Monday, February 21, 2011

CJCC បង្ហាញ​ការ​ពិសោធ​ផ្នែក​វិទ្យា​សាស្ត្រ​សំរាប់​កុមារ


ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
CJCC បង្ហាញ​ការ​ពិសោធ​ផ្នែក​វិទ្យា​សាស្ត្រ​សំរាប់​កុមារ​ CJCC បង្ហាញ​ការ​ពិសោធ​ផ្នែក​វិទ្យា​សាស្ត្រ​សំរាប់​កុមារ​ CJCC បង្ហាញ​ការ​ពិសោធ​ផ្នែក​វិទ្យា​សាស្ត្រ​សំរាប់​កុមារ​
(​រូបថត ដា​ណេ​)
CJCC បង្ហាញ​ការ​ពិសោធ​ផ្នែក​វិទ្យា​សាស្ត្រ​សំរាប់​កុមារ​
 
រាជ​ធានី​ភ្នំពេញ ៖ មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-​ជប៉ុន (CJCC) ដោយ​មាន​កិច្ច​សហ​ការ​ជា​មួយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជប៉ុន​បាន​រៀបចំ​បង្ហាញ​​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា «ការ​ពិសោធ​វិទ្យា​សាស្ត្រ»។ កម្ម​វិធី​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ព្រឹក​ថ្ងៃទី​២១ កុម្ភៈ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-​ជប៉ុន ហើយ​កម្ម​វិធី​នេះ​ក៏​ជា​ការ​រំលឹក​ខួប​លើក​ទី​៦ របស់​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-​ជប៉ុន​ផង​ដែរ។
លោក​គ្រូ​ អ្នក​គ្រូ​ ព្រម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​ជប៉ុន​ជា​ច្រើន​រូប​មក​ពី​១០​ខេត្ត គឺ​ខេត្ត​បាត់​ដំបង, ព្រៃ​វែង, កណ្តាល, តាកែវ, ព្រះសីហនុ, កំពង់​ចាម, សៀម​រាប, កំពង់​ឆ្នាំង, កំពត និង​កំពង់ធំ បាន​ចូល​រួម​ក្នុង​កម្ម​វិធី​​នេះ។ ដោយ​ឡែក​សិស្សា​នុសិស្ស​ប្រមាណ​២០០​នាក់​មក​ពី​វិទ្យា​ល័យ​បាក់​ទូក និង​​សាលា​ទួល​គោក ក៏​បាន​ចូល​រួម​ក្នុង​ឱកាស​នោះ​ដែរ។ កម្ម​វិធី​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​កុមារ​ទាំង​អស់​បាន​ស្គាល់​​ការ​ពិសោធ​​តាម​រយៈ​ការ​ផ្តល់ជូន​ពី​សំណាក់​លោក​គ្រូ អ្នក​គ្រូ ដែល​តំរូវ​ឱ្យ​ពួក​គេ​អនុ​វត្ត​ជាក់​ស្តែង​អំពី​ការ​ពិសោធវិទ្យា​សាស្ត្រ។
មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-​ជប៉ុន​តែង​តែ​​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ប្លែក​ៗ​សំរាប់​អភិ​វឌ្ឍ​ផ្នែក​គំនិត​ដល់​សិស្ស-​និស្សិត​ប្រយោជន៍​ឱ្យ​ពួក​គេ ពង្រឹង​​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន។ កម្ម​វិធី​ទាំង​នេះ​ក៏​ផ្តល់​ឱកាស​សំរាប់​សិស្ស​-និស្សិត​​បាន​សប្បាយ​រីក​រាយ និង​ជា​ការ​រឹត​ចំណង​សាមគ្គី​ភាព​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ៕

No comments:

Post a Comment