ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២០ កុម្ភៈ កន្លងមក ផ្សាយថា នាងរីយ៉ូ ហ៊ីរ៉ៃ អតីតតារា និងជាអ្នកប្រកាសព័ត៌មានដ៏ល្បីឈ្មោះរបស់ជប៉ុន អាយុ២៨ឆ្នាំ បានទទួលរងនូវការរិះគន់ធ្ងន់ៗ ក្រោយពីចូលរួមប្រកួតបរិភោគចេកក្នុងកម្មវិធី «វ៉ារ៉ៃទី» ដោយសារលក្ខណៈនៃការបរិភោគចេករបស់នាងត្រូវទទួលការវាយប្រហារថា មានឥរិយាបថមិនសមរម្យព្រោះប្រៀបដូចជាការធ្វើអូរ៉ាល់សិច ។
នៅក្នុងរបាយការណ៍ឱ្យដឹងថា កម្មវិធីខាងលើរៀបចំឡើងដោយស្ថានីយទូរទស្សន៍ «ហ៊្វូជី» កាលពីថ្ងៃទី១៣ កុម្ភៈ ដោយនាងរីយ៉ូ ត្រូវប្រកួតបរិភោគចេកជាមួយនាងជុនកូ គូបូ អ្នកប្រកាសព័ត៌មានម្នាក់ទៀត ដើម្បីចង់ដឹងថា តើអ្នកណាបរិភោគចេកបានលឿន ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតបែបនេះធ្វើឱ្យទស្សនិកជនបញ្ចេញប្រតិកម្មដោយរិះគន់នាង ។

នៅក្នុងអត្ថបទដែលបង្ហាញតាមរយៈវ៉េបសាយ «២» បានយករូបភាពខាងលើចុះផ្សាយ និងបញ្ជាក់ថា នាងរីយ៉ូ បរិភោគចេកគួរឱ្យស្អប់ខ្ពើម ហើយអ្នកវិភាគបានបញ្ជាក់ថា នាងរីយ៉ូ មិនបានបរិភោគចេកដូចអ្នកស្រុកទេ ប៉ុន្តែនាងបរិភោគប្រៀបដូចជាកំពុងធ្វើអូរ៉ាល់សិច ។ ក្រៅពីនេះ ក្រោយពីការផ្សព្វផ្សាយរូបភាពខាងលើ បណ្តាអ្នកប្រើប្រាស់អ៊ីនធើរណេត បង្ហាញនូវទស្សនៈរិះគន់ផ្សេងៗគ្នាថា នាងរីយ៉ូ មិនអាចថែរក្សានិមិត្តរូបជាអ្នកអានព័ត៌មានបានទេ តែខ្លះទៀតក៏បានការពារកេរ្តិ៍ឈ្មោះរបស់នាងដោយបញ្ជាក់ថា នាងគ្រាន់តែមានកំហុសឆ្គងក្នុងអំឡុងពេលចុះផ្សាយប៉ុណ្ណោះ ៕
No comments:
Post a Comment