ព័ត៌មានថ្មីៗ 15:02:21, 16 February 2011

ទិដ្ឋភាពផ្សែងនៅប្រាសាទព្រះវិហារក្រោយការឈប់បាញ់គ្នាភ្លាមៗ។ (រូបថតពីកញ្ចក់ទូរទស្សន៍បាយ័នកាលពីយប់ថ្ងៃសុក្រទី៤កុម្ភៈ២០១១)
អង្គការនេះ ក្នុងការចុះទៅពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ ក្រោយពីព្រឹត្ដិការណ៍វាយប្រហារគ្នាបានផ្ទុះម្ដងទៀតរវាងទ័ពនៃភាគីទាំងពីរ។
ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទក្រោយពីស្ថានការណ៍នៅតាមព្រំដែនបាន
ស្ងប់ស្ងាត់បន្ដិច។ ប្រាសាទព្រះវិហារត្រូវបានតុលាការអន្ដរជាតិប្រកាសសាលក្រមឲ្យមក
កម្ពុជាតាំងពីឆ្នាំ១៩៦២ ប៉ុន្ដែក្រុមថៃជាតិនិយមនៅតែចង់បានកម្មសិទ្ធិដីនៅជុំវិញប្រាសាទ
នោះ។
កាលពីថ្ងៃចន្ទក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានស្នើឲ្យរដ្ឋមន្រ្ដីការបរទេសនៃ
ប្រទេសទាំងពីរ អនុវត្ដផែនការបទឈប់បាញ់គ្នាជាអចិន្រ្ដៃយ៍មួយ។ តែទោះជាយ៉ាងណា
ក៏ដោយ តាំងពីពេលមានជំនួបនៅអង្គការសហប្រជាជាតិមក ប្រភពព័ត៌មានថៃបានចោទ
កម្ពុជាថា បានចោលគ្រាប់បែកដៃធ្វើឲ្យរបួសទាហានថៃច្រើននាក់។ តែភាគីកម្ពុជាបាន
បដិសេធចំពោះរឿងនេះ។
ភាគីថៃនឹងជួបជាមួយមន្រ្ដីអង្គការ UNESCO ដើម្បីប្រឆាំងនឹងការវាយតម្លៃការខូចខាត
ប្រាសាទរបស់អង្គការនេះដែលបានទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌ
ពិភពលោក ដោយភាគីថៃលើកឡើងថា ការចុះទៅពិនិត្យបែបនេះ នឹងធ្វើឲ្យមានភាពតាន
តឹងកាន់តែខ្លាំងជាងមុន៕
No comments:
Post a Comment