ព័ត៌មានថ្មីៗ 13:02:28, 18 February 2011

លោកចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរនិងឧបនាយករដ្ឋមន្រ្តីថៃ ត្រាយរ៉ុង សុវណ្ណគិរី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ប្រាសាទព្រះវិហារយ៉ាងណាក្តី ក៏ស្ថានការណ៍តានតឹងនោះ មិនអាចរាំងខ្ទប់ និងរំខាន
ដល់ការរៀបចំពិធីតាំងពិព័រពណ៍ ដែលគ្រោងទុកនោះឡើយ។ ជាបន្តសូមស្តាប់សេចក្តី
រាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីសម្ពោធបើកពិព័រណ៍ផលិតផលថៃនៅកម្ពុជា ដែលតូបប្រមាណ១៧០ លោក
ឧបនាយករដ្ឋមន្រ្តីថៃ ត្រាយរ៉ុង សុវណ្ណគិរី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានព្រលយឱ្យដឹង
ថា ការធ្វើពាណិជ្ជកម្មកម្មទេ្វភាគីរវាងកម្ពុជា-ថៃ ពិតជាមានការកើនឡើងខ្លាំងបើធៀបនឹង
ឆ្នាំ២០០៩ មានកំណើនរហូតដល់ទៅ៥៤ភាគរយ ជាអ្វីដែលលោកចាត់ទុកថា ជាកំណើន
មួយខ្ពស់មិនធ្លាប់មាន។
លោកឧបនាយករដ្ឋមន្រ្តីរូបនេះ បានថ្លែងថា ថៃក៏កំពុងចាប់ផ្តើមពង្រីកទំនាក់ទំនងពាណិជ្ជ
កម្មជាមួយកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត នោះក៏ព្រោះតែថៃចាត់ទុកថា កម្ពុជាជាដៃគូយ៉ាងល្អក្នុងការធ្វើពាណិជ្ជកម្មតាំងពីមុនមក។
ព្រមគ្នានេះ ថ្លែងទៅកាន់អ្នកចូលរួមពិធីតាំងពិព័រណ៍ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៧
ដល់២០ខែកុម្ភៈនោះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ ចម ប្រសិទ្ធ បានថ្លែងថា ប្រទេស
កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែរ ប្រាថ្នារស់នៅក្នុងសង្គមមួយដែលមានសន្តិភាពយូរអង្វែង
ជាពិសេសការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដើម្បីប្រយោជន៍ឱ្យគ្នាទៅ
វិញទៅមក។
យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីរូបនេះ បានថ្លែងប្រកបដោយក្តីសង្ឃឹមរបស់ខ្លួន បើមិន
និយាយទៅដល់ការប្រឈមមុខគ្នាដោយអាវុធយ៉ាងស្រួចស្រាវនៅព្រំដែនថា ទំនាក់ទំនង
រវាងកម្ពុជា-ថៃ នឹងមានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ជាក់ជាមិនខាន។
ទោះជាយ៉ាងណាក៏ដោយ លោកនាយករដមន្រ្តីខ្មែរ ហ៊ុន សែន បានថ្លែងឱ្យដឹងនៅ
ព្រហស្បតិ៍នេះថា ទោះបីជាកម្ពុជាកំពុងប្រឈមគ្នាដោយអាវុធ និងសង្រ្គាមការទូត
លើឆាកអន្តរជាតិយ៉ាងណាក្តី ក៏រាល់ទំនាក់ទំនងដទៃរាប់បញ្ចូលទាំងវិស័យទេសចរណ៍
សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដទៃទៀតនៅតែមានដដែល ដោយលោកអំពាវនាវ
មិនឱ្យមានការពង្រីកអរិយភាពបន្ថែមទៀត ឡើយក្រៅពីព្រំដែនដែលមិនទាន់ដោះ
ស្រាយដាច់បាច់។
យ៉ាងណាក៏ដោយបើតាមលោកឧបនាយករដ្ឋមន្រ្តីថៃ សុវណ្ណគិរី កាលពីឆ្នាំ២០១០
កម្ពុជា បាននាំផលិតផលទៅប្រទេសថៃស្មើនឹងទឹកប្រាក់ប្រមាណ១៤៧លានដុល្លារ
សហរដ្ឋអាម៉េរិក ក្នុងខណៈពេលដែលថៃនាំចូលផលិតផលមកកម្ពុជាវិញ មានទឹកប្រាក់សរុបប្រមាណ១៩៧៧លានដុល្លារសហរដ្ឋអាម៉េរិក៕
No comments:
Post a Comment