Thursday, February 17, 2011

តូចចិត្តខាងប្រុសបដិសេធ នាងឈឺចាប់ព្រោះអស់ព្រហ្មចារី លេបថ្នាំពុលប៉ុនប៉ងធ្វើអត្តឃាត


ថ្ងៃ សុក្រ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១១
គ្រូពេទ្យកំពុងជួយសង្គ្រោះស្ត្រីលេបថ្នាំប៉ងសម្លាប់ខ្លួន
(​រូបថត រាជ​ក្រុង​)
គ្រូពេទ្យកំពុងជួយសង្គ្រោះស្ត្រីលេបថ្នាំប៉ងសម្លាប់ខ្លួន
 
ខេត្ត​សៀមរាប ៖ នារីគិត​ខ្លីតូច​ចិត្ត​ ព្រោះ តែរឿងសេ្នហ៍ម្នាក់​បានដាច់ចិត្តលេប​ថាំ្ន​បំពុល​ប៉ុនប៉ងសមា្លប់ខ្លួន​ ប៉ុន្តែត្រូវ​ឪពុកមាដឹក​ទៅ​សង្រ្គាះបន្ទាន់នៅមន្ទីរសម្រាកព្យាបាល​រស្មី​សៀម​រាប នៅវេលាម៉ោងប្រហែល​១០​ និង​៣០​នាទីព្រឹក ថែ្ង១៧កុម្ភៈ ។ នារីដែល​លេបថាំ្ន​បំពុល​ប៉ុនប៉ង​​ផ្តាច់​ជីវិត​ខ្លួនឯងនេះឈោ្មះរ័ត្ន ចាន់​ធឿន អាយុ​២៥ឆាំ្ន មានស្រុកកំណើតភូមិពេជ្រជោ ឃុំក្រឡាញ់ ស្រុក​ក្រឡាញ់​ ទីលំនៅបច្ចុប្បន្ន​សា្នក់​នៅ​​ជាមួយ​ឪពុកមាលោករ័ត្ន វុទី្ធ ស្ថិតក្នុងភូមិ​ចុង​​កៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប ។
លោករ័ត្ន វុទី្ធ ដែលជា​អ្នកអាណាព្យា​បាល​របស់នារីរងគ្រោះបានឱ្យដឹងថា ការលេប​ថាំ្ន​បំពុលប៉ុនប៉ងធ្វើអត្តឃាតរបស់ក្មួយស្រីនេះ ព្រោះតែ​នាងខឹងតូចចិត្ត បនា្ទប់ពីទទួលបាន​ដំណឹង​ពីក្រុមគ្រួសារខាងប្រុស ជាសង្សារ​ឈោ្មះ​រ៉ា អាយុ​២៥ឆាំ្ន បំរើការងារជាសនិ្តសុខឯកជន​មា្នក់​ រស់​នៅក្នុងភូមិជាមួយ​គ្នា​ និងមានផ្ទះក្បែរ​គា្ន​ ដែល​ស្រឡាញ់គ្នា​ជាយូរ​មក​ហើយ ​រហូត​បាន​ខ្លួន​ប្រាណ​គ្នា​ថែម​ទៀត​​ផង ប៉ុន្តែពេលនេះ​បែរជាបោះបង់រូបនាងចោល ឯឪពុកម្តាយ​ខាង​ប្រុស​ ក៏មិន​យល់​ព្រម​ឱ្យ​រៀប​ការ​ទៀត ទើប​ធ្វើ​ឱ្យ​នាង​គិត​ខ្លី​បែប​នេះ ។
ការលេបថាំ្នបំពុលប៉ុនប៉ងធ្វើអត្តឃាតនេះ បានកើតឡើងនៅក្នុងបន្ទប់ដេករបស់​នាង​ផា្ទល់ ដោយនាងលេបថ្នាំប្រភេទសមា្លប់សត្វ​ល្អិត​អស់មួយដប ប៉ុនែ្តចៃដន្យដោយ​សារ​ពេល​នោះ​ប្អូនស្រីជីដូនមួយចូលទៅឃើញ ទើប​មាន​​​ការផ្អើលឆោឡោ​ និង​នាំគ្នា​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅក្នុងមន្ទីរសម្រាកព្យាបាលរស្មី​សៀម​រាបភា្លមៗតែម្តង ។ លោករ័ត្ន វុទី្ធ បាន​បញ្ជាក់​យ៉ាង​ម៉ឺង​ម៉ាត់​ថា បើ​សិនជាក្មួយស្រីរបស់លោក​មាន​គ្រោះ​ថា្នក់​ដល់​ជីវិត លោក​នឹងដាក់ពាក្យ​បណ្តឹងទាម​ទារ​សំណង ប៉ុនែ្តបើមិនសា្លប់ទេ គឺសូមអោយក្រុម​គ្រួសារខាងប្រុស ត្រូវតែទទួលខុសត្រូវចំពោះក្មួយស្រីរបស់លោក ៕       

No comments:

Post a Comment