្រាសាទ
នោះ។
កាលពីថ្ងៃចន្ទក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានស្នើឲ្យរដ្ឋមន្រ្ដីការបរទេសនៃ
ប្រទេសទាំងពីរ អនុវត្ដផែនការបទឈប់បាញ់គ្នាជាអចិន្រ្ដៃយ៍មួយ។ តែទោះជាយ៉ាងណា
ក៏ដោយ តាំងពីពេលមានជំនួបនៅអង្គការសហប្រជាជាតិមក ប្រភពព័ត៌មានថៃបានចោទ
កម្ពុជាថា បានចោលគ្រាប់បែកដៃធ្វើឲ្យរបួសទាហានថៃច្រើននាក់។ តែភាគីកម្ពុជាបាន
បដិសេធចំពោះរឿងនេះ។
ភាគីថៃនឹងជួបជាមួយមន្រ្ដីអង្គការ UNESCO ដើម្បីប្រឆាំងនឹងការវាយតម្លៃការខូចខាត
ប្រាសាទ​របស់អង្គការនេះដែលបានទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌ
ពិភពលោក ដោយភាគីថៃលើកឡើងថា ការចុះទៅពិនិត្យបែបនេះ នឹងធ្វើឲ្យមានភាពតាន
តឹងកាន់តែខ្លាំងជាងមុន៕

No comments:

Post a Comment