ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត គោកធ្លក)
ក្មេងស្ទាវម្នាក់ត្រូវបាននគរបាលស្រុកបាទីឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត
ខេត្តតាកែវ ៖ ក្មេងស្ទាវម្នាក់ត្រូវបាននគរបាលស្រុកបាទីឃាត់ខ្លួនបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ទៅតាមពាក្យបណ្តឹងរបស់ជីដូនកុមារីរងគ្រោះដោយចោទពីបទថា បានចាប់បង្ខំរំលោភសេពសន្ថវៈព្រមទាំងវាយ និងគម្រាម កំហែង ខណៈពេលដែលជីដូនរបស់កុមារីរងគ្រោះមិននៅផ្ទះ ។ ការចាប់ឃាត់ខ្លួនក្មេងស្ទាវនេះធ្វើឡើងកាលពីថ្ងៃទី២៧ កុម្ភៈ វេលាម៉ោង៨ និង១០នាទី ស្ថិតនៅក្នុងឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។
លោកយុត ឡូ អធិការរងនគរបាលស្រុកបាទីបានឱ្យដឹងថា ក្មេងស្ទាវដែលប៉ូលិសឃាត់ខ្លួននោះមានឈ្មោះឡុច រត្នតានី អាយុ១៨ឆ្នាំ រស់នៅក្នុងឃុំខាងលើ ។ ជននេះកាលពីថ្ងៃទី២២ កុម្ភៈ វេលាម៉ោង៥ល្ងាច បានចូលទៅចាប់បង្ខំរំលោភសេពសន្ថវៈលើកុមារីឈ្មោះទ.ស.ណអាយុ៣ ឆ្នាំ រស់នៅជាមួយជីដូនតែ២នាក់ ហើយពេលដែលក្មេងស្ទាវចូលទៅចាប់នោះ ជីដូនកុមារីរងគ្រោះមិនផ្ទះ ដោយរវល់ទៅរកទិញម្ហូប ។ លោកអធិការរងបានបន្តទៀតថា ម្តាយកុមារីរងគ្រោះមានប្តីត្រឹមត្រូវ តែនៅពេលម្តាយនាងពពោះបាន៥ខែ ឪពុកនាងក៏បានទុកចោលឱ្យជីដូនជាអ្នកចិញ្ចឹម ហើយខ្លួនជាម្តាយក៏បានចេញទៅធ្វើជាកម្មការិនីរោងចក្រ ។
នៅចំពោះមុខប៉ូលិសជនល្មើសបានសារភាពទាំង ទ្រហ៊ោយំថា រូបគេពិតជាបានរំលោភគម្រាមកំហែងទៅលើកុមារីរងគ្រោះពិតប្រាកដមែន ។ ឆ្លងការពិនិត្យរបស់គ្រូពេទ្យបានឱ្យដឹងថា នៅលើប្រដាប់ភេទកុមារីរងគ្រោះមានស្នាមជាំខ្មៅ និងហើម ។ បច្ចុប្បន្នក្មេងស្ទាវល្មើសត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីកាត់ទោសទៅតាមច្បាប់ឱ្យសមទៅនឹងទង្វើរបស់ខ្លួនបានធ្វើ៕
No comments:
Post a Comment