Tuesday, February 22, 2011

ប្រធាន​គណៈកម្មា​ធិការ​​សហភាពអាហ្វ្រិក​​និងប្រមុខ​រដ្ឋ​អាហ្វ្រិក​4​រូបទៀត​មកកាន់កូតឌីវ័រ


ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
 
ប្រធាន​គណៈ​កម្មា​ធិការ​សហភាព​​អាហ្វ្រិក​​ លោក JEAN PING  និង​ប្រមុខ​រដ្ឋ​​អា​ហ្វ្រិក​៤​រូប​ទៀត​ដែល​ចាត់​តាំង​ដោយសហ​ភាព​​អាហ្វ្រិក ​បាន​មក​ដល់​ទី​ក្រុង​អាប៊ីដ ហ្សាន់ ​កាល​ពី​ថ្ងៃ​ទី​២១ ​កុម្ភៈ ​ដើម្បី​ប៉ុន​ប៉ង​​ដោះ​ស្រាយជម្លោះ​​ដែល​ក្រោយការ​បោះ​ឆ្នោត​ប្រធានាធិបតី​​ ជុំ​ទី២នៅ​កូត​ឌីវ័រ ប្រទេស​នេះ​មាន​ប្រធានាធិបតី​ដល់​ទៅ២​រូប។
ប្រធានា​ធិបតី​ឆាដ​លោក IDRISS DEBY ប្រធានាធិបតី​តង់​ហ្សានី លោក JIKAYA KIKWETE ប្រធានាធិបតី​​អាហ្វ្រិក​ខាងត្បូង​លោក​ចា​កូប ហ្ស៊ូម៉ា និងប្រធានាធិបតី​មូ៉រីតានី ​លោក OULD ABDEL AZIZ ព្រម​ទាំង​លោក​ JEAN PING ​ត្រូវបាន​ទទួល​ជា​​បន្ត​បន្ទាប់​គ្នា​នៅព្រលាន​យន្ត​ហោះ​ក្រុង​ អាប៊ីដហ្សាន់ ដោយតំណាង​ប្រចាំ​ប្រទេស​កូតឌី​វ័ររបស់​សហ​ភាព​អាហ្វ្រិក ។ ទទួលការចោទប្រកាន់​ពីក្រុម​របស់ប្រធានាធិបតី​ចប់អាណត្តិ​​លោក​ឡូរ៉ង់ ហ្សេ​បាបូថាគាំទ្រ​​ដល់​អ្នកប្រឆាំង​លោកអាឡាស់ ​​សា​នអ៊ូអាតារ៉ា ​ប្រធានាធិបតី​​បួ​គីណា ហ្វា​សូ លោក FASO BLAISE COMPAORE ពុំ​​មក​កាន់ទី​ក្រុង​​អាប៊ីដ​​ហ្សាន់​ឡើយ ដោយ​សារ​​បញ្ហា​​សន្តិ​សុខ ។ មេ​ដឹក​នាំ​​អាហ្វ្រិក​ទាំង​នោះ​ត្រូវ​ស្នើ​នូវ​ដំណោះ​ស្រាយ​​ដោយ​សន្តិវិធី ​​មួយ ដើម្បី​ចាក​ចេញ​ពី​វិបត្តិ​​ចំពោះ​​គូ​ប្រឆាំង​គ្នា​ទាំង២​​រូបគឺ​លោកឡូ​ រ៉ង់ ហ្សេបាបូ ​និង​លោក​អាឡាស់​សាន អ៊ូអា​តារា ។
បាតុករ​ដែលទាម​ទារ​ឱ្យ​ លោក​ឡូរ៉ង់​​​ហ្សេបា​បូ​ចាក​ចេញ​ពី​អំណាច​យ៉ាង​តិច​៦​នាក់​បានត្រូវ​ស្លាប់​ កាលពីថ្ងៃ​ទី​២១ កុម្ភៈ ​​នៅ​ក្រុង​អាប៊ីដ​ហ្សាន់ ខណៈ​ពេលដែល​​ប្រមុខ​រដ្ឋ​អាហ្វ្រិក​ទាំង​នោះ​មក​កាន់​កូដ​ឌី​វ័រ​ស្វែង​ រកដំណោះ​ស្រាយ​​ជំលោះ ៕

No comments:

Post a Comment