ប្រើល្បិចកលហៅនាងហូបដំឡូងចាប់រំលោភក្នុងរោងចាំចំការ
- Text Size
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្តកំពង់ចាម ៖ បុរសសង្ស័យឈ្មោះងួន លី ហៅកុយ អាយុ៤៥ឆ្នាំ រស់នៅឃុំស្វាយទាប ស្រុកចំការលើ ត្រូវលោកផាន់ សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចេញដីកាបញ្ជាឱ្យចូលខ្លួនចុះថ្ងៃទី២៧ កុម្ភៈ ២០១១ ពីបទ ចាប់នាងក្រមុំម្នាក់រំលោភសេពសន្ថវៈ ព្រមទាំងគំរាម សំលាប់ចោលទៀតផង បើហ៊ានប្រាប់ដល់អ្នកដទៃ ។
លោកអនុសេនីយ៍ឯកអ៊ិត ដារ៉ា អធិការនគរបាលស្រុកចំការលើឱ្យដឹងថា នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៥ កុម្ភៈ កំលាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើបានទទួលពាក្យបណ្តឹងពីស្រ្តីជា
ម្តាយរបស់នាងក្រមុំ រងគ្រោះឈ្មោះ«យ.អ.ល» អាយុ២០ឆ្នាំ ដោយចោទប្រកាន់បុរសឈ្មោះកុយ ពីបទចាប់កូនស្រីរបស់គាត់រំលោភសេពសន្ថវៈនៅរោងចាំបន្លែរបស់គេ កាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺឈានថ្ងៃទី១៦ កុម្ភៈ ។
លោកអនុសេនីយ៍ឯកអ៊ិត ដារ៉ា អធិការនគរបាលស្រុកចំការលើបន្តថា លោកចាត់ឱ្យកំលាំងក្រោមឱវាទទៅស្រាវជ្រាវជាបន្ទាន់ តែមិនឃើញជនសង្ស័យឈ្មោះកុយ នៅផ្ទះទេ ។បន្ទាប់មកបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត រួចត្រូវលោកផាន់ សុភ័ក្រ្ត ព្រះរាជអាជ្ញារងចេញដីកាបញ្ជាឱ្យចូលខ្លួននាព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១១ ។ ស្របពេលបុរសសង្ស័យចូលទៅបំភ្លឺនៅសាលាដំបូងខេត្ត ត្រូវបានឃាត់ខ្លួនតែម្តង។

បុរសកូន៣ឈ្មោះងួន ងី ហៅកុយ បានឆ្លើយថា កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៨ មករា ខណៈពេលគេកំពុង តែស្រោចបន្លែឃើញនាង យ.អ.លដើរកាត់តាមចំការរបស់គេឆ្ពោះទៅចំការរបស់នាងស្ថិតនៅក្បែរ
គ្នា ដោយឮរអ៊ូរទាំថា«ខ្ជិលដើរណាស់ចង់តែដេកស៊ី» ។ ឮដូច្នោះរូបគេនិយាយទៅនាងថា «បើខ្ជិលអ៊ីចឹងធ្វើប្រពន្ធចុងរបស់អញទៅ» ។ ចាប់ពីនោះមកគេមិនបាននិយាយអ្វីជាមួយនាងទេ។
គ្នា ដោយឮរអ៊ូរទាំថា«ខ្ជិលដើរណាស់ចង់តែដេកស៊ី» ។ ឮដូច្នោះរូបគេនិយាយទៅនាងថា «បើខ្ជិលអ៊ីចឹងធ្វើប្រពន្ធចុងរបស់អញទៅ» ។ ចាប់ពីនោះមកគេមិនបាននិយាយអ្វីជាមួយនាងទេ។
ក្រោយមករំលងបាន៧ថ្ងៃពេលគេផឹកស្រា ស្រវឹងបានឈ្លោះជាមួយប្រពន្ធ ហើយក៏ចុះចោលផ្ទះទៅរកការងារធ្វើនៅភ្នំពេញធ្វើជាសន្តិសុខយាមក្រុមហ៊ុនមួយ ។ នៅថ្ងៃទី១៩កុម្ភៈ គេត្រឡប់ទៅផ្ទះវិញ ព្រោះតែប្រពន្ធទូរស័ព្ទប្រាប់ថា នាងឈឺធ្ងន់ ។ បន្ទាប់មកទៀត នៅថ្ងៃទី២៥ កុម្ភៈ រូបគេត្រូវឪពុកម្តាយរបស់នាងយ.អ.លប្តឹងពីបទចាប់រំលោភនាង ។
នាងយ.អ.លបំភ្លឺប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៦ កុម្ភៈ ២០១១ នាងដើរពីផ្ទះទៅស្រោចស្ពៃ ។ ពេលនាងដើរទៅដល់ត្រង់រោងរបស់ឈ្មោះកុយ ស្រាប់តែឮសំលេងស្រែកហៅនាងឱ្យចូលហូបដំឡូង
ស្ងោរ ។ ពេលនាងដើរទៅចូលក្នុងរោងនោះមិនឃើញដំឡូងទេ ហើយត្រូវឈ្មោះកុយចាប់រំលោភសេពសន្ថវៈ ព្រមទាំងគំរាមនាងមិនឱ្យទៅប្រាប់អ្នកណាទេ បើហ៊ានប្រាប់គេនឹងចាប់អារ.កសំលាប់ចោល ៕
ស្ងោរ ។ ពេលនាងដើរទៅចូលក្នុងរោងនោះមិនឃើញដំឡូងទេ ហើយត្រូវឈ្មោះកុយចាប់រំលោភសេពសន្ថវៈ ព្រមទាំងគំរាមនាងមិនឱ្យទៅប្រាប់អ្នកណាទេ បើហ៊ានប្រាប់គេនឹងចាប់អារ.កសំលាប់ចោល ៕
No comments:
Post a Comment