ដោយ ដែន អយុធ្យា
2011-02-23
តំណាងអង្គការយូណេស្កូ (UNESCO) គ្រោងមកជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាជុំវិញសុវត្ថិភាពនៃសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្រុមមន្ត្រីនគរបាលជាន់ខ្ពស់ខ្មែរ ពិនិត្យមើលថ្មប្រាសាទព្រះវិហារ ដែលបាក់បែកដោយសារតែគ្រាប់កាំភ្លើងថៃបាញ់ចំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ ពីទីក្រុងប៉ារីស ប្រទេសបារាំង ផ្សាយឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ បានឲ្យដឹងថា ប្រធានអង្គការយូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បានចាត់ឲ្យលោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koïchiro Matsuura) ដែលជាតំណាងពិសេសរបស់អង្គការយូណេស្កូ នឹងមកជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ស្ដីអំពីបញ្ហាប្រាសាទព្រះវិហារ នៅចន្លោះថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១១នេះ។
លោក ម៉ាស៊ូអ៊ូរ៉ា ដែលជាអតីតអគ្គនាយកនៃអង្គការយូណេស្កូ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៩ និងជាអតីតប្រធានគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩៩ ក៏នឹងពិនិត្យមើលលើភាគីទាំងពីរផងដែរ ពីវិធីកាត់បន្ថយភាពតានតឹង និងជំរុញឲ្យមានការពិភាក្សាជុំវិញការថែរក្សា និងអភិរក្សប្រាសាទព្រះវិហារ។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៣ ខែកុម្ភៈថា រូបលោកមិនទាន់មានកម្មវិធីជាក់លាក់នៃដំណើរទស្សនកិច្ចរបស់តំណាង អង្គការយូណេស្កូ មកកម្ពុជានោះទេ។ លោកដឹងត្រឹមថា តំណាងយូណេស្កូ នឹងមកកម្ពុជា ជួបជាមួយប្រមុខដឹកនាំនៅចុងសប្ដាហ៍នេះ។
លោក ផៃ ស៊ីផាន បន្ថែមដូច្នេះ ៖ «គ្រាន់តែជាគម្រោង យើងអត់ទាន់ច្បាស់។ ចាំមើលថ្ងៃសុក្រ ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ»។
អាជ្ញាធរប្រាសាទព្រះវិហារបានអះអាងថា ការប៉ះប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ៤លើក នៅជុំវិញតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ គ្រាប់កាំភ្លើងធំរបស់ទាហានថៃ ជាច្រើនគ្រាប់ បានផ្លោងចូលបំផ្លាញប្រាសាទព្រះវិហាររាប់ពាន់កន្លែង។
លោក ហង្ស សុទ្ធ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានផ្ដល់សម្ភាសន៍នៅថ្ងៃទី២៣ ខែកុម្ភៈ ឲ្យដឹងថា ការប៉ះប្រយុទ្ធគ្នា ៤លើករវាងទាហានខ្មែរ-ថៃ នៅតំបន់ជម្លោះតាមព្រំដែន បានបណ្ដាលឲ្យប្រាសាទព្រះវិហាររងការខូចខាតធ្ងន់ធ្ងរ។
លោកថា គ្រាប់កាំភ្លើងធំចំនួន ១៤គ្រាប់ និងគ្រាប់កាំភ្លើងធុនមធ្យមជាច្រើនប្រភេទរាប់ពាន់គ្រាប់របស់ ទាហានថៃ បានបាញ់ស្រោចចូលទៅក្នុងបរិវេណប្រាសាទព្រះវិហារ បានបណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។
លោក ហង្ស សុទ្ធ បញ្ជាក់បន្ថែម ៖ «អូ! មហាខូចខាតៗ។ ខ្ញុំទុកឲ្យគេ (តំណាងអង្គការយូណេស្កូ) ទៅមើលបណ្ដោយទៅ ខ្ញុំផ្សាយរួចហើយ។ … អូ! (ខូចខាត) ធ្ងន់ណាស់ ធ្ងន់មែនទែន ជាង ៣ពាន់កន្លែងគ្រាន់តែខូចខាត»។
បន្ថែមលើសពីនេះ លោកស្រី អ៊ីរីណា បូកូវ៉ា ប្រធានអង្គការយូណេស្កូ បានសម្ដែងកង្វល់ទាក់ទងនឹងការប៉ះទង្គិចគ្នានៅតំបន់ប្រាសាទ ព្រះវិហារ ក្នុងប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ដោយបានសង្កត់ធ្ងន់ថា សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោកមួយនេះ មិនគួរជាដើមចមនៃជម្លោះនោះទេ។
អង្គការយូណេស្កូ បានបញ្ជាក់ក្នុងសេចក្ដីប្រកាសឲ្យដឹងថា ប្រាសាទព្រះវិហារដែលបានសាងសង់កាលពីសតវត្សទី១១ ហើយបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ព្រោះប្រាសាទនេះ មានតម្លៃជាសកលស្របទៅតាមអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៦២ ដែលបានផ្ដល់សច្ចាប័នដោយប្រទេសកម្ពុជា និងថៃ ហើយថា ការរក្សានូវអនុសញ្ញានេះ បណ្ដាប្រទេសពាក់ព័ន្ធត្រូវទទួលស្គាល់ថា បេតិកភណ្ឌបែបនេះជាបេតិកភណ្ឌពិភពលោក ដែលការការពារ គឺជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិទាំងមូលចូលរួមសហការ៕

No comments:
Post a Comment