ថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១១
គេហទំព័រ MCOT នៅថ្ងៃទី២៣ កុម្ភៈ ផ្សាយឱ្យដឹងថា យន្តហោះចម្បាំងធុន Gripen 39 CD ចំនួន៦គ្រឿង ដែលទិញពីប្រទេសស៊ុយអែត បានដឹកមកដល់ប្រទេសថៃ កាលពីល្ងាចថ្ងៃទី២២ កុម្ភៈ កន្លងមក ហើយត្រូវទទួលដោយកងទ័ពអាកាសភូមិន្ទថៃ ។ យន្តហោះ៦គ្រឿងនេះស្ថិតក្នុងចំណោមយន្តហោះចម្បាំងធុន Gripen 39 CD ចំនួន១២គ្រឿង ដែលថៃទិញពីប្រទេសស៊ុយអែត ហើយនឹងត្រូវដាក់ប្រចាំការនៅមូលដ្ឋានទ័ពអាកាសនៅតំបន់ភាគខាង ត្បូងសូរ៉ាត ថានី ។
ប្រភព័ត៌មានពីគេហទំព័រ MCOT ឱ្យដឹងទៀតថា ថៃបានទិញយន្តហោះចម្បាំងធុន Gripen 39 CD ទាំងនេះដើម្បីយកមកជំនួសយន្តហោះចម្បាំងធុន F-5 A/B ដែលចាស់ហើយ នឹងលែងប្រើប្រាស់នៅចុងឆ្នាំ២០១១នេះ ។
យន្តហោះចម្បាំងធុន Gripen 39 CD ទាំង១២គ្រឿង ដែលថៃកុំម៉ង់ទិញពីប្រទេសស៊ុយអែតនោះ គឺ៤គ្រឿងផ្ទុកមនុស្សបាន២នាក់ សម្រាប់ហ្វឹកហ្វឺន ចំណែក៨គ្រឿងទៀតផ្ទុកមនុស្សបានតែម្នាក់ប៉ុណ្ណោះសម្រាប់ ធ្វើសង្គ្រាម ។
ពិធីទទួលយន្តហោះទាំង៦គ្រឿងនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក Itthaporn Subhawong មេបញ្ជាការកងទ័ពភូមិន្ទថៃ ។

តាមប្រភពព័ត៌មានថា យន្តហោះចម្បាំងធុន Gripen 39 CD ទាំង១២គ្រឿង នេះមានតម្លៃ៤០.០០០លានបាត ប្រហែល១.៣០៣លានដុល្លារអាមេរិក ។ លោក Itthaporn ឱ្យដឹងថា យន្តហោះចម្បាំងធុន Gripen 39 CD ចំនួន៦គ្រឿងទៀត នឹងមកដល់នៅឆ្នាំ២០១៣ ខាងមុខ ។ លោកបានបន្ថែមទៀតថា យន្តហោះចម្បាំងថ្មី៦គ្រឿងនេះនឹងជួយពង្រឹងសមត្ថភាពការពារ ដែនអាកាសរបស់ថៃ គាំទ្រប្រតិបត្តិការសឹករបស់យោធា និងកងទ័ពជើងទឹក ព្រមទាំងការពារផលប្រយោជន៍ដែនសមុទ្រជាតិ ៕
No comments:
Post a Comment