Thursday, February 24, 2011

បុរស​រំលោភ​មេ​ជ្រូក​ទើប​ចេញ​ពី​គុក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី



ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
បុរស​រំលោភ​មេ​ជ្រូក​ទើប​ចេញ​ពី​គុក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​ កាលពីថ្ងៃ អង្គារ ទី ១២ ខែ មករា ឆ្នាំ ២០១០ យុវជន​កំហូច​រំលោភ​មេ​ជ្រូក​ប៉ូលិស​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​បទល្មើស​ចំនួន​២​ករណី​ទៀត
(​រូបថត ថ្មកែវ​)
បុរស​រំលោភ​មេ​ជ្រូក​ទើប​ចេញ​ពី​គុក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​
 
ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ធ្លាប់​ខូច​សីល​ធម៌​ជាមួយ​មេ​ជ្រូក​ ហើយ​ត្រូវ​ម្ចាស់​ជ្រូក​ឃើញ​ទាន់​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ឱ្យ​ឃាត់​ខ្លួន​ នោះ ​ទើប​តែ​ចេញ​ពី​គុក​បាន​ប៉ុន្មាន​ខែ​សោះ​ ឥឡូវ​នេះ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​រុញ​បញ្ចូល​​គុក​វិញ​ពី​បទ​បង្ក​ ហិង្សា​ទៅ​លើ​អ្នក​ដទៃ និង​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​។
លោក​អនុ​សេនីយ៍​ទោ​ ប៉ិច ស៊ីផាន់ ​​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្ទះ​ព្រៃ​ឱ្យ​ដឹង​ថា បុរស​កំហូច​រូប​នេះ​ឈ្មោះ​នួន សុខ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ចំការ​ចេក​ខាង​ជើង សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​សាត់​ ត្រូវ​ឃាត់​ខ្លួន​តាម​ពាក្យ​​បណ្តឹង​របស់​ស្ត្រី ឈ្មោះ​ ស៊ន ជី អាយុ​៥៧​ឆ្នាំ រស់​នៅ​ភូមិ​ចំការ​​​ចេក​ខាង​ជើង ​ត្រូវ​ជា​ម្តាយ​ធំ​របស់​ជន​សង្ស័យ​។ ស្ត្រី​រូប​នេះ​បាន​រៀប​រាប់​ថា កាល​ពី​ថ្ងៃ​ទី ២៣ កុម្ភៈ ២០១១ ចន្លោះ​ពី​ម៉ោង​៤​ទៅ​ម៉ោង​៥​ទៀប​ភ្លឺ​ ឈ្មោះ​សុខ​រ៉ា បាន​លួច​យក​កាបូប​របស់​​គាត់​ដែល​ដាក់​នៅ​ក្បែរ​ខ្លួន​ ខណៈ​ពេល​កំពុង​​ដេក​លក់។ ក្នុង​កាបូប​មាន​លុយ​ដុល្លារ​ចំនួន​៦៨០​ដុល្លារ​ លុយ​ខ្មែរ​៧០.០០០រៀល និង​សៀវ​ភៅ​រាប់​លុយ​មួយ​ក្បាល​ផង​។ ការ​ដេក​ទុក​​ដាក់​កាបូប​ក្បែរ​ខ្លួន​នេះ​ដោយ​សារ​ផ្ទះ​របស់​គាត់​រុះ​រើ​ ធ្វើ​ថ្មី​ហើយ​ដេក​នៅ បណ្តោះ​អាសន្ន​ដោយ​ពុំ​មាន​ទ្វារ ឬ​បន្ទប់​ទេ​។
បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ភ្លាម​ សមត្ថ​កិច្ច​​​​ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ឈ្មោះ​សុខ​រ៉ា​នេះ​តែ​ម្តង​។ លោក​នាយ​ប៉ុស្តិ៍​ឱ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មុន​មាន​ប្រជា​ពល​រដ្ឋ​​ប្តឹង​ពី​ឈ្មោះ​សុខ ​រ៉ា ​នេះ​ពី​បទ​វាយ​បង្ក​របួស​ស្នាម​ទៅ​លើ​អ្នក​ដទៃ និង​ឆបោក​ម៉ូតូ​របស់​គេ​មួយ​គ្រឿង​​យក​ទៅ​បាត់​ដែល​សមត្ថ​កិច្ច​កំពុង​តាម​ រក​។ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​ផង​ស្រាប់​តែ​ជន​នេះ​មក​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ លួច​លុយ​ម្តាយ​ធំ​ទើប​ឃាត់​ខ្លួន​បាន​នា​ពេល​នេះ​​​។ សមត្ថ​កិច្ច​រក​ឃើញ​លុយ​៦៨០​ដុល្លារ ៧០.០០០​រៀល​ និង​សៀវ​ភៅ​រាប់​លុយ​ប្រគល់​ឱ្យ​ម្ចាស់​ដើ​ម​វិញ​។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​សុខ​រ៉ា​បាន​សារភាពថា ខ្លួន​ពិត​ជា​បាន​លួច​លុយ​ម្តាយ​ធំ​ឈ្មោះ​ស៊ន ជី ពិត​ប្រាកដ​មែន​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​​ឆបោក​​ពីមិត្ត​ភក្តិ​​នោះ ​ខ្លួន​បាន​យក​ទៅ​លក់​នៅ​ឯ​ភ្នំពេញ​។ ពេល​​លួច​លុយ​ម្តាយ​​​ធំ​បាន​នា​ពេល​នេះ​បំរុង​ទៅ​ភ្នំពេញ​ទៀត​ ប៉ុន្តែ​មិន​ទាន់​ភ្លឺ​ផង​ស្រាប់​តែ​ប៉ូលិស​មក​ដល់​ល្មម​។
លោក​អនុ​សេនីយ៍​ឯក ម៉ែន សុវណ្ណា អធិការ​រង​នគរ​បាល​ក្រុង​ពោធិ៍​សាត់​ទទួល​បន្ទុក​យុត្តិ​ធម៌​ឱ្យ​ដឹង​ថា ឈ្មោះ​សុខរ៉ា​ នេះ​ការ​សិក្សា​មាន​កំរិត​​ទាប​បំផុត​​កន្លង​មក​ដើរ​តែ​បង្ក​បញ្ហា​វាយ​បង្ក ​របួស​​ស្នាម​​ទៅ​លើ​អ្នក​ដទៃ​ និង​ប្រព្រឹត្ត​​អំពើ​ចោរ​កម្ម​។ មិន​តែ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ​​នេះ ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​អគតិ​រំលោភ​មេ​ជ្រូក​ល្បី​ពេញ​ខេត្ត​ពោធិ៍​សាត់ ​ទៀត​ផង ។
កាលពីថ្ងៃ អង្គារ ទី ១២ ខែ មករា ឆ្នាំ ២០១០
  • យុវជន​កំហូច​រំលោភ​មេ​ជ្រូក​ប៉ូលិស​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​បទល្មើស​ចំនួន​២​ករណី​ទៀត
ខេត្ដពោធិ៍សាត់ ៖ ជន​ដាច់ដាប​រំលោភ មេ​ជ្រូក​ផើម​ពីរ​ខែ​ដែល​រត់គេច​ខ្លួន ឥឡូវសមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ដោយសារ​ជននេះ​ទៅ​វាយ​បង្ក​របួស​ស្នាម និង​ប្រព្រឹត្ដ​អំពើចោរកម្ម​ក្នុងភូមិ​បន្ដ​ទៀត ។ លោក​អនុសេនីយ៍ទោ ប៉ិច ស៊ី​ផា​ន់ នាយប៉ុស្ដិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ​ឱ្យ​ដឹង​ថា ជន​រំលោភ​មេ ជ្រូក​នេះ​ឈ្មោះ​នួន សុខ​រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​នៅ ថ្ងៃ​ទី​១០ មក​រា ២០១០ វេលា​ម៉ោង​៧​និង ២០​នាទី​ព្រឹក ខណៈ​ពេល​លប​លួច​ចូល​មកសម្ងំ​ពួន​ក្នុងផ្ទះ ។ ការ​ឃាត់ខ្លួន​បាន​ធ្វើ​ឡើង តាម​ដើមបណ្ដឹង​ចំនួន​៣ ទី​១-​ករណី​រំលោភ មេ​ជ្រូក និង​លួច​នំ​ធុង​របស់​ស្ដ្រី​ឈ្មោះ​ខុន សា​រ៉ា​ន់ អាយុ​៤០​ឆ្នាំ កាលពី​ថ្ងៃ​ទី​៦ មក​រា វេលា​ម៉ោង​៣​រសៀល​។ ទី​២-​តាម​ពាក្យ បណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​ចាន់ វណ្ណៈ ហៅ​ពន្លក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដែលចោទប្រកាន់​ពី​បទ​វាយ​បង្ក​របួស​ស្នាម​នៅ​ម្ដុំ វត្ដ​ពាល​ញែក កាលពី​ថ្ងៃ​ទី​៧ មក​រា វេលា ម៉ោង​១១​យប់ និង​ទី​៣-​តាម​ពាក្យបណ្ដឹង របស់​ឈ្មោះ​ង៉ែត សុ​វុន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ នៅ​ភូមិ​ចំការ​ចេក​ខាងជើង​ដូច​គ្នា​ពី​បទ លួច​ស្រូវ​មួយ​បាវ ។

លោក​ ប៉ិច ស៊ី​ផា​ន់ មាន ប្រសាសន៍​ថា ជន​រំលោភ​មេ​ជ្រូក​នេះ​ជា​មុខ សញា​សេព​គ្រឿងញៀន​ផង ប៉ុន្ដែ​លើក​នេះ ក្រោម​ចំណាត់ការ​របស់​លោក​វរសេនីយ៍ត្រី ប៊ិ​ន វ​ណ្ណា អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ ដែល​លោក​បាន​រឹត​បន្ដឹង​យ៉ាង​ម៉ឺងម៉ាត់​ក្នុង ការ​បង្ក្រាប​ក្មេង​ទំនើង ចោរកម្ម ការ​វាយ​បង្ក របួស​ស្នាម​ផ្សេង​ៗ និង​គ្រឿងញៀន ដើម្បីការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ នោះ ទើប​មិន​ឱ្យ​ជន​ដែល​បានប្រព្រឹត្ដ​បទល្មើស​គេច​ផុត​ពី​សំណាញ់​សមត្ថកិច្ច​ ឡើយ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បានសារភាព​ថា ខ្លួន​គេ​ពិតជា​បាន​រំលោភ​មេ​ជ្រូក លួច​ស្រូវ និង​បង្ក​របួស​ស្នាម​ពិតប្រាកដ​មែន​។ គេ​បាន​ប្រាប់​ថា រូបគេ​ខូចខ្លួន​ចេះ​ជក់​ថ្នាំ​ញៀន រយៈពេល​២​ខែ​នេះ គឺ​តាម​គូកន​ឈ្មោះ​រ៉ា​ន់ ឈ្មោះ​សេង និង​ឈ្មោះ​វី ហើយ​ថ្នាំ​ញៀន​ទាំងនោះ​ទិញ​ពី​ឈ្មោះ​វ៉ា​ន់ សំ​អុល ហៅ​ក្រ​ងៀង ប្រពន្ធ​ឈ្មោះ​ណា​រី នៅ​ភូមិ​ចំការ​ចេក​ខាងជើង ។

ចំណែក​ឈ្មោះ​សិទ្ធិ រ៉ា​វី ផ្ទះ​នៅ​ខាងត្បូង​ផ្សារ​ចាស់ ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ ក៏​ជា​អ្នក​ចែកចាយ និង ជក់​ថ្នាំ​ញៀន​ជាមួយ​ខ្លួន​ដែរ ហើយ​ការ​ចែកចាយ​ច្រើន​ធ្វើ​ឡើង​នៅ​ម្ដុំ​កោះ​តៃវ៉ាន់ សង្កាត់ ព្រៃ​ញី ដែល​នៅ​ទីនោះ​ជា​សម្បុក​គ្រឿង ញៀន​កន្លង​មក ។ ដោយសារ​តែ​ការ​ខូចខ្លួន ចេះ​ជក់​ថ្នាំ​ញៀន​តាម​មិត្ដភក្ដិ​នេះ​ហើយ ទើបធ្វើ​ឱ្យ​រូបគេ​ចេះ​ប្រព្រឹត្ដ​អំពើ​ចោរកម្ម ដើម្បីយក​លុយ​ទិញ​ថ្នាំ​ញៀន ហ៊ាន​វាយ​អ្នក​ដទៃ ដោយ​គ្មាន​ខ្លាចញញើត មិនតែប៉ុណ្ណោះ​ទៅរំលោភ​មេ​ជ្រូក​ធ្វើ​ឱ្យ​មានកេរ្ដិ៍ឈ្មោះ​អសោច ថែម​ទៀត ដោយសារ​ថ្នាំ​ញៀន​អូស​ទាញ ។ ដូច្នេះ​សូម​មិត្ដភក្ដិ​បងប្អូន​ដែល​មិន​ទាន់​ធ្លាក់ ក្នុង​អន្លង់​គ្រឿងញៀនសូម​ដើរ​ចេញ​ឱ្យ​ឆ្ងាយ កុំឱ្យ​ជ្រុលខ្លួន​ដូច​រូបគេ ។ នេះ​ជា​បំណង​ល្អ របស់​ជន​រំលោភ​មេ​ជ្រូក មុន​ពេល​រៀបចំ​ខ្លួនចូល​ពន្ធនាគារ ៕

No comments:

Post a Comment