Tuesday, February 22, 2011

វាយប្រហារ​​អត្តឃាត​នៅ​ខេត្ត​ភាគខាង​ជើង​​អាហ្វហ្គានីស្ថាន​​ស្លាប់៣០នាក់


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
វាយប្រហារ​​អត្តឃាត​នៅ​ខេត្ត​ភាគខាង​ជើង​​អាហ្វហ្គានីស្ថាន​​ស្លាប់៣០នាក់​
រូបភាព​ពី​វ៉េបសាយ
វាយប្រហារ​​អត្តឃាត​នៅ​ខេត្ត​ភាគខាង​ជើង​​អាហ្វហ្គានីស្ថាន​​ស្លាប់៣០នាក់​
 
នុស្សជាង​​៣០នាក់​​បានត្រូវស្លាប់នៅ​​ពេល​​​ ជនអត្ត​ឃាត​​តាលីបង់​ម្នាក់បាន​​​វាយប្រហារ​​ដោយ​បំផ្ទុះ​គ្រាប់បែកសំដៅ​ កិច្ច​ប្រជុំ​​​មេបញ្ជា​ការ​​កង​សេនា​ជន​រៀបចំ​ឡើង​ដោយ​​​សហរដ្ឋ​អាមេ​រិកនៅ ​​​តំបន់​ភាគខាងជើង ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន ​កាលពី​ល្ងាច​ថ្ងៃទី​​​២១ កុម្ភៈ កន្លង​មក ។ មនុស្ស​​​​៤០នាក់ទៀត​ក៏​រង​របួស​ក្នុងការ​វាយ​ប្រហារ​​​នេះ​ ​ដែល​កើត​ឡើង​​នៅ​​​ក្បែរ​​​ខ្លោង​ទ្វារ​ចូល​មជ្ឈមណ្ឌល​​​រដ្ឋាភិបាល​​នៅ​ ក្នុង​ខេត្ត​ Kunduz ដែរ ។​​
​ការ​វាយប្រហារ​ដោយ​​ការបំផ្ទុះ​គ្រាប់​​បែក​លើ​​ក​ ចុង​​ក្រោយ​​នេះ ​ធ្វើ​ឱ្យ​ចំនួន​អ្នក​​ស្លាប់​ ដោយ​សារ​​​ការបំផ្ទុះ​គ្រាប់បែក​​​ក្នុង​ខេត្ត ​Kunduz ដើម​ឆ្នាំ​​២០១១ នេះ ​កើនឡើង​ដល់​​១០០​នាក់ ។​ តាមប្រភពព័ត៌​មាន​​ថា ជន​អត្តឃាត​តាលី​បង់​នោះ​ចង់​​ចូលទៅ​កន្លែង​​ប្រជុំនោះ ប៉ុន្តែ​​មិន​​ទាន់​​​បាន​ចូល​​ផង​បាន​បំផ្ទុះ​​គ្រាប់បែក​​​ដែល​ដាក់​​ ជាប់ខ្លួន​​បណ្តាល​ឱ្យស្លាប់ជនស៊ីវិល​​​​៣០​នាក់ ។ ទោះបីជា​បែបណា ​​​អ្នក​នៅក្នុងបន្ទប់ប្រជុំ​​ពុំ​​មាន​​រង​របួស​​អ្វីទេ ​​ហើយ​អ្នក​​​ដែលស្លាប់​សុទ្ធតែ​​​ជា​ជន​​ស៊ីវិល​​​ដែលនាំ​គ្នា​រង់​ចាំទទួល ​ឯកសារ​​របស់​រដ្ឋាភិ​បាល ៕​

No comments:

Post a Comment