ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
តាមប្រភព័ត៌មានបរទេសឱ្យដឹងថា នាងលីយ៉ុង អេ (Lee Young Ae) ដែលគេស្គាល់ជាទូទៅតាមរយៈឈ្មោះចាងគីម ជាតារាភាពយន្តល្បីឈ្មោះមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង បង្កើតបានកូនភ្លោះ ប្រុសមួយ ស្រីមួយ ។ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា នាងលីយ៉ុង អេ បានប្រសូតកូនភ្លោះនោះនៅវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី២១ កុម្ភៈ កន្លងមក នៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល ។ នាងនិងកូនៗមានសុខភាពល្អធម្មតា។
នាងលីយ៉ុង អេ អាយុ៤០ឆ្នាំ ជាតារាភាពយន្តមួយរូបដែលមិនត្រឹមតែទទួលបានភាពល្បីល្បាញ និងប្រជាប្រិយភាពនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងទទួលបានភាពល្បីល្បាញនៅបណ្តាប្រទេសក្នុង តំបន់អាស៊ីទៀតផង សម្រាប់ស្នាដៃសម្តែងរបស់នាងដែលដើរជាតួតន្ត្រីករស្ត្រី ដំបូងគេ ក្នុងព្រះបរមរាជវាំងក្នុងខ្សែភាពយន្តកូរ៉េរឿង “Jewel in the Palace” ។ នាងបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកជំនួញជនជាតិអាមេរិក ដើមកំណើតកូរ៉េខាងត្បូងម្នាក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៩ កន្លងមក។ក្រោយពីរៀបអាពាហ៍ពិពាហ៍នាងមិនសូវបង្ហាញខ្លួនឡើយ ។ ការដែលនាងលីយ៉ុង អេ ប្រសូតបានកូនភ្លោះនេះធ្វើឱ្យគ្រួសាររបស់នាងមានក្តីរីករាយ យ៉ាងខ្លាំង ៕
No comments:
Post a Comment