ដោយ ដែន អយុធ្យា
2011-02-23
ប្រធានអង្គការយូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បានចាត់តាំងលោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koïchiro Matsuura) ដែលជាតំណាងពិសេសរបស់អង្គការយូណេស្កូ ឲ្យមកទីក្រុងបាងកក និងភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ស្ដីអំពីបញ្ហាប្រាសាទព្រះវិហារ នៅថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ខាងមុខនេះ។
ក្រុមមន្ត្រីនគរបាលជាន់ខ្ពស់ខ្មែរ ពិនិត្យមើលថ្មប្រាសាទព្រះវិហារ ដែលបាក់បែកដោយសារតែគ្រាប់កាំភ្លើងថៃបាញ់ចំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១។
លោក ម៉ាស៊ូអ៊ូរ៉ា ដែលជាអតីតអគ្គនាយកនៃអង្គការយូណេស្កូ (UNESCO) នៅឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៩ និងជាអតីតប្រធានគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩៩ ក៏នឹងត្រួតពិនិត្យភាគីទាំងពីរផងដែរដើម្បីរកវិធីកាត់បន្ថយ ភាពតានតឹង និងជំរុញឲ្យមានការពិភាក្សាគ្នាជុំវិញការថែរក្សា និងអភិរក្សប្រាសាទព្រះវិហារ។
លោកស្រី អ៊ីរីណា បូកូវ៉ា បានបង្ហាញពីកង្វល់ទាក់ទងនឹងការប៉ះទង្គិចគ្នានៅតំបន់ប្រាសាទ ព្រះវិហារ ក្នុងប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ដោយបានសង្កត់ធ្ងន់ថា «សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោកមួយនេះ មិនគួរជាដើមចមនៃជម្លោះនោះទេ»។
ប្រាសាទព្រះវិហារដែលត្រូវបានគេសាងសង់កាលពីសតវត្សទី១១នោះ បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះប្រាសាទមួយនេះមានតម្លៃជាសកល ស្របទៅតាមអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៦២ ដែលផ្ដល់សច្ចាប័នដោយប្រទេសកម្ពុជា និងថៃ។
ក្នុងការរក្សានូវអនុសញ្ញានេះ បណ្ដាប្រទេសពាក់ព័ន្ធត្រូវទទួលស្គាល់ថា «បេតិកភណ្ឌបែបនេះជាបេតិកភណ្ឌពិភពលោក ដែលការការពារ គឺជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិទាំងមូលចូលរួមសហការ»។

No comments:
Post a Comment