ដោយ យន់ សាមៀន
2011-02-17
រដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) កាលពីថ្ងៃទី១៦ កុម្ភៈ បានថ្លែងប្រាប់ទូរទស្សន៍សហរដ្ឋអាមេរិក ស៊ី.អិន.អិន (CNN) ថា ជម្លោះព្រំដែនកម្ពុជា និងថៃ នឹងអាចដោះស្រាយបាន ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ព្រមចរចាជម្លោះព្រំដែន និងឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ។ លោក កាស៊ិត បានអះអាងថា នៅកម្ពុជា លោក ហ៊ុន សែន ជាបុគ្គលមានអំណាចតែម្នាក់ប៉ុណ្ណោះ និងជាអ្នកសម្រេចជោគវាសនានៃកិច្ចចរចាកម្ពុជា និងថៃ។
ការថ្លែងដូចនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើឲ្យកម្ពុជា និងថៃ បញ្ចប់ការបាញ់គ្នាជាបន្ទាន់ ហើយស្នើឲ្យភាគីទាំងពីរវិលទៅរកការចរចាគ្នាវិញ។ បច្ចុប្បន្ននេះ កម្ពុជា បានបដិសេធមិនព្រមវិលទៅរកការចរចាជាលក្ខណៈទ្វេភាគីទេ ហើយកម្ពុជា កំពុងស្វែងរកអ្នកសង្កេតការណ៍អាស៊ាន ដើម្បីតាមដានស្ថានការណ៍តំបន់ជម្លោះព្រំដែន។
លោក កាស៊ិត មានប្រសាសន៍ប្រាប់ទូរទស្សន៍ CNN ថា រដ្ឋាភិបាលថៃ មិនមែនមិនចង់ឲ្យមានដំណោះស្រាយតាមអង្គការសហប្រជាជាតិនោះទេ ប៉ុន្តែថៃ មិនចង់រំខានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញបញ្ហាថៃ និងកម្ពុជា។
លោកបន្តទៀតថា គន្លឹះសំខាន់សម្រាប់ការចរចា គឺការប្ដេជ្ញាចិត្តរបស់លោក ហ៊ុន សែន ៖ "វាអាស្រ័យទៅលើបុរសតែម្នាក់គត់ប៉ុណ្ណោះ នៅខាងភាគីព្រំដែនម្ខាងទៀត។ ខ្ញុំគិតថា វាអាស្រ័យទៅលើនាយករដ្ឋមន្ត្រីកម្ពុជា លោកបានដឹកនាំប្រទេសកម្ពុជា ហើយសេចក្តីសម្រេចទាំងអស់គឺសម្រេចដោយលោក។ ប្រសិនបើថ្ងៃស្អែក ឬក៏ម៉ោងក្រោយនេះ លោកយល់ព្រមបន្តវិលទៅតុចរចានោះ ការចរចានឹងអាចចាប់ផ្ដើមសាជាថ្មីម្ដងទៀត ហើយប្រសិនបើលោកចង់ឲ្យមានការឈប់បាញ់គ្នាដោយពិតប្រាកដនោះ ទាហានកម្ពុជា នឹងស្តាប់រូបលោក។ ដូច្នោះហើយការចរចាគ្នាវាអាស្រ័យទៅលើបុគ្គលម្នាក់ក្នុងប្រទេសកម្ពុជា ជាអ្នកជ្រើសរើស"។
លោក កាស៊ិត បន្តទៀតថា ជម្លោះបូរណភាពទឹកដីវាមានសារសំខាន់ណាស់ចំពោះថៃ។ ទោះបីការទាមទារផ្ទៃដីទំហំ ៤,៦គីឡូម៉ែត្រការ៉េ ក្បែរប្រាសាទព្រះវិហារបណ្ដាលឲ្យមានការផ្ទុះអាវុធក៏ដោយ។
ការបញ្ជាក់គោលបំណងចង់ចរចារបស់ថៃនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានស្នើសុំឲ្យប្រទេសទាំងពីរបន្តការចរចាគ្នាដោយសន្តិវិធី ដោយមានការចូលរួមពីសំណាក់សមាគមអាស៊ាន។
ប្រធានអាស៊ានប្រចាំឆ្នាំ២០១១ និងជារដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី នឹងកោះប្រជុំនៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ ដើម្បីស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងបង្កើតឲ្យមានផែនទីការទូតដើម្បីបញ្ចប់ជម្លោះព្រំដែន។
ការចោទប្រកាន់របស់លោក កាស៊ិត ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជា បដិសេធថា មិនមែនជាការពិត។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីថ្ងៃពុធ ទី១៦ កុម្ភៈ មានប្រសាសន៍ឲ្យដឹងថា កម្ពុជាមានឯកភាពជាតិក្នុងការដោះស្រាយជម្លោះព្រំដែន។
លោកបន្តទៀតថា កម្ពុជាមិនវិលទៅរកការចរចាជាលក្ខណៈទ្វេភាគីនោះទេ ពីព្រោះវាគ្មានលទ្ធផល ៖ «មិនមែនជារឿងអ្វីដែលយល់ឃើញទេ ការចរចានេះជាសត្យានុម័ត ជាគំនិតរួម។ យើងឃើញតាមរយៈសារព័ត៌មាន ញត្តិ សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ក៏ដូចជាបក្សប្រឆាំង គឺថា គ្មានជម្រើសណាក្រៅពីជម្រើសពហុភាគី មិនមែនជាគំនិតបុគ្គលទេ គឺជាគំនិតរបស់ប្រជាជាតិកម្ពុជា»។
ការស្វែងរកដំណោះស្រាយជាលក្ខណៈអន្តរជាតិ ត្រូវបានស្វាគមន៍ពីសំណាក់ប្រធានគណបក្សប្រឆាំង សម រង្ស៊ី គឺលោក សម រង្ស៊ី។
លោក សម រង្ស៊ី បានសរសេរលិខិតទៅកាន់លោក ហ៊ុន សែន ដែលមានខ្លឹមសារថា ដំណោះស្រាយព្រំដែនគឺការចរចាតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែមួយគត់។ លោក សម រង្ស៊ី បញ្ជាក់ថា ក្នុងពេលប្រទេសមានសង្គ្រាម គណបក្ស សម រង្ស៊ី សូមចូលរួមផ្ដល់មតិជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីការពារប្រទេស។
លោក សម រង្ស៊ី បានស្នើឲ្យកម្ពុជា កុំជ្រើសរើសយន្តការអាស៊ានជាមួយចំណុច ដោយសារប្រទេសជាសមាជិកមួយចំនួននៃសមាគមអាស៊ាន គ្មានគោលបំណងពិតប្រាកដ និងមិនគាំទ្រកម្ពុជា។ លោកបន្ថែមទៀតថា ជម្រើសចុងក្រោយ គឺកម្ពុជា គួរតែប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេ ប្រឆាំងនឹងមេដឹកនាំថៃ ពីបទឧក្រិដ្ឋកម្មឈ្លានពានកម្ពុជា។
លោកបន្ថែមដូច្នេះ ៖ «គឺយើងប្ដឹងទៅសហគមន៍អន្តរជាតិ ប្ដឹងទៅប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ពីព្រោះកិច្ចព្រមព្រៀងហ្នឹងបានធានាបូរណភាពទឹកដីប្រទេសកម្ពុជា យ៉ាងច្បាស់ ហើយប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺបានសន្យាថា នឹងមកជួយប្រទេសកម្ពុជា ពេលណាកម្ពុជា ត្រូវប្រទេសណាមួយរំលោភបូរណភាពទឹកដីកម្ពុជា»។
សេចក្ដីរាយការណ៍ចុងក្រោយពីទាហានខ្មែរនៅតំបន់សឹកក្បែរប្រាសាទព្រះវិហារ ឲ្យដឹងថា ការផ្ទុះអាវុធបានផ្អាកជាថ្មីម្ដងទៀតហើយ កាលពីពុធ ទី១៦ ខែកុម្ភៈ ក្រោយពីមានកិច្ចប្រជុំរវាងមេដឹកនាំកម្ពុជា និងថៃរួចមក។
កងទ័ពកម្ពុជា និងថៃ បានចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះអ្នកបង្កឲ្យមានការផ្ទុះអាវុធមុន និងការមិនគោរពការស្នើសុំរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ឲ្យឈប់បាញ់គ្នា។
ទាហានខ្មែរប្រចាំនៅតំបន់ជម្លោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់វិទ្យុអាស៊ីសេរីថា ប្រសិនបើកងទ័ពថៃ មិនបញ្ឈប់ការបាញ់ និងបោះគ្រាប់បែកទេ កម្ពុជានឹងតបតទៅភាគីថៃវិញ ៖ «អត់មានអីទេ មេៗចរចាគ្នាហើយ បើសិនជាវាផ្ទុះអាវុធយប់ហ្នឹងទៀត យើងនឹងព្រមានវាហើយ»។
ទាហានថៃអះអាងថា ការផ្ទុះអាវុធចុងក្រោយនេះ បានបណ្តាលឲ្យទាហានថៃ ៥នាក់រងរបួស។ ចំណែកឯការផ្ទុះអាវុធចំនួន ៤ថ្ងៃ កាលពីដើមខែកុម្ភៈនោះ បានបណ្ដាលឲ្យភាគីកម្ពុជាស្លាប់ ៧នាក់ និងរងរបួសច្រើនជាង ៣០នាក់៕

No comments:
Post a Comment