Tuesday, February 22, 2011

ផ្ទុះ​ភ្នំភ្លើង​​នៅភាគកណ្តាល​​​ហ្វីលីពីន​ជម្លៀស​​មនុស្ស​ចេញ


ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
ផ្ទុះ​ភ្នំភ្លើង​​នៅភាគកណ្តាល​​​ហ្វីលីពីន​
រូបភាព​ពី​វ៉េបសាយ
ផ្ទុះ​ភ្នំភ្លើង​​នៅភាគកណ្តាល​​​ហ្វីលីពីន​
 
វិទ្យាស្ថាន​​សិក្សា​ពីភ្នំភ្លើង​ និងការ​រញ្ជួយ​ដី​​​ហ្វីលីពីន​​​រាយការណ៍​កាលពីថ្ងៃទី​​​២១ កុម្ភៈ ថា ការ​ផ្ទុះ​​ភ្នំភ្លើង​​​​មួយនៅភាគ​កណ្តាល​​ហ្វីលីពីន​​កើត​មាន​​ នាព្រឹកថ្ងៃទី​​២១ កុម្ភៈ នេះ ។​ ការ​ផ្ទុះកើត​ឡើង​​​នា​វេលាម៉ោង​​​​៩​និង​​១៥​នាទី​ព្រឹក​​ ម៉ោង​ក្នុងស្រុក ​ក្នុង​តំបន់​​​ភ្នំ​ភ្លើង MONT BULUSAN ដោយ​​ផេះ​បាន​ជះ​ចេញមក​​​មាន​កម្ពស់​​​ដល់ទៅ​​២គីឡូម៉ែត្រ ។ ផេះ​ភ្នំភ្លើង​​បាន​ធ្លាក់​​​នៅ​​តំបន់ CASIGURAN និង JABAN ស្ថិត​នៅ​​ជើងភ្នំ​​ភ្លើង​នោះ​ ។ ​កងទ័ព​ហ្វីលីពីន​បាន​ជួយ​​ជម្លៀស​​មនុស្ស​​​​ប្រមាណ​​ជា​​១.០០០​នាក់ ​ចេញពីមូលដ្ឋាន​​ទាំង​​២នេះ ៕​

No comments:

Post a Comment