ដោយ ដែន អយុធ្យា
2011-02-19
រដ្ឋសភាកម្ពុជា រួមជាមួយមន្ត្រីបក្សជំទាស់ និងមន្ត្រីសង្គមស៊ីវិលមួយចំនួនបានថ្លែងគាំទ្រជំហរឈប់បាញ់ ៤ចំណុចផ្ដើមដោយប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរ ទាក់ទងជម្លោះព្រំដែនតំបន់ព្រះវិហារ។
រដ្ឋសភានៃប្រទេសកម្ពុជា
សេចក្ដីថ្លែងការចុះថ្ងៃទី១៧ ខែកុម្ភៈ របស់រដ្ឋសភាបានគាំទ្រចំពោះការប្រកាន់យកបែបបទឈប់បាញ់រវាងកម្ពុជា និងថៃ ចំនួន៤ចំណុច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ចប់ការផ្ទុះអាវុធនៅតំបន់ប្រាសាទព្រះវិហារ។
សេចក្ដីថ្លែងការណ៍របស់រដ្ឋសភាដែលចុះហត្ថលេខាដោយប្រធានរដ្ឋសភា លោក ហេង សំរិន បានចាត់ទុកជំហរ ៤ចំណុចរបស់លោក ហ៊ុន សែន ថាជាសុឆន្ទៈរបស់រដ្ឋាភិបាលខ្មែរ ក្នុងការអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ផ្ដើមពីសុឆន្ទៈនេះ លោក ហេង សំរិន បានអំពាវនាវឲ្យភាគីថៃ ត្រូវប្រកាន់សុឆន្ទៈដូចកម្ពុជា ដើម្បីរក្សាសន្តិភាពនៅតាមព្រំដែន និងបានអំពាវនាវមតិអន្តរជាតិ ជាពិសេសមតិអាស៊ាន សូមពិនិត្យនូវសុឆន្ទៈរបស់កម្ពុជា និងត្រូវពិនិត្យលើការបិទទ្វារអន្តរជាតិរបស់ថៃ។
ទាក់ទងបញ្ហានេះ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ថាគោលជំហររបស់គណបក្សនេះ ក៏មិនខុសគ្នាទៅនឹងសេចក្ដីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជាដែរ គឺមិនចង់ឲ្យប្រទេសទាំងពីរបង្ហូរឈាមគ្នាដោយអាវុធនោះទេ ៖ «យើងយល់ថា សកម្មភាពការឈ្លានពានរបស់ថៃជាការឈ្លានពាន។ ហើយត្រូវមានសកម្មភាពជាគោលការណ៍មួយចំនួន ដើម្បីធានាកុំឲ្យមានការបាញ់ផ្តក់នាំឲ្យមានការខូចខាតដល់អាយុជីវិតមនុស្ស និងទ្រព្យធនរបស់ប្រជាពលរដ្ឋយើងនៅតាមព្រំដែន។ ក្នុងន័យនេះ យើងគាំទ្រនូវការចេញលិខិត និងសេចក្ដីថ្លែងការណ៍នៃការគាំទ្រអ្វីដែលរាជរដ្ឋាភិបាលធ្វើនេះ តែយើងចង់ឃើញឲ្យមានសកម្មភាពថែមទៀត»។
គណបក្សនរោត្តមរណឫទ្ធិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក៏បានចេញសេចក្ដីប្រកាសគាំទ្រទៅលើសំណើ ៤ចំណុច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ចប់ការផ្ទុះអាវុធនៅតាមតំបន់ព្រំដែនប្រាសាទព្រះវិហារផងដែរ។
លិខិតគណបក្សនរោត្តមរណឫទ្ធិបានចាត់ទុកសំណើទាំង ៤ខ របស់លោក ហ៊ុន សែន សម្រាប់ដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុងហ្សាការតា ថាជាសញ្ញាស្វែងរកសន្តិភាពជូនដល់ពលរដ្ឋកម្ពុជា និងថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកុម្ភៈ នាវិមានសន្តិភាព ក្រុងភ្នំពេញ បានលើកឡើងនូវជំហរចំនួន ៤ចំណុច រួមមាន ទី១ កម្ពុជា និងថៃត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ដោយមានអាស៊ានជាសាក្សី។ ទី២ ភាគីទាំងពីរត្រូវរក្សាទីតាំងឈរជើងនៅមួយកន្លែងដោយមិនធ្វើការចល័តកងទ័ព។ ទី៣ លើកទឹកចិត្តឲ្យមេទ័ពនៅជួរមុខជួបគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងទី៤ ស្នើឲ្យអាស៊ានបញ្ជូនកម្លាំងមកពិនិត្យមើលការឈប់បាញ់ជាអចិន្ត្រៃយ៍។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «មួយចោទថា មួយបាញ់មុន ខាងណេះចោទថា ខាងណោះ ខាងណោះចោទថា ខាងណេះ។ អ៊ីចឹងសុំកុំខ្លាចហៅអ្នកទី៣ មកពិនិត្យ។ ខ្ញុំប៉ាន់ស្មានទុកជាមុន ភាគីថៃ នឹងមិនព្រមលើចំណុចទី៤នេះទេ ប៉ុន្តែខ្ញុំសុំប្រកាសទុកមុនឲ្យហើយ បើភាគីថៃ មិនព្រមលើចំណុចទី៤ ឲ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្ដាប្រទេសអាស៊ាន កម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ព នៃបណ្ដាប្រទេសអាស៊ាន មកនៅលើទឹកដី របស់ខ្លួនតែម្នាក់ឯងជាឯកតោភាគី ដើម្បីឲ្យគេមកធ្វើជាប៉ូលិសត្រួតពិនិត្យកងទ័ពកម្ពុជា»។
ជំហរនេះ ត្រូវបានក្រុមអង្គការសមាគម និងសហជីពសរុបចំនួន១៤៩ កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍រួម គាំទ្រជំហររបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាទាំង៤ចំណុច ទៅកាន់កិច្ចប្រជុំអាស៊ាន រៀបចំនៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២២ ខែកុម្ភៈ ខាងមុខ។
លោក ថៅ វាសនា ប្រធានសមាគមសិទ្ធិមនុស្សកម្ពុជាអាស៊ាន ដែលជាតំណាងសង្គមស៊ីវិលទាំង១៤៩ បានចាត់ទុកការដាក់ចេញនូវយុទ្ធសាស្ត្រទាំង៤ចំណុចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ ៖ «ដែលយើងគាំទ្រខ្លាំងមែនទែន គឺការណ៍ដែលសុំឲ្យមានកម្លាំងសមត្ថកិច្ចរបស់អាស៊ាន ទោះបីស៊ីវិលក៏ដោយ យោធាក៏ដោយ ឲ្យមកសង្កេតការនៅលើតំបន់ដែលមានជម្លោះ ក្បែរប្រាសាទព្រះវិហារ យើងស្វាគមន៍ណាស់។ ប្រសិនបើភាគីថៃមិនបានទទួលយកកម្លាំងសមត្ថកិច្ចទាំងយោធា ទាំងស៊ីវិល ហើយកម្ពុជាមិនបានទទួលយកដាក់តាំងលើទឹកដី របស់ខ្លួន គឺយើងស្វាគមន៍ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ជាស្ថាពរ និងអចិន្ត្រៃយ៍»។
យ៉ាងនេះក្តី លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ត្រូវប្រព័ន្ធផ្សព្វផ្សាយថៃដកស្រង់សម្ដីមកចុះផ្សាយ ដោយលោកបានប្រកាសច្រានចោលចំពោះកិច្ចព្រមព្រៀងចំនួន ៤ចំណុច ទាក់ទងបទឈប់បាញ់ ផ្ដើមដោយប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា។
ការច្រានចោលរបស់លោក អាប់ភីស៊ិត ត្រូវបានលោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកថាជាជនល្មោភសង្គ្រាម និងគ្មានចេតនារកដំណោះស្រាយបញ្ចប់ជម្លោះព្រំដែននៅតំបន់ប្រាសាទព្រះវិហារនោះទេ ៖ «អាប់ភីស៊ិត គាត់ថាវាមិនទាន់ដល់ពេលចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍ទេ។ ហើយគាត់តែងលើកឡើងថា ទាហានថៃមិនមែនជាអ្នកបាញ់មុនទេ ចង់ចោទកម្ពុជាទេជាអ្នកបាញ់មុន ហើយគាត់បដិសេធរឿងអ្នកសង្កេតការ និងអ្នកតាមដានរបស់ប្រទេសអាស៊ានទៀត ដើម្បីបញ្ជាក់ពីបទឈប់បាញ់នោះ។ ត្រង់ចំណុចប៉ុន្មាន គឺការលើកឡើងរបស់លោក អាប់ភីស៊ិត គឺមិនសមហេតុផលទាល់តែសោះ បើគាត់យល់ថាទាហានថៃមិនមែនជាអ្នកបាញ់មុន ដោយចោទថាកងទ័ពកម្ពុជាជាអ្នកបង្កមុន ហេតុអីបានជាគាត់បដិសេធចំពោះកិច្ចព្រមព្រៀងពីបទឈប់បាញ់ជាអចិន្ត្រៃយ៍នេះ។ នេះចំណុចទី១ ហើយបើគាត់យល់ថា ទាហានគាត់ជាអ្នកបាញ់ក្រោយ កម្ពុជាជាអ្នកបាញ់មុន ហេតុម៉េចបានជាគាត់ខ្លាចអ្នកសង្កេតការណ៍អាស៊ាន ដើម្បីគេមកពិនិត្យផ្ទៀងផ្ទាត់ ថាតើអ្នកណាបង្កបាញ់ទៅលើអ្នកណាមុននោះ។ ចំណុចអស់នោះវាអត់សមហេតុផលទាល់តែសោះ។ នេះជាចំណុចបញ្ជាក់ពីភាពក្រឡេចក្រឡុចរបស់នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ិត នេះ»។
ទោះជាបែបនេះក្ដី លោក កុយ គួង បានឲ្យដឹងថា កម្ពុជាបានរក្សាជំហរដាក់បញ្ចូលបែបបទទាំង ៤ចំណុច របស់ប្រមុខដឹកនាំកម្ពុជា ហ៊ុន សែន ដាក់ជូនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ មិនផ្លាស់ប្ដូរឡើយ។
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៨ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសឲ្យដឹងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សាកាតា នៅថ្ងៃទី២២ ខែកុម្ភៈ តាមការអញ្ជើញរបស់លោកបណ្ឌិត ម៉ាទី ណាតា ឡេហ្គាវ៉ា (Dr. R.M. Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងជាប្រធានអាស៊ាន។ ជាកិច្ចប្រជុំផ្ដោតជាសំខាន់ ទៅលើការផ្លាស់ប្តូរទស្សនវិស័យអំពីបញ្ហាអន្តរជាតិ និងក្នុងតំបន់ ជាពិសេសសំដៅទៅលើស្ថានភាពតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ កំពុងមានជម្លោះជាមួយគ្នា៕

No comments:
Post a Comment