Sunday, March 6, 2011

ទទួល​ទាន​ផ្លែប៉េងប៉ោះជួយកាត់បន្ថយអត្រាជំងឺបេះដូងនិងពុកឆ្អឹង


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ៤ ខែ មិនា ឆ្នាំ ២០១១
ទទួល​ទាន​ផ្លែប៉េងប៉ោះជួយកាត់បន្ថយអត្រាជំងឺបេះដូងនិងពុកឆ្អឹង
រូបភាព​ពី​វ៉េបសាយ
ទទួល​ទាន​ផ្លែប៉េងប៉ោះជួយកាត់បន្ថយអត្រាជំងឺបេះដូងនិងពុកឆ្អឹង
 
យល់ដឹង ៖ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​អះ​អាង​ថា​ការ​ទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​អាចជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​មហារីក​ ជំងឺ​បេះ​ដូង​និង​ការ​ពុក​ឆ្អឹង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ប៉េង​ប៉ោះ​ដែល​ចំ​អិន​រួច​ឬក៏​កែ​ឆ្នៃ​ទុក​បាន​យូរ​រឹត​តែ​មាន​គុណប្រ​យោជន៍​​ល្អ​ជាង​ទទួល​ទាន​ឆៅ​ទៅ​ទៀត​។ អ្នក​ស្រាវ​ជ្រាវ​របស់​អាមេរិក​បាន​រក​ឃើញ​ថា​បន្លែ​ដែល​សម្បូរទៅ​ដោយ​ទឹក​ដូចជា​ផ្លែ​ប៉េង​ប៉ោះ​នេះ​ជា​ប្រភព​ដ៏​សំខាន់​បំផុត​របស់​របប​អាហារ​ព្រោះ​មាន​ប្រឆាំង​អុកស៊ីដ​កម្ម​ដ៏​ខ្លាំង​បំផុត​ឈ្មោះ​លីកូ​ប៉ែន​(Lycopene)។​ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​នៅ​មជ្ឈ​មណ្ឌល​អាហារ​និង​សុវត្ថិភាព​ជាតិ​ក្នុង​រដ្ឋ​អុីលីណយ​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា​ អាហារ​ប៉េង​ប៉ោះ​ផ្ទុក​ទៅ​ដោយ​យន្ត​ការ​ការ​ពារ​ដែល​អាច​ជួយ​ទប់​ស្កាត់​ការរលាក​និង​ដុំ​ឈាម​កក​។
វេជ្ជ​បណ្ឌិត​ប្រ៊ីដ បឺតុន​និង​វេជ្ជ​បណ្ឌិត​គ្រី​ស្ទីន រេម័រ​ដែល​ជា​ប្រភព​ដើម​នៃការ​អះ​អាង​បាន​និ​យាយ​ថា​៖«ការ​លេច​ចេញ​ឥទ្ធិ​ពល​វិទ្យាសាស្រ្ត​អំពី​ផ្លែ​ប៉េង​ប៉ោះ​ និង​ផលិត​ផល​កែ​ច្នៃ​ពី​ប៉េង​ប៉ោះ​អាច​ជា​យុទ្ធសាស្រ្ត​ដ៏​សាមញ្ញ និង​មាន​ប្រ​សិទ្ធិ​ភាព​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មនុស្សបង្កើន​ការ​ទទួល​ទាន​បន្លែ​ ដែល​ជា​កត្តា​នាំ​ទៅ​រក​ការ​កែលំអការ​ទទួល​ទាន​​ដើម្បី​​សុខភាព​ល្អ​ប្រ​សើរ​ឡើង។ ការ​ស្រាវ​ជ្រាវ​លើក​នេះ​បាន​គូ​សបញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ការទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​និង​ការ​កាត់​បន្ថយ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ រួមនិង​ជំងឺ​ដទៃទៀត​​»​ ។ វេជ្ជ​បណ្ឌិត​ទាំង​ពីររូប​ខាង​លើ​យល់​ថា​ លទ្ធ​ផល​​​​នៃ​ការ​រក​ឃើញ​លើក​នេះ ​គឺ​ជា​ភស្តុតាង​ដែល​បាន​លើក​ឡើង​ពី​លទ្ធភាព​វិល​មក​រក​ការ​ទទួល​ទាន​ប៉េង​ប៉ោះ​ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​អាហារ​បំប៉ន​រាង​កាយ​៕

ចាប់​​ខ្លួន​​បុរសជនជាតិ​​បារាំង ​ថត​រូប​ក្មេង​ស្រី​អាសអាភាស ​ជាប់​​ចោទ​​ពី​បទ​​ប្រព្រឹត្ត​​អនាចារ


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អាទិត្យ ទី ៦ ខែ មិនា ឆ្នាំ ២០១១
សមត្ថ​កិច្ច​​​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​បារាំង​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ និងរូបតូចក្មេង​ស្រី​ខ្មែរ​ទាំង​៣​នាក់​នោះ​មាន​​អាយុ​ចាប់​ពី​៨​ឆ្នាំ​ដល់​១២​ឆ្នាំ​ ​​រូប​ភាព​ថត​ក្មេងៗ​ស្លៀក​ខ្លី​សិច​ស៊ី​ក្នុង​លក្ខណៈ​អាស​អាភាស​​ជា​ច្រើនក្នុងកុំ​ព្យូ​ទ័រ​ និង​ប្រព័ន្ធ​អ៊ីន​ធើរ​ណេតរបស់​ឈ្មោះ​កាស្ស៊ា​ ​ម៉ា​ស្ស៊ែ
(​រូបថត ជោគជ័យ)
សមត្ថ​កិច្ច​​​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​បារាំង​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ និងរូបតូចក្មេង​ស្រី​ខ្មែរ​ទាំង​៣​នាក់​នោះ​មាន​​អាយុ​ចាប់​ពី​៨​ឆ្នាំ​ដល់​១២​ឆ្នាំ​
 
រាជ​ធានី​ភ្នំពេញ​​ ៖ ជន​ជាតិ​បារាំង​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​ជំនាញ​កុំ​ព្យូ​ទ័រ​ បច្ចុប្បន្ន​មាន​ប្រពន្ធ​ជា​នារី​ខ្មែរ​ ស្នាក់​នៅ​ផ្ទះ​ជួល​នា​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​មាន​ជ័យ​សហ​ការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​ចុះ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៦ មីនា ។
ប្រតិ​បត្តិ​ការ​ខាង​លើ​នេះ​ក៏​មាន​ការ​ចូល​រួម​ដឹក​នាំ​ពី​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​លោក​សេង សាញ់ ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​​ផង​ដែរ​។ តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​ដែល​មាន​វត្ត​មាន​ក្នុង​ប្រតិ​បត្តិ​ការ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​សមត្ថ​កិច្ច​​ឈាន​ទៅ​ធ្វើ​ការ​ឃាត់​ខ្លួន​ឈ្មោះ​កា​ស្ស៊ា ម៉ា​ស្ស៊ែ និង​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ​ជួង ដា​វី អាយុ​២៥​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ខាង​លើ គឺ​ដោយ​សារ​សមត្ថ​កិច្ច​ទទួល​បាន​​ព័ត៌​មាន​រាយ​ការណ៍​ពី​ប្រជា​ពល​រដ្ឋ​មក​ថា មាន​ការ​សង្ស័យ​លើ​ឈ្មោះ​កា​ស្ស៊ា​ម៉ា​ស្ស៊ែ និង​ប្រពន្ធ​លើ​បញ្ហា​​ធ្វើ​អ្វី​មួយខុស​ប្រក្រតី​លើ​កុមារី​អាយុ​ចាប់​ពី​១២​ឆ្នាំ​ចុះ​ក្រោម​។
ផ្តើម​ចេញ​ពី​ព័ត៌​មាន​ដែល​ទទួល​បាន​ពី​ប្រជា​ពល​រដ្ឋ​​ក្រុម​សមត្ថ​កិច្ច​បាន​ចុះ​ឡោម​ព័ទ្ធ​លំនៅ​ខាន​របស់​ជន​ជាតិ​បារាំង​រូប​នេះ​ទើប​ដឹង​ថា​ ជន​នេះ​​បាន​ជួល​ទី​តាំង​លួច​ថត​រូប​អាស​អាភាស​ និង​បាន​ប្រព្រឹត្ត​អំពើ​អនា​ចារ​លើ​កុមារី ព្រម​ទាំង​បាន​តាម​ទាន់​ ​​ខណៈ​ពេល​ដែល​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ​ កំពុង​នាំ​ក្មេង​ស្រី​៣​នាក់​បំណង​ចូល​ក្នុង​បន្ទប់​ថត​រូប​អាស​អាភាស​បន្ត​នៅ ព្រឹក​ថ្ងៃ​ទី​៦ មីនា​។​ ក្នុង​ប្រតិ​បត្តិ​ការ​នេះដែរ​ សមត្ថ​កិច្ច​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​៣​នាក់​កំពុង​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ ដែល​ត្រៀម​ថត​រូប​ភាព​អាស​អាភាស​បន្ត​ទៀត​។ ក្មេង​ស្រី​ខ្មែរ​ទាំង​៣​នាក់​នោះ​មាន​​អាយុ​ចាប់​ពី​៨​ឆ្នាំ​ដល់​១២​ឆ្នាំ​។
តាម​រយៈ​ការ​ឆែក​ឆេរ​​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​របស់​ឈ្មោះ​កាស្ស៊ា​ ​ម៉ា​ស្ស៊ែ បាន​រក​ឃើញ​​រូប​ភាព​ថត​ក្មេងៗ​ស្លៀក​ខ្លី​សិច​ស៊ី​ក្នុង​លក្ខណៈ​អាស​អាភាស​​ជា​ច្រើន​។ ចំពោះ​កុំ​ព្យូ​ទ័រ​ និង​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ដែល​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​​នេះ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ដក​ហូត​ និង​នាំ​ខ្លួន​ជន​ជាតិ​បារាំង​​ខាង​លើ​នេះ​រួម​ជាមួយ​ស្ត្រី​ខ្មែរ​ជា​ប្រពន្ធ​យក​ទៅ​កាន់​ការិយា​ល័យ​ជំនាញ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ចាត់​ការ​បន្ត ៕

Tuesday, March 1, 2011

Taiwan foundation establishes shelter for sex victims in Cambodia


2011/03/01
By Nancy Liu

Taipei, Mar. 1 (CNA) A Taiwanese group dedicated to fighting human trafficking and sexual abuse has established a women's shelter in Cambodia, a country known for commercial sex exploitation, one of the organization's executives said at the launch ceremony Tuesday.

The Pleroma Home for Girls in Phnom Penh will serve as both a shelter and school for girls under 18 and offer sex trafficking victims counseling and career training, said Lily Lee, the project manager and a board member of the Taipei-based Garden of Hope Foundation's branch in New York.

Citing a study done in 2007, Lee said an estimated 80,000 to 100,000 women -- 80 percent of whom are under 18 -- are involved in the sex trafficking trade in Cambodia, a problem that required attention.

Police violence against peaceful Boeung Kak Lake protesters



How many violent men does it take to arrest a defenseless woman (All Photos: The Phnom Penh Post)


Observe the violence against the two women


The entire family is protesting


Monday, February 28, 2011

ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់
(រូបថត ចំរើន​)
ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់
 
ខេត្ត​កំពង់​​ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​២​រសៀល ថ្ងៃ​ទី​២៧ កុម្ភៈ លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤៩​និង​៥០​នៅ​ក្នុង​ភូមិ​ព្រៃ​ស្លឹក​ សង្កាត់​​ច្បារ​មន ក្រុង​​ច្បារ​មន ​រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ដោយ​សារ​រថយន្ត​កិន​បែក​ក្បាល​នៅ​នឹង​​​ កន្លែង​កើត​ហេតុ​​ ខណៈ​ដែល​ម៉ូតូ​ និង​រថយន្ត​​បើក​បរ​ស្រប​ទិស​គ្នា​​ពី​ផ្សារ​កំពង់​ស្ពឺ ​​ទៅ​ទិស​​​ស្រែ​អំបិល ។
​មន្ត្រី​​នគរ​បាល​ចរា​ចរ​ខេត្ត​បាន​ចុះ​ទៅ​​ត្រួត​​ ពិនិត្យ​​កន្លែង​កើត​ហេតុ​​​​ឱ្យដឹង​ថា ជន​រង​គ្រោះ​​ដល់​ស្លាប់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​លឿង​​លាយ​ខ្មៅ ​គ្មាន​ស្លាក​លេខ​​ ឈ្មោះ​អាន សុខ​ហាក់ ​ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ មាន​ទី​​លំនៅ​ក្នុង​​​ភូមិ​ត្រពាំង​តា​ហន់ ឃុំ​ញ្នយ​ ស្រុក​សំរោង​ទង ។ ​សាក្សី​​ឃើញ​ហេតុ​ការណ៍​នោះ​បាន​ប្រាប់​​ឱ្យ​ដឹង​​ថា ​​មុន​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​​បើក​​​ម៉ូតូ​ស្មាស់​​របស់ខ្លួន​ពី​ទិស​​ ខាង​កើត​ទៅ​ទិស​ខាង​លិច ដោយ​​បើក​បណ្តើរ​​និយាយ​ទូរស័ព្ទ​​បណ្តើរ ។ ​លុះ​​មក​ដល់​​​ភូមិ​ព្រៃ​ស្លឹក​​ សង្កាត់​​ច្បារ​មន ​​​ខាង​កើត​​ស្ពាន​ធ្នុះ​លួង ក៏​ត្រូវ​រ​ថយន្ត​​ម៉ាក​ហ៊ីណូ ពាក់​ស្លាក​លេខ​ 3A-6144 ពណ៌​ទឹក​​ប៊ិច បើក​ទៅ​ពី​ក្រោយ​​​​កៀរ​​បណ្តាល​ឱ្យ​​ដួល​ចូល​ក្រោម​​​រថយន្ត​​អូស​ម៉ូតូ​ ប្រមាណ​៧០​ម៉ែត្រ ​រីឯ​​អ្នក​បើក​​បរ​ម៉ូតូ​​នោះ​ត្រូវ​​​កង់​រថយន្ត​កិន​បែក​ក្បាល​​ស្លាប់​ នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម ។
​ក្រោយ​ពេល​កើត​ហេតុ​ អ្នក​បើក​បរ​រថយន្ត​បង្ក​​​គ្រោះ​ថ្នាក់​បាន​រត់​គេច​ខ្លួន​​បាត់ រីឯ​សព​ជន​រង​គ្រោះ​​ត្រូវ​បាន​បង​ប្អូន​ក្រុម​គ្រួសារ​​ដឹក​យក​​ទៅ​លំនៅ​ ឋាន​ ​ដើម្បី​ធ្វើ​បុណ្យ​តាម​​ប្រពៃណី ។ ​ដោយ​ឡែក​រថយន្ត​បង្ក​ហេតុ និង​ម៉ូតូ​​ជន​រង​គ្រោះ​ត្រូវ​បាន​​សមត្ថ​កិច្ច​ដឹក​​យក​ទៅ​រក្សា​ទុក​នៅ​​​ ​ការិយា​ល័យ​​ចរា​ចរណ៍​​ខេត្ត​​ ដើម្បី​កសាង​សំណុំ​រឿង​​​បញ្ជូន​​​ទៅ​កាន់​​ស្ថាប័ន​តុលា​ការ​ចាត់​ការ​តាម​ នីតិ​វិធី ៕

ប្រើ​ល្បិច​កល​ហៅ​នាង​​ហូប​​ដំឡូង​​ចាប់​​រំលោភ​​ក្នុង​រោង​​ចាំ​​ចំការ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
បុរសសង្ស័យឈ្មោះងួន លី ហៅកុយ អាយុ៤៥ឆ្នាំ
(​រូបថត ចាន់​ថេ​ត​)
បុរសសង្ស័យឈ្មោះងួន លី ហៅកុយ អាយុ៤៥ឆ្នាំ
 
ខេត្តកំពង់ចាម ៖ បុរសសង្ស័យឈ្មោះងួន លី ហៅកុយ អាយុ៤៥ឆ្នាំ រស់​នៅ​ឃុំស្វាយ​ទាប ស្រុកចំការលើ ត្រូវលោកផាន់ សុភ័ក្រ្ត ព្រះ​រាជ​អាជ្ញារង​អមសាលាដំបូងខេត្តចេញដីកា​បញ្ជា​ឱ្យចូល​ខ្លួនចុះថ្ងៃទី២៧ កុម្ភៈ ២០១១ ពីបទ ចាប់​នាង​ក្រមុំ​ម្នាក់រំលោភសេព​សន្ថវៈ​ ព្រម​ទាំងគំរាម សំលាប់ចោលទៀតផង បើហ៊ាន​​ប្រាប់​ដល់អ្នកដទៃ ។
លោកអនុសេនីយ៍ឯកអ៊ិត ដារ៉ា អធិ​ការ​នគរបាលស្រុកចំការលើឱ្យដឹងថា នៅ​វេលា​ម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៥ កុម្ភៈ កំលាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើបានទទួលពាក្យបណ្តឹងពីស្រ្តីជា
ម្តាយរបស់នាងក្រមុំ ​រងគ្រោះឈ្មោះ«យ.អ.ល» អាយុ​២០​ឆ្នាំ ដោយចោទប្រកាន់​បុរស​ឈ្មោះ​កុយ ពីបទចាប់កូនស្រីរបស់គាត់​រំលោភ​សេព​សន្ថវៈនៅរោងចាំបន្លែរបស់គេ កាលពីវេលា​ម៉ោង​ប្រហែល​៤​ទៀបភ្លឺឈានថ្ងៃទី១៦ កុម្ភៈ ។
លោកអនុសេនីយ៍ឯកអ៊ិត ដារ៉ា អធិការ​នគរ​បាលស្រុកចំការលើបន្តថា លោកចាត់​ឱ្យ​កំលាំង​ក្រោមឱវាទទៅស្រាវជ្រាវ​ជាបន្ទាន់ តែមិន​ឃើញ​ជនសង្ស័យ​ឈ្មោះ​កុយ នៅផ្ទះទេ ។​បន្ទាប់​មកបានរៀបចំ​កសាង​សំណុំរឿងបញ្ជូន​ទៅ​កាន់សាលាដំបូង​ខេត្ត រួចត្រូវលោកផាន់ សុភ័ក្រ្ត ព្រះ​រាជអាជ្ញារងចេញដីកាបញ្ជាឱ្យចូលខ្លួននា​ព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១១ ។ ស្របពេល​បុរសសង្ស័យចូលទៅបំភ្លឺនៅសាលាដំបូងខេត្ត ត្រូវបានឃាត់ខ្លួនតែម្តង។
បុរសកូន៣ឈ្មោះងួន ងី ហៅកុយ បាន​ឆ្លើយ​ថា កាលពីវេលាម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី១៨ មករា ខណៈពេលគេកំពុង តែ​ស្រោច​​បន្លែឃើញ​នាង​ យ.អ.លដើរកាត់តាមចំការ​របស់​គេឆ្ពោះទៅចំការ​របស់នាងស្ថិតនៅក្បែរ
គ្នា ដោយឮរអ៊ូរទាំថា​«ខ្ជិលដើរណាស់​ចង់​តែ​ដេកស៊ី» ។ ឮ​ដូច្នោះរូបគេនិយាយទៅនាងថា «បើ​ខ្ជិលអ៊ីចឹងធ្វើប្រពន្ធចុងរបស់អញទៅ» ។  ចាប់ពីនោះមកគេមិនបាននិយាយអ្វីជាមួយនាងទេ។
ក្រោយមករំលងបាន៧ថ្ងៃពេលគេផឹកស្រា ស្រវឹង​បានឈ្លោះជាមួយប្រពន្ធ ហើយក៏​ចុះ​ចោល​ផ្ទះទៅរកការងារធ្វើនៅភ្នំពេញធ្វើជាសន្តិ​សុខ​យាមក្រុមហ៊ុនមួយ ។ នៅថ្ងៃទី១៩​កុម្ភៈ គេ​ត្រឡប់ទៅផ្ទះវិញ ព្រោះតែប្រពន្ធទូរស័ព្ទ​ប្រាប់​ថា នាងឈឺធ្ងន់ ។ បន្ទាប់​មក​ទៀត ​នៅថ្ងៃទី២៥ កុម្ភៈ រូបគេត្រូវឪពុកម្តាយ​របស់នាង​យ.អ.ល​ប្តឹងពីបទចាប់រំលោភនាង ។
នាងយ.អ.លបំភ្លឺប្រាប់សមត្ថ​កិច្ច​ថា នៅ​វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី​១៦​ កុម្ភៈ ២០១១ នាងដើរពីផ្ទះទៅ​ស្រោច​​ស្ពៃ ។ ពេលនាងដើរទៅ​ដល់​ត្រង់រោងរបស់ឈ្មោះកុយ ស្រាប់តែឮ​សំលេង​​ស្រែក​ហៅ​នាង​ឱ្យ​ចូល​ហូបដំឡូង
​ស្ងោរ ។ ​ពេល​នាងដើរទៅចូលក្នុងរោង​នោះ​មិន​ឃើញដំឡូងទេ ហើយ​ត្រូវឈ្មោះកុយ​​ចាប់​រំលោភ​សេព​សន្ថវៈ ព្រម​ទាំងគំរាមនាង​មិន​ឱ្យ​ទៅ​ប្រាប់​អ្នកណាទេ បើហ៊ាន​ប្រាប់​គេនឹងចាប់​អារ.​ក​សំលាប់ចោល ៕

ចាប់​ក្មេង​ស្ទាវ​រំលោភ​កុមារី​៣ឆ្នាំ​ទៅតុលាការ



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​នគរ​​បាល​ស្រុក​បាទី​​ឃាត់​ខ្លួន​បញ្ជូន​​មកកាន់​ស្នង​ការ​​ដ្ឋាននគរ​បាលខេត្ត
(​រូបថត គោកធ្លក)
ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​នគរ​​បាល​ស្រុក​បាទី​​ឃាត់​ខ្លួន​បញ្ជូន​​មកកាន់​ស្នង​ការ​​ដ្ឋាននគរ​បាលខេត្ត
 
ខេត្ត​តាកែវ ៖ ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​នគរ​​បាល​ស្រុក​បាទី​​ឃាត់​ខ្លួន​បញ្ជូន​​ មកកាន់​ស្នង​ការ​​ដ្ឋាននគរ​បាលខេត្ត​ ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជី​ដូន​​កុមារី​រងគ្រោះ​ដោយ​ចោទ​ពីបទ​​ថា បាន​​ចាប់​បង្ខំ​រំលោភ​​សេព​សន្ថវៈ​​ព្រម​ទាំង​វាយ និង​គម្រាម ​កំហែង ខណៈ​ពេល​ដែល​ជីដូន​របស់កុមារី​រង​គ្រោះ​មិន​នៅផ្ទះ ។ ការ​ចាប់​ឃាត់​ខ្លួន​ក្មេង​ស្ទាវ​​នេះធ្វើ​ឡើង​កាល​ពីថ្ងៃទី២៧ ​កុម្ភៈ ​​វេលា​ម៉ោង​៨ និង​១០​នាទី​ ស្ថិតនៅ​ក្នុងឃុំ​តាំង​ដូង ​ស្រុក​បាទី ខេត្ត​តាកែវ ។
​លោកយុត ឡូ អធិការ​​រង​នគរ​បាល​ស្រុក​បាទី​​បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​​ដែលប៉ូលិស​ឃាត់​ខ្លួន​នោះ​​មាន​ឈ្មោះ​ឡុច រត្ន​តានី ​​អាយុ​១៨ឆ្នាំ ​​រស់​នៅ​​ក្នុងឃុំ​​​ខាងលើ ​។ ជន​នេះ​កាលពីថ្ងៃទី​២២ កុម្ភៈ ​វេលាម៉ោង​៥ល្ងាច ​បាន​ចូល​ទៅ​ចាប់​បង្ខំ​រំលោភ​​សេពសន្ថវៈ​​លើ​កុមារី​ឈ្មោះទ.ស.ណ​អាយុ​៣​ ឆ្នាំ ​រស់​នៅ​ជាមួយ​ជី​ដូន​តែ​២​នាក់​ ហើយ​ពេល​ដែល​​ក្មេង​ស្ទាវ​ចូល​ទៅ​ចាប់​នោះ​ ជី​ដូន​កុមារី​រង​គ្រោះ​មិន​ផ្ទះ ​ដោយ​រវល់ទៅ​រក​ទិញ​ម្ហូប ។ ​លោក​អធិការ​រង​បានបន្ត​ទៀត​ថា ម្តាយ​កុមារី​រងគ្រោះ​​​មានប្តី​​ត្រឹម​ត្រូវ​ តែនៅពេល​ម្តាយ​​នាងពពោះ​បាន​៥​ខែ ​ឪពុកនាងក៏​បានទុកចោល​ឱ្យ​ជីដូន​​ជា​អ្នក​ចិញ្ចឹម​​ ហើយ​ខ្លួន​ជា​ម្តាយ​ក៏បាន​ចេញ​ទៅ​ធ្វើ​​ជា​កម្ម​ការិនី​រោង​ចក្រ ។
​នៅចំពោះ​មុខ​ប៉ូលិស​​ជន​ល្មើស​​បានសារភាព​​ទាំង​ ទ្រហ៊ោយំ​ថា រូបគេ​ពិត​ជា​បាន​រំលោភ​គម្រាម​កំហែង​ទៅលើ​កុមារី​រង​គ្រោះ​ពិតប្រាក​ដ​​មែន ។ ឆ្លង​ការ​ពិនិត្យ​របស់គ្រូពេទ្យ​បានឱ្យ​ដឹង​ថា នៅលើ​ប្រដាប់ភេទ​កុមារី​រង​គ្រោះ​​មានស្នាម​ជាំ​ខ្មៅ និង​ហើម ។ បច្ចុប្បន្ន​ក្មេង​ស្ទាវ​​ល្មើស​ត្រូវ​បានបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បីកាត់​ទោស​ទៅ​តាម​ច្បាប់​ឱ្យ​សម​ទៅ​នឹង​ទង្វើ​របស់​ខ្លួន​បានធ្វើ៕