Tuesday, February 22, 2011

ប៉ូលិស​​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​​មុខសញ្ញា​​ជួញ​ដូរ​​ហេរ៉ូអ៊ីន​​​ទៅ​កាន់​​ប្រទេស​អូស្ត្រាលី​​​បាន​​ម្នាក់



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
 
រាជធានីភ្នំពេញ ៖ ជនជាប់សង្ស័យ​​ជួញ​ដូរ​គ្រឿងញៀន​​ប្រភេទ​ហេរ៉ូ​អ៊ីន​​ម្នាក់ដែល​រកស៊ី​ឆ្លង​ ដែន​​​ គឺឆ្លងកាត់​ប្រទេស​កម្ពុជា​​​រួចហើយ​​នាំ​យកទៅកាន់ប្រទេស​​អូស្ត្រាលី ត្រូវ​បានប៉ូលិស​​​នាយកដ្ឋាន​ប្រឆាំង​​ភេរ​វ​កម្ម​​នៃក្រសួង​មហា​ផ្ទៃ​ សហការ​ជាមួយប៉ូលិស​​​ប៉ុស្តិ៍​ទឹកថ្លា ​ឆ្មក់​​​​ចូល​ចាប់​​​​ឃាត់​ខ្លួន​​តាមដីកា​តុលាការ​​កាលពីវេលាម៉ោង​​​ ៥ល្ងាច​​​ថ្ងៃ​ទី​​​២២ កុម្ភៈ ​២០១១ នៅ​ផ្ទះលេខ​​៤២D ក្រុម​ទី​​១៥ ​ភូមិត្រពាំង​ឈូក សង្កាត់ទឹក​ថ្លា ខណ្ឌ សែន​សុខ ។​
ជនជាប់សង្ស័យ​​ និងជាម្ចាស់​​​ផ្ទះ​ខាងលើ​នេះ​​​មិន​ទាន់ត្រូវ​​ប៉ូលិស​​ឱ្យ​​ស្គាល់​ឈ្មោះ​ ​​នៅឡើយទេ ​ព្រោះកំពុង​​ឆែកឆេរ​លំនៅឋាន​​ និង​​​ស្រាវជ្រាវ​​បន្ត​ ប៉ុន្តែ​​ប៉ូលិស​​​ប្រាប់​​ឱ្យ​​ដឹង​​ពី​​តម្រុយ​​ខ្លះៗ​ថា ជន​ដែល​​កំពុងឃាត់ខ្លួននេះ​គឺ​​ធ្វើឡើង​​តាមការ​ចង្អុល​​បង្ហាញពីបក្សពួក​​ របស់​គេ ដែលត្រូវ​​សមត្ថ​កិច្ច​​នៅអូស្ត្រាលី​​​ចាប់ខ្លួន​បានកន្លងមក ​ហើយ​ប៉ូលិស​​​​ប្រឆាំង​ភេរ​វកម្ម​​នៃក្រសួងមហាផ្ទៃ ​បាន​ស្រាវជ្រាវ​​​រកឃើញថា ​ជននេះជា​មុខសញ្ញា​​ចាស់​រកស៊ី​​ជួញដូរគ្រឿងញៀន​​​ប្រភេទ​​ហេរ៉ូ​អ៊ីន​​នាំ​ ចេញ​​ទៅកាន់​ប្រទេសអូស្ត្រាលី​​​ប្រាកដមែន ​ទើប​សុំ​​​ដីកា​​ពីតុលាការ​​រាជធានីភ្នំពេញ ​ហើយឈាន​ទៅ​ធ្វើការ​​ឃាត់ខ្លួន​តែម្តង ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយជូន​នៅពេល​ក្រោយ និង​នៅលើទំព័រ​កាសែត​​កោះសន្តិភាព .

No comments:

Post a Comment