Tuesday, February 22, 2011

បង្ក្រាប​ទីតាំង​បំរើ​ផ្លូវ​ភេទ​ជ្រក​ក្រោម​ស្លាក​ហាង​លក់​កាហ្វេ


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
ទីតាំង​សង្ស័យ​លួច​លាក់​បំរើ​សេវា​ផ្លូវភេទ​របស់​ក្រុម​នារី​ជន​ជាតិ​វៀត​ណាម សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រី​ជា​ថៅកែ​​ហាង​ម្នាក់​ និង​ក្រុម​នាង​ៗ​ចំនួន​៤​នាក់ ​ស្ត្រី​ជា​ថៅកែ​​ហាង​ម្នាក់​ឈ្មោះ​គឺម លាង អាយុ​៥៣​ឆ្នាំ ត្រូវសមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន
(រូបថត រាជក្រុង)
ទីតាំង​សង្ស័យ​លួច​លាក់​បំរើ​សេវា​ផ្លូវភេទ​របស់​ក្រុម​នារី​ជន​ជាតិ​វៀត​ណាម
 
ខេត្ត​សៀមរាប ៖ ទីតាំង​សង្ស័យ​លួច​លាក់​បំរើ​សេវា​ផ្លូវភេទ​របស់​ក្រុម​នារី​ជន​ជាតិ​វៀត​ ណាម ​​ក្រោម​​ស្លាក​លក់​កាហ្វេ​ ស្ថិត​​ក្នុង​​ភូមិ​​​តាភុល សង្កាត់​​ស្វាយ​ដង្គំ ក្រុង​សៀម​រាប មួយ​កន្លែង​ត្រូវ​​​កម្លាំង​សមត្ថ​កិច្ច​ អាជ្ញា​ធរ​ជំនាញ​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​​ការ​​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ដឹក​នាំ​ដោយ​លោក​អនុ​សេនីយ៍​ទោ ស៊ុន ​ប៊ុន​ថង ជា​នាយ​ការិយា​ល័យ​ និង​​មាន​ការ​ចូល​រួម​ ពី​​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​នៃ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង និង​កម្លាំង​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​​បាល​ នគរបាល​មូល​ដ្ឋាន​សង្កាត់​ស្វាយ​ដង្គំ បាន​​ឆ្មក់​ចូល​បង្ក្រាប​​កាល​ពី​វេលា​ម៉ោង​​ប្រមាណ​១០​យប់ ថ្ងៃ​ទី​២១ កុម្ភៈ ។
​តាម​ប្រភព​ពី​​មន្ត្រី​ប៉ូលិស​​ឱ្យ​ដឹង​ថា ប្រតិ​បត្តិ​ការ​ឆ្មក់​ចូល​ទី​តាំង​សង្ស័យ​លួច​​លាក់​បំរើ​សេវា​ផ្លូវ​ភេទ​​ រប​ស់​ក្រុម​នារី​ជន​ជាតិ​វៀត​ណាម ដែល​ជ្រក​ក្រោម​​ស្លាក​លក់​កាហ្វេ​ខាង​លើ​នេះ ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រី​ជា​ថៅកែ​​ហាង​ម្នាក់​ឈ្មោះ​គឺម លាង អាយុ​៥៣​ឆ្នាំ និង​ក្រុម​នាង​ៗ​ចំនួន​៤​នាក់ ១-ឈ្មោះ​​ង្វៀង ធីយ៉ាវ អាយុ​២៧ឆ្នាំ ២-ឈ្មោះ​ថី ហ្វឿង អាយុ​២៧​ឆ្នាំ ៣-ឈ្មោះ​​ង្វៀង ធី​ហាយ អាយុ​​២៨​ឆ្នាំ និង​៤-ឈ្មោះ​ង្វៀង ធីឡេ អាយុ​​៣០​ឆ្នាំ ​ស្ត្រី​ទាំង​នេះ​ជាជន​ជាតិ​វៀត​ណាម​ ព្រម​ទាំង​ដក​ហូត​បាន​ទូរទស្សន៍​​ទំហំ​១២​អ៊ីញ​មួយ​គ្រឿង និង​ស្រោម​​អនាម័យ​ទាំង​ប្រើ​​​រួច និង​មិន​ទាន់​ប្រើ​​​ចំនួន​១​ស្បោង​ធំ​ជា​វត្ថុ​តាង​ផង​​ដែរ។
លោក​អនុ​សេនីយ៍​ទោ ស៊ុន ប៊ុន​ថង ​ជា​នាយ​​ការិយា​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ខេត្ត​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​ការ​​សាក​សួរ​ ក្រុម​ស្ត្រី​ទាំង​៤​នាក់​​រួច​សមត្ថ​កិច្ច​ប្រគល់​​ទៅ​ឱ្យ​ខាង​មន្ទីរ​ សង្គម​កិច្ច​​ខេត្ត ។ ​ដោយឡែ​ចំពោះ​​ស្ត្រី​ជា​ថៅ​កែ​ម្ចាស់​ហាង​​ឈ្មោះ​គឺ​ម​លាង ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត កាល​ពី​​​​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ ៕

No comments:

Post a Comment