ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត អរុណ)
ស្ត្រីម្នាក់ដែលមិនមានអ្នកស្គាល់អត្តសញ្ញាណ បានត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងវត្តប្រជាធម្មត្រ័យ
ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ដែលមិនមានអ្នកស្គាល់អត្តសញ្ញាណ បានត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងវត្តប្រជាធម្មត្រ័យ ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត កាលពីវេលាម៉ោងប្រមាណ៦ និង៣០នាទីព្រឹកថ្ងៃទី១៥ កុម្ភៈ ។
តាមលោកយាយមឹម ង៉ា អាយុ៦២ឆ្នាំ ជាចុងភៅដាំស្លនៅក្នុងវត្តបានរៀបរាប់ថា មុនពេលកើតហេតុនៅវេលាម៉ោង៣ទៀបភ្លឺ ខណៈរូបគាត់កំពុងដេក ស្រាប់តែឮសូរសំលេងឆ្កែព្រុសយ៉ាងខ្លាំង លុះគាត់ងើបទៅមើលឃើញស្ត្រីម្នាក់ដើរចេញពីក្នុងវត្ត ។
តាមលោកយាយមឹម ង៉ា អាយុ៦២ឆ្នាំ ជាចុងភៅដាំស្លនៅក្នុងវត្តបានរៀបរាប់ថា មុនពេលកើតហេតុនៅវេលាម៉ោង៣ទៀបភ្លឺ ខណៈរូបគាត់កំពុងដេក ស្រាប់តែឮសូរសំលេងឆ្កែព្រុសយ៉ាងខ្លាំង លុះគាត់ងើបទៅមើលឃើញស្ត្រីម្នាក់ដើរចេញពីក្នុងវត្ត ។
លុះនៅម៉ោងប្រហែល៤ទៀបភ្លឺ ក៏ឃើញស្ត្រីនោះវិលមកវិញ ហើយគាត់បានសួរនាំ តែស្ត្រីនេះមិននិយាយអ្វីទាំងអស់ ហើយនៅវេលាម៉ោង៥ភ្លឺ ក៏ដើរចេញទៅខាងមុខវត្តម្តងទៀត ឯរូបគាត់ក៏បានហៅ និងអូសដៃមកកន្លែងដាំស្លដាក់កន្ទេលក្រាលឱ្យសំរាក និងដាក់នំឱ្យហូប ។ បន្ទាប់មកស្ត្រីរូបនេះយកកាំបិតប៉័ងតោមកកាន់ រួចគាត់បានព្យាយាមសុំវិញ ទំរាំតែបាន ហើយស្ត្រីរូបនេះបានដើរចេញទៅខាងក្រៅ ហើយបោចផ្តាច់ខ្សែភ្លើងដែលមានចរន្តអគ្គិសនីក៏ឆក់ស្លាប់តែម្តង ។
លោកយាយមឹម ង៉ា និយាយថា ស្ត្រីម្នាក់នេះមិនមានអ្នកស្គាល់អត្តសញ្ញាណទេ តែអ្នកភូមិដែលភ្ញាក់ផ្អើលមកមើលមានខ្លះនិយាយថា កន្លងមកគេធ្លាប់ឃើញម្តងកាលដែរ ។ ស្ត្រីរូបនេះមានអាយុប្រមាណជាង៣០ឆ្នាំ ហើយបើតាមការកត់សំគាល់ពីមូលហេតុនៃការស្លាប់ គឺអាចមកពីមានវិបត្តិអ្វីមួយនៅក្នុងក្រុមគ្រួសារទើបមានអាការបែបនេះ ។ រហូតមកដល់រសៀលថ្ងៃទី១៥ កុម្ភៈ ដដែលនេះ ក៏នៅតែរកមិនទាន់ឃើញក្រុមគ្រួសារស្ត្រីរូបនេះនៅឡើយទេ ហើយសពត្រូវបានតំកល់ទុកនៅក្នុងវត្តសិន ដើម្បីបន្តស្វែងរកសាច់ញាតិ ៕
No comments:
Post a Comment