ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត បូព៌ា)
អគ្គីភ័យបានឆាបឆេះរោងស្តុកសំបកកេសនៅលើផ្ទះល្វែងលក់គ្រឿងទេសមួយកន្លែង
ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះរោងស្តុកសំបកកេសនៅលើផ្ទះល្វែងលក់គ្រឿង ទេសមួយកន្លែងក្បែរផ្សារ១៣មករា (ផ្សារថ្មី) បណ្តាលឱ្យភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ កាលពីវេលាម៉ោង៤និង២៥នាទីរៀល ថ្ងៃទី២២ កុម្ភៈ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ប៉ុន្តែទោះជាយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះសន្ធោសន្ធៅនេះទេ។
សមត្ថកិច្ចមូលដ្ឋានបាននិយាយថា ផ្ទះថ្មល្វែងនេះត្រូវជួលទៅឱ្យស្ត្រី ឈ្មោះងស ស្រីអូនអាយុ៣៤ឆ្នាំ មានមុខរបរលក់គ្រឿងទេស ។ កន្លែងភ្លើងឆេះគឺជារោងសម្រាប់ដាក់សំបកកេសក្រដាសដែលធ្វើលើ ផ្ទះល្វែង ហើយសាក្សីបានប្រទះឃើញអណ្តាតភ្លើងឆាបឆេះចេញពីកន្លែង ស្តុកកេសក្រដាសនោះ ខណៈដែលម្ចាស់ផ្ទះកំពុងជាប់រវល់លក់ដូរនៅខាងក្រោម ។ សាក្សីជាច្រើនដែលនៅក្បែរផ្សារថ្មីនេះ បាននិយាយថា អណ្តាតភ្លើងបានឆាបឆេះសន្ធោសន្ធៅភ្លាមមួយរំពេច ប៉ុន្តែគេមិនឃើញមានមនុស្សនៅលើផ្ទះនោះទេ ហើយម្ចាស់ផ្ទះបានភ្ញាក់ផ្អើល បន្ទាប់ពីអ្នកជិតខាងស្រែកឆោឡោឡើង ។
អ្នកស្រី ងស ស្រីអូន ជាម្ចាស់ផ្ទះបាននិយាយដែរថា បើកុំតែបានអ្នកជិតខាងស្រែកប្រាប់រូបគាត់អំពីភ្លើងឆេះ ផ្ទះនេះ គាត់ពិតជាមិនបានដឹងទេ ។ អ្នកស្រីនិយាយថា នៅលើដំបូលផ្ទះរបស់គាត់បានធ្វើរោងប្រក់កៅស៊ូសម្រាប់ទុក ដាក់សំបកកេសក្រដាស ហើយគ្មានខ្សែចរន្តភ្លើងតទៅបំភ្លឺទេ ។ គាត់និយាយថា គាត់រកមូលហេតុដែលបង្កឱ្យមានអគ្គីភ័យនេះមិនឃើញឡើយ រហូតមកដល់ពេលនេះ ។ អ្នកស្រីបញ្ជាក់ថា គ្មានទ្រព្យសម្បត្តិដែលមានតម្លៃត្រូវខូចខាតទេ ក្រៅពីសំបកកេសក្រដាស ។ ទោះបីជាបែបណា ក្រុមពន្លត់អគ្គីភ័យបានចំណាយទឹកចំនួន៣រថយន្ត ដើម្បីជួយពន្លត់ទាន់ពេលវេលា ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកពីមូលហេតុនេះហើយ ៕
No comments:
Post a Comment