Thursday, February 17, 2011

ផឹកស៊ី​នៅ​​ខាងក្រៅ​មិនអស់ចិត្ត ចូល​ផ្ទះ​ផឹកស៊ី​​ឡូឡា​ថែមទៀត​ ឪពុកមា​បង្កើត​បាញ់​ចំក្បាល


ថ្ងៃ សុក្រ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១១
យុវជនជាក្មួយ​​ប្រុស​​រង​របួស​ធ្ងន់ធ្ងរ​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ
(​រូបថត ​ជលធា​)
យុវជនជាក្មួយ​​ប្រុស​​រង​របួស​ធ្ងន់ធ្ងរ​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ
 
រាជធានីភ្នំពេញ ៖ ​ការផឹកស៊ី​អ៊ូអូរ​ក្ឌុងក្ខាំង​ដ៏​គ្មាន​សណ្តាប់ធ្នាប់​​​​របស់យុវជន​​មួយក្រុម​​​​ក្នុង​ពេលរាត្រី​​រំខាន​​អ្នក​​ជិត​ខាង​ដេក​ពួន​បាន​ឈាន​ទៅ​​ដល់ការ​ប្រើអំពើ​​ហិង្សា​ជូរចត់ គឺ​ឪពុក​មា​​​ទាញ​កាំភ្លើង​​ខ្លីបាញ់ទៅលើ​ក្មួយ​​ប្រុស​បង្កើត​​ម្នាក់​​ចំ​ក្បាល​​ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ធ្ងរ​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​យ៉ាង​ប្រញិប​ប្រញាប់​​បំផុត ។​
អំពើហិង្សា​​ដោយ​គ្រាប់​កាំភ្លើង​​នេះ​បានកើត​ឡើង​​កាលពី​វេលាម៉ោង​​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១១ នៅមុខ​ផ្ទះ​​ដីឡូត៍ (រស់នៅ​​ច្រើនគ្រួសារ) លេខ​​៤៨ តាម​បណ្តោយ​ផ្លូវ​លេខ​​២៨៩ សង្កាត់​បឹងកក់​​២ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នកជិត​ខាង​​ទាំងយប់ ។ បុរស​អ្នក​បាញ់​​ប្រហារ​ឈ្មោះ​​សឹង សុផា អាយុ​​​៣៨​ឆ្នាំ ជា​​អនុសេនីយ៍​​ទោ បំរើការ​​នៅការិយាល័យ​ទី​២ នៃ​ទីបញ្ជា​ការ​​ដ្ឋានកង​ទ័ពជើង​គោក ​បានគេ​ចខ្លួន​​បាត់​ក្រោយ​​ពេល​ទប់ចិត្ត​​មិន​បាន​​ប្រើ​កាំភ្លើង​​ខ្លី​ម៉ាក​កា​៥៤ បាញ់ទៅ​លើ​ក្មួយ​​បង្កើតចំចិញ្ចើម​​ខាង​ឆ្វេង​ធ្លាយ​ទៅចិញ្ចើម​​ខាង​ស្តាំ ។
បុរស​រងគ្រោះឈ្មោះ​​ស៊ុន សុភា​សិត អាយុ​​​២៦​ឆ្នាំ ជា​កម្មករ​​លីសែង​​នៅផ្សារ​​ធំ​ថ្មី ស្នាក់នៅ​ផ្ទះកើតហេតុខាងលើ ឥឡូវ​កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ​​កាល់ម៉ែត ។ ប្រភព​ព័ត៌​មាន​​នៅ​កន្លែង​កើតហេតុ​​​បាន​ឱ្យ​​ដឹង​ថា ​មុន​ដំបូង​ឈ្មោះ​ស៊ុន សុភាសិត ​ប្អូន​ប្រុស​​របស់គេ​​ និង​មិត្តភក្តិ​​២-៣​នាក់ទៀត​​បាន​វិល​​​ត្រឡប់​មក​​​​ពី ផឹក​ស៊ី​ច្រៀង​ខារ៉ាអូខេ​នៅម្តុំ​​ផ្សារ​មាន​់​អាំង​...​ពេល​មក​​ដល់​ផ្ទះ​​វេលាម៉ោងជិត​​៣រំលង​​អធ្រាត្រ​ពួកគេ​​បាន​បន្ត​​ការ​ផឹកស៊ី​ថែមទៀត និយាយ​ឡូ​ឡា​ក្ឌុង​ក្ឌាំង​រំខាន​ដល់​អ្ន​កជិត​ខាង​ពន់​ពេ​ក​ណាស់...​ឃើញបែបនេះ​​លោកស៊ឹង​ សុផា​ (ជន​ដៃ​ដល់​) បាន​ចេញទៅណែនាំ​ និងស្តី​បន្ទោស​​កុំ​ឱ្យ​​​ក្ឌុងក្ឌាំង​រំខានគេឯង​...​ពេលនោះ​ទំនាស់ពាក្យ​សម្តី​​បានកើតឡើង​​ ហើយ​ឈ្មោះ​​ស៊ុន សុភាសិត​​និង​ប្អូន​ប្រុស​​ ព្រមទាំង​​បក្សពួក​សរុប​ទៅ​៤-៥​នាក់ ​បាន​​ហក់​មក​ប្រវាយ​​ប្រតប់​ជាមួយ​លោក​សឹង សុផា ធ្វើ​ឱ្យ​​លោក​សឹង សុផា ដក​កាំភ្លើង​​បាញ់​​ការពារខ្លួន ទើបត្រូវ​ស៊ុន សុភាសិត រង​របួស​​ធ្ងន់ធ្ងរ​បែបនេះ ។
ព័ត៌​មានលំអិត​នឹងផ្សាយ​ជូន​នៅពេលក្រោយ​ និងនៅលើទំព័រ​កាសែតកោះ​សន្តិភាព

No comments:

Post a Comment