Thursday, February 17, 2011

លិចទូក​​ទេសចរណ៍​វៀតណាម​មួយស្លាប់១២នាក់



ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១
មនុស្ស​យ៉ាង​ហោចណាស់​​​​១២នាក់ បាន​ស្លាប់​​បាត់បង់ជីវិត
រូបភាព​ពី​វ៉េបសាយ
មនុស្ស​យ៉ាង​ហោចណាស់​​​​១២នាក់ បាន​ស្លាប់​​បាត់បង់ជីវិត
 
មនុស្ស​យ៉ាង​ហោចណាស់​​​​១២នាក់ បាន​ស្លាប់​​បាត់បង់ជីវិត​​នៅពេល​​ទូកទេសចរណ៍​​មួ​យ​គ្រឿង​របស់​វៀតណាម​​លិច​នៅ​ដែនទឹក​​ហាឡុង កាលពី​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ។ នេះ​បើ​តាម​ការ​​ឱ្យ​ដឹង​​ដោយ​មន្ត្រី​​នានារបស់​វៀតណាម ។ លោក Ngo Van Hung នាយក​ផ្នែក​​រៀបចំ​​​តំបន់​កំសាន្ត​​​ហា​ឡុង ឱ្យ​ដឹង​​​ថា ជនរងគ្រោះក្នុង​​ហេតុ​ការណ៍​លិច​ទូក​​នោះគឺ​១១នាក់ជាជន​បរទេស​មក​ពី​​សហ​រដ្ឋ​អាមេរិក​ អង់គ្លេស ជប៉ុន និងបារាំង និង​ម្នាក់​ទៀត​​​ជនជាតិវៀតណាម​ ធ្វើការ​​​ជា​​អ្នក​នាំ​​​ភ្ញៀវ​​ទេសចរ ។​ សាកសព​​ជនរងគ្រោះត្រូវ​​បានដឹក​​ទៅកាន់​មន្ទីរ​ពេទ្យ​​ប្រចាំ​​តំបន់នោះ​ដើម្បី​​កំណត់​អត្តស​ញ្ញាណ ។ ​ទោះបីជា​បែបណា ​គេ​មិនទាន់ដឹង​ច្បាស់​​ពីមូល​ហេតុ​​ដែលនាំ​​ឱ្យលិច​ទូកនោះ​នៅ​ឡើយ​ ៕

No comments:

Post a Comment