ថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយព្រះរាជាអាជ្ញាអមសាលាដំបូងរាជធានី និងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ខណ្ឌដូនពេញ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី៤ ខណ្ឌ៧មករា បានធ្វើការឆែកឆេរហាងលក់សម្លៀកបំពាក់ស្បែកជើងយីហោម៉េងជឺ, ថ្ងៃល្អ និងហូលីដេ កាលពីរសៀលថ្ងៃទី២២ កុម្ភៈ ២០១១ ដើម្បីស្វែងរកស្បែកជើងម៉ាក Walker ក្លែងក្លាយ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមួយរូបបាននិយាយថា យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Walker Footwear Co.Ltd ដែលមានសិទ្ធិនាំចូលស្បែកជើងម៉ាក Walker ផ្តាច់មុខពីប្រទេសថៃ សុំឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបនឹង ឆែកឆេរហាងលក់សម្លៀកបំពាក់ និងស្បែកជើងយីហោម៉េងជឺ ទីតាំងផ្ទះលេខ១៩៦Eo ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ យី ហោហូលីដេ ទីតាំងផ្ទះលេខ២៤៩Eo មហាវិថីព្រះមុនីវង្ស សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា និងយីហោថ្ងៃល្អ ទីតាំងផ្ទះលេខ២៤១Eo មហាវិថីព្រះមុនីវង្ស ខណ្ឌ៧មករា ដែលបាននាំគ្នារំលោភកម្មសិទ្ធិបញ្ញាលួចលាក់លក់ស្បែកជើងម៉ាក Walker ក្លែងក្លាយ។
ជាក់ស្តែងហាងលក់សម្លៀកបំពាក់ និងស្បែកជើងយីហោម៉េងជឺ ដកហូតបានស្បែកជើងម៉ាក Walker ចំនួន៤៥គូ ហាងលក់សម្លៀកបំពាក់ និងស្បែកជើងយីហោហូលីដេ ដកហូតបានស្បែកជើងម៉ាក Walker ចំនួន៧គូ និងហាងលក់សម្លៀកបំពាក់យីហោថ្ងៃល្អ ដកហូបានស្បែកជើងម៉ាក Walker ចំនួន២០គូ។
អតិថិជនដែលធ្លាប់រកស៊ីលួចកម្មសិទ្ធិបញ្ញាមួយរូបបានអះអាង ថា ស្បែកជើងម៉ាក Walker ពួកគេបានទិញពីផ្សារអូឡាំពិក ហើយអ្នកខ្លះទៀតនិយាយថា ពួកគេបានទៅទិញនៅផ្សារប្រទេសថៃ ហើយយកមកលក់ក្នុងព្រះរាជាណាចក្រកម្ពុជា តម្លៃមួយគូ៤០ដុល្លារ ស្បែកជើងនេះភាគច្រើនជាអ្នកធូរធារទើបហ៊ានទិញប្រើ ។
យោង តាមលិខិត៧១៣៤ ចុះថ្ងៃទី២ ឧសភា ឆ្នាំ២០០៦ របស់ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតឱ្យក្រុមហ៊ុន Walker Footwerar Co.Ltd នាំចូលផ្តាច់មុខនូវស្បែកជើងម៉ាក Walker ដែលផលិតនៅប្រទេសថៃចូលកម្ពុជា ។ ក្រុមហ៊ុនខាងលើសុំឱ្យតុលាការធ្វើការផាកពិន័យផ្ទះ
នីមួយៗ ជាទឹកប្រាក់ចំនួន៧.០០០ដុល្លារ ដោយមិនអាចលើកលែងបានឡើយ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ច្បាប់ស្តីពីកម្ម សិទ្ធិបញ្ញាយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ទឹកប្រាក់ក្នុងមួយខែចំនួន៣ម៉ឺនដុល្លារ ។
មន្ត្រី នគរបាលដដែលបានបញ្ជាក់ថា ជាលទ្ធផលសមត្ថកិច្ចដកហូតបានស្បែកជើងម៉ាក Walker ចំនួន៧២គូ ហើយបានយកទៅរក្សាទុកនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ច រីឯម្ចាស់ហាងទាំង៣ខាងលើមិនត្រូវបានឃាត់ខ្លួននោះទេ ក៏ប៉ុន្តែមិនមានន័យថា ពួកគេផុតពីបទរំលោភកម្មសិទ្ធិបញ្ញានោះដែរ នេះបើតាមការអះអាងពីតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញ ៕

No comments:
Post a Comment