Monday, February 28, 2011

ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់
(រូបថត ចំរើន​)
ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់
 
ខេត្ត​កំពង់​​ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​២​រសៀល ថ្ងៃ​ទី​២៧ កុម្ភៈ លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤៩​និង​៥០​នៅ​ក្នុង​ភូមិ​ព្រៃ​ស្លឹក​ សង្កាត់​​ច្បារ​មន ក្រុង​​ច្បារ​មន ​រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ដោយ​សារ​រថយន្ត​កិន​បែក​ក្បាល​នៅ​នឹង​​​ កន្លែង​កើត​ហេតុ​​ ខណៈ​ដែល​ម៉ូតូ​ និង​រថយន្ត​​បើក​បរ​ស្រប​ទិស​គ្នា​​ពី​ផ្សារ​កំពង់​ស្ពឺ ​​ទៅ​ទិស​​​ស្រែ​អំបិល ។
​មន្ត្រី​​នគរ​បាល​ចរា​ចរ​ខេត្ត​បាន​ចុះ​ទៅ​​ត្រួត​​ ពិនិត្យ​​កន្លែង​កើត​ហេតុ​​​​ឱ្យដឹង​ថា ជន​រង​គ្រោះ​​ដល់​ស្លាប់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​លឿង​​លាយ​ខ្មៅ ​គ្មាន​ស្លាក​លេខ​​ ឈ្មោះ​អាន សុខ​ហាក់ ​ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ មាន​ទី​​លំនៅ​ក្នុង​​​ភូមិ​ត្រពាំង​តា​ហន់ ឃុំ​ញ្នយ​ ស្រុក​សំរោង​ទង ។ ​សាក្សី​​ឃើញ​ហេតុ​ការណ៍​នោះ​បាន​ប្រាប់​​ឱ្យ​ដឹង​​ថា ​​មុន​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​​បើក​​​ម៉ូតូ​ស្មាស់​​របស់ខ្លួន​ពី​ទិស​​ ខាង​កើត​ទៅ​ទិស​ខាង​លិច ដោយ​​បើក​បណ្តើរ​​និយាយ​ទូរស័ព្ទ​​បណ្តើរ ។ ​លុះ​​មក​ដល់​​​ភូមិ​ព្រៃ​ស្លឹក​​ សង្កាត់​​ច្បារ​មន ​​​ខាង​កើត​​ស្ពាន​ធ្នុះ​លួង ក៏​ត្រូវ​រ​ថយន្ត​​ម៉ាក​ហ៊ីណូ ពាក់​ស្លាក​លេខ​ 3A-6144 ពណ៌​ទឹក​​ប៊ិច បើក​ទៅ​ពី​ក្រោយ​​​​កៀរ​​បណ្តាល​ឱ្យ​​ដួល​ចូល​ក្រោម​​​រថយន្ត​​អូស​ម៉ូតូ​ ប្រមាណ​៧០​ម៉ែត្រ ​រីឯ​​អ្នក​បើក​​បរ​ម៉ូតូ​​នោះ​ត្រូវ​​​កង់​រថយន្ត​កិន​បែក​ក្បាល​​ស្លាប់​ នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម ។
​ក្រោយ​ពេល​កើត​ហេតុ​ អ្នក​បើក​បរ​រថយន្ត​បង្ក​​​គ្រោះ​ថ្នាក់​បាន​រត់​គេច​ខ្លួន​​បាត់ រីឯ​សព​ជន​រង​គ្រោះ​​ត្រូវ​បាន​បង​ប្អូន​ក្រុម​គ្រួសារ​​ដឹក​យក​​ទៅ​លំនៅ​ ឋាន​ ​ដើម្បី​ធ្វើ​បុណ្យ​តាម​​ប្រពៃណី ។ ​ដោយ​ឡែក​រថយន្ត​បង្ក​ហេតុ និង​ម៉ូតូ​​ជន​រង​គ្រោះ​ត្រូវ​បាន​​សមត្ថ​កិច្ច​ដឹក​​យក​ទៅ​រក្សា​ទុក​នៅ​​​ ​ការិយា​ល័យ​​ចរា​ចរណ៍​​ខេត្ត​​ ដើម្បី​កសាង​សំណុំ​រឿង​​​បញ្ជូន​​​ទៅ​កាន់​​ស្ថាប័ន​តុលា​ការ​ចាត់​ការ​តាម​ នីតិ​វិធី ៕

No comments:

Post a Comment