ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ូលិសចិនរាយការណ៍ថា គ្រោះអគ្គីភ័យមួយដែលកើតមានកាលពីយប់ថ្ងៃទី២១ កុម្ភៈ ក្នុងអគារពាណិជ្ជកម្មខ្ពស់មួយនាកណ្តាលទីក្រុងអ៊ូរូមគី ទីប្រជុំជនតំបន់ស្វយ័តអ៊ួយហ្គួរ ខេត្តស៊ីនជាំង (ភាគពាយ័ព្យ)ត្រូវបានពន្លត់ ហើយពុំមានមនុស្សណាម្នាក់ស្លាប់ ឬរបួសឡើយ។
លោកប៉េង វ៉ៃមីន នាយករបស់ក្រុមពន្លត់ភ្លើងក្រុងអ៊ូរូមគីបញ្ជាក់ថា ការិយាល័យមួយស្ថិតនៅក្បែរបន្ទប់ម៉ាស៊ីនជណ្តើរយន្តនៅជាន់ខាងលើ ផុតនៃអគារ INTERNATIONAL TRADE MANSION កំពស់២២ជាន់នោះបានឆេះនាវេលាម៉ោង២៣។ ពួកអ្នកពន្លត់ភ្លើងអាចពន្លត់ឈ្នះរយៈពេល១ម៉ោងក្រោយមក។ ប៉ូលិសបានបើកការស៊ើបអង្កេតមួយរកមូលហេតុនៃគ្រោះអគ្គីភ័យនោះ ៕
No comments:
Post a Comment