Tuesday, February 22, 2011

បារ៉ែន ៖ ពួកបាតុករ​អំពាវ​នាវ​​ឱ្យផ្តួល​រំលំ​​គ្រួសារ​​រាជវង្ស



ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
បាតុករបារ៉ែន
រូបភាព​ពី​វ៉េបសាយ
បាតុករបារ៉ែន
 
ក្រុម​បាតុករ​ដែល​ហៅខ្លួន​គេ​ថា ក្រុម «យុវ​ជន​​​១៤ កុម្ភៈ» ​បានអំពាវ​នាវ​​កាលពីថ្ងៃទី​​២១ កុម្ភៈ ​ឱ្យផ្តួល​​រំលំគ្រួសារ​​រាជវង្ស ​ដែលកាន់​អំណាច​​នៅ​បារ៉ែនជា​កន្លែង​​​ដែលក្នុង​រយៈ​ពេល​មួយ​​សប្តាហ៍​ នៃបាតុកម្ម​តវ៉ា​​បណ្តាល​ឱ្យ​​​មនុស្ស​​​ស្លាប់​​យ៉ាង​តិច​​៨​នាក់ និងជា​ច្រើន​​រយនាក់ត្រូវ​របួស ។​ ក្នុង​​បាតុកម្ម​មួយក្រុមនេះ​បាន​ស្នើ​ឱ្យ​​ផ្តួល​រំលំ​របបគាបសង្កត់​​​ របស់គ្រួសារ​​​រាជវង្ស​​ព្រះចៅ​​អាល់​ខាលីហ្វា ដោយ​បញ្ជាក់​​ថា ​ប្រជាជន​នឹង​ជ្រើសរើស​​ប្រព័ន្ធ​នយោបាយ​​​មួយ​ដែលខ្លួន​​ចង់​បាន ។​​ បាតុកម្ម​​​នេះ​ក៏ទាមទារ​​ផងដែរ ឱ្យ​មាន​​ការ​បោះឆ្នោត​សម្រាប់​ជ្រើសតាំង​​​រដ្ឋាភិបាលមួយ ហើយ​​ឱ្យ​​មាន​ការ​កាត់​ទោស​ពួកអ្នក​​ទទួលខុស​ត្រូវ​ ដែលវាយប្រហារ​​ប្រឆាំង​​ពួក​បាតុ​​ករ​​កាលពី​សប្តាហ៍​មុន ។ ​
រជ្ជកាល​​ស៊ុននីត​របស់​ព្រះចៅ​​អាល់​ខាលីហ្វា​​កាន់​ អំណាច​​នៅបារ៉ែន ចាប់តាំង​ពី​​​​២០០ឆ្នាំមក​ហើយ ។​​ប៉ុន្តែ​បាតុ​កម្ម​​​របស់ក្រុម​​​យុវជន​​​១៤ កុម្ភៈ ​ពុំ​ឆ្លុះ​បញ្ចាំង​​​ពីជំហរ​​របស់គណបក្ស​​​​​​ប្រឆាំង​មួយ​​ឡើយ ដែល​​គណបក្ស​​នេះនឹង​​ព្រមទទួល​យកការ​​រក្សាទុក រជ្ជកាល​​ស៊ុន​នីតរបស់​​​ព្រះចៅ​​អាល់​ខាលី​ហ្វា​​ ជា​ថ្នូរ​នឹង​ការ​​ផ្ទេរ​ផ្នែក​មួយនៃ​អំណាច​​​ឱ្យ​ដល់​សភា ។ ម្យ៉ាង​វិញទៀត លោក HASSAN MESHAIMA ជា​មេដឹកនាំ​​​ប្រឆាំង​​​សំខាន់​រស់​នៅ​​នីរទេស​ក្នុង​​ទីក្រុង​​ឡុងដ៍ ត្រូវ​វិល​ត្រឡប់​​មក​ប្រទេស​​បារ៉ែន​​វិញនា​​​យប់ថ្ងៃទី​​​២២ កុម្ភៈ ។​ មេ​ដឹកនាំ​​ប្រឆាំង​រូបនេះត្រូវ​កាត់ទោស​​កំបាំង​​មុខ​នៅ​បារ៉ែន​​​ ។ លោក​ទទួល​ការ​ចោទ​ប្រកាន់​​ជាមួយ​សកម្ម​ជន​ស៊ីអុីត​​២៤នាក់ទៀតថា រួម​គំនិត​​ដើម្បី​​ផ្តួ​លរំលំ​​របប​​ស្តេច ។ ការ​វិល​ត្រឡប់​របស់​លោក​​អាចធ្វើ​​​ឱ្យ​​អាជ្ញាធរ​​ស្ថិត​ក្នុង​សភាពការណ៍​ ​ល្អមួយ ។ ការ​ឃុំខ្លួន​​លោក​នឹង​​អា​ចញ៉ាំង​​ឱ្យ​​​ពួក​​អ្នកគាំទ្រ​​​​​លោក​​ផ្ទុះ​ កំហឹង​ ហើយធ្វើ​​​ស្ទះដល់ការ​អំពាវ​នាវរបស់ស្តេច​​​ឱ្យ​បើក​ការ​ចរចា​ជាមួយ​​ពួក​​ ប្រឆាំង ៕​

No comments:

Post a Comment