Thursday, February 17, 2011

ប្រុស​៣​ ស្រី​១ ​ក្រោយ​ពេល​​សុខ​សាន្ត​ចូល​សំរាន្ត​ក្នុង​ទ្រុង​ដែក​យ៉ាង​អាម៉ាស់

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១

យុវ​សិស្ស​ចំនួន​៣​នាក់​ត្រូវ​ឪពុក​ ម្តាយ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ ប្តឹង​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​
(​រូបថត ​ជលធា​)
យុវ​សិស្ស​ចំនួន​៣​នាក់​ត្រូវ​ឪពុក​ ម្តាយ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ ប្តឹង​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​
 
រាជ​ធានី​ភ្នំពេញ​ ៖ យុវ​សិស្ស​ចំនួន​៣​នាក់​ត្រូវ​ឪពុក​ ម្តាយ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ ប្តឹង​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​ ហើយចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែកុម្ភៈ នៅ​ផ្ទះ​សំណាក់​ស៊ី​ធី​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​។ យុវ​សិស្ស​ទាំង​៣​នាក់​នោះ​​អះ​អាង​ថា ពួក​គេ​​មិន​បានចាប់​​រំលោភ​ទេ គឺ​នាង​បាន​ឯក​ភាព​យល់​ព្រម​ឱ្យ​ពួក​គេ​រួម​រ័ក​ម្តង​ម្នាក់​ ហើយ​ថែម​ទាំង​ចេញ​ប្រាក់​ថ្លៃ​ជួល​ផ្ទះ​សំណាក់​ឱ្យ​​ទៀតផង​​។
សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​និយាយ​ថា ទោះ​បី​​មាន​ការ​ឯក​ភាព​យល់​ព្រម​យ៉ាង​ណា​ក៏​ដោយ​​យុវ​សិស្ស​ទាំង​នោះ ​ត្រូវ​មាន​ទោស​ ព្រោះ​រួម​ភេទ​ជាមួយ​​ក្មេង​ស្រី​ជាអនី​តិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​ត្រូវ​​ឪពុក​ ម្តាយ​នាង​​ប្តឹង​ទៀត​។ យុវ​សិស្ស៣​នាក់​នោះ​ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ១-ឈ្មោះ​អ៊ុន សុបិន ហៅ​លុច អាយុ​២០​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យា​ល័យ​វត្ត​ភ្នំ​ រស់​នៅ​ផ្ទះ​លេខ​២៦៩​ ផ្លូវ​ជាតិ​លេខ​៥ ភូមិ​មិត្ត​ភាព សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​, ២-ឈ្មោះ​ពិន មនោ​ចិត្រា​ អាយុ​២៣​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​វិទ្យា​ល័យ​ឫស្សី​កែវ​ រស់​នៅ​ផ្ទះ​លេខ​៣៥៨​ ផ្លូវ​ជាតិ​លេខ​៥​ សង្កាត់​​ឫស្សី​កែវ​ ខណ្ឌឫស្សី​កែវ​, ៣-ឈ្មោះ​សៀក ធារ៉ា អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យា​ល័យ​ជា ស៊ីម ចំរើន​រដ្ឋ​ មាន​ទី​លំនៅ​ផ្ទះ​លេខ​១១៣១​ផ្លូវ​ជាតិ​លេខ​៥ ភូមិ​ខI សង្កាត់​ច្រាំងចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ​។
តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ក្មេង​ស្រីនោះ​រស់​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ​ឱ្យ​ដឹង​ថា កាល​ពី​​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឈ្មោះ​សៀក ធារ៉ា រួម​ទាំង​បក្ស​ពួក​បាន​លួង​លោម​កូន​ស្រី​របស់​គាត់​ទៅ ដើរ​លេង​ ហើយ​បាន​ដឹក​យក​ទៅ​ផ្ទះ​សំណាក់​ស៊ីធី​ចាប់​រំលោភ​​សេពសន្ថវៈ​ម្នាក់​ម្តង​​។​ ទោះ​ជា​យ៉ាង​ណា​ក្តី ​យុវ​សិស្ស​ឈ្មោះ​សៀក ធារ៉ា​ ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នាង​ដ.ណ​បាន​ទូរ​ស័ព្ទ​ហៅ​រូប​គេ​ដើរ​លេង​ដោយ​មាន​មិត្ត​ភក្តិ​ស្រីរបស់​នាង​ម្នាក់​ទៀត​ទៅ​ជាមួយ​ដែរ​។ មុន​ពេល​ដើរ​លេង​រូប​គេ​ និង​នាង​ដែល​ទើប​​ស្គាល់​២​ទៅ​៣​ថ្ងៃ​ និង​មិត្ត​ភក្តិ​របស់​នាង​ម្នាក់​ទៀត​បាន​ជួល​បន្ទប់​​ផ្ទះ​សំណាក់​មាន​គ្រែ​១​ទុករួច​​ហើយ។ នៅ​ពេល​ជួប​ជុំ​គ្នា ហើយមិត្ត​ភក្តិ​របស់​នាង​ដ.ណ​​បាន​ប្រាប់ឱ្យ​ហៅ​មិត្ត​ភក្តិ​២​នាក់​ទៀត​មក​ដើរ​លេង​ផង​ដូច្នេះ​ហើយ​ទើប​រូបគេ​​ទូរ​ស័ព្ទ​​ទៅ​ឈ្មោះ​អ៊ុន​ សុបិន​ និង​ពិន មនោ​ចិត្រា​ មក​ផ្ទះ​សំណាក់​ស៊ី​ធី​ ។ ពេល​នោះ​​ពួក​គេ​បាន​ប្តូរ​បន្ទប់​ផ្ទះ​សំណាក់​យក​បន្ទប់​គ្រែ​២​វិញ​ ព្រោះ​មាន​គ្នា​រហូត​ដល់​៥​នាក់​ គឺ​ស្រី​២​នាក់​ ប្រុស​៣​នាក់​។ ចំណែក​ថ្លៃ​បន្ទប់​គឺ​នាង​ដ.ណ​ជា​អ្នក​ចេញ​ ហើយ​ពួក​គេ​បាន​រួម​​រ័ក​នឹង​គ្នា​យ៉ាង​សុខ​សាន្ត​ ៕

No comments:

Post a Comment