Thursday, February 17, 2011

កងទ័ពកម្ពុជានៅតំបន់ខេត្តប៉ៃលិន និងបាត់ដំបង​ប្រុងជើងកា​រ​ខណៈ​ដែល​ថៃ​ធ្វើ​សមយុទ្ធបាញ់គ្រាប់ពិ

ព័ត៌មានថ្មីៗ 13:02:31, 18 February 2011
ទាហានខ្មែរ​ឈរ​ជើង​នៅ​ខេត្ត​បាត់​ដំបង។ រូបភាពឯកសារ របស់​វិទ្យុ​អូស្រ្តាលី
ទាហានខ្មែរ​ឈរ​ជើង​នៅ​ខេត្ត​បាត់​ដំបង។ រូបភាពឯកសារ របស់​វិទ្យុ​អូស្រ្តាលី
 
កងទ័ពថៃនៅខេត្តចន្ទ​បុរីជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបងបានចាប់
ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេលពីរថ្ងៃហើយមកទល់ថ្ងៃនេះ។ ការធ្វើសមយុទ្ធ
នេះមន្រ្តីយោធាកម្ពុជាអោយដឹងថា កងទ័ពទាំងពីរនៅតំបន់ព្រំដែននេះមានការប្រុង
ប្រយ័ត្នជាងមុន ហើយកម្លាំងទ័ពត្រូវបានបង្កើន។ លោក សុខ សាវី ធ្វើសេចក្តីរាយ
ការណ៍ពិស្តារ។

បើតាមលោកឧត្តមសេនីយ៍ ព្រំ ប៉ាត់ មេបញ្ជាការវរៈព្រំដែន៥០៤ ប្រចាំខេត្តប៉ៃលិន
មានប្រសាសន៍ថា កងទ័ពថៃបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតចម្ងាយប្រហែល៣០គីឡូ
ពីព្រំដែនក្នុងខេត្តចន្ទ​បុរីជាប់នឹងព្រំប្រទល់ស្រុកសាលាក្រៅខេត្តប៉ៃលិន និងស្រុក
កំរៀង ខេត្តបាត់ដំបងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ១៧ ដល់១៨កុម្ភៈនេះ។

លោកមានប្រសាសន៍ថា កងទ័ពទាំងពីរនៅតាមតំបន់ព្រំដែនខេត្តប៉ៃលិនមានការប្រុង
ប្រយ័ត្នជាងមុន តែការធ្វើចរាចរណ៍ទំនិញ និងការទំនាក់ទំនងរវាងប្រជាជន និងកងទ័ព
ទាំងពីរធម្មតា។


បើតាមលោកឧត្តមសេនីយ៍ ជា ភួងភារុំ មេបញ្ជាការកងពល៥៣ មានទីបញ្ជាការនៅ
ស្រុកកំរៀងខេត្តបាត់ដំបងមានប្រសាសន៍ស្រដៀងគ្នាថា ថៃមានការបង្កើនកម្លាំងទ័ព
តាមតំបន់ព្រំដែន។ តែភាគីទាំងពីរនៅរក្សាការទំនាក់ទំនងគ្នាធម្មតា។

ហើយការធ្វើសមយុទ្ធរបស់ប្រទេសថៃនេះខាងយោធាថៃបានជម្រាបមេបញ្ជាការកងទ័ព
កម្ពុជាពីរថ្ងៃមុនធ្វើសមយុទ្ធ។


មន្រ្តីយោធាកម្ពុជានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហាររាយការណ៍ថា កងទ័ព
ថៃនៅតែបន្តផ្ទុះអាវុធ និងបោកគ្រាប់បែកជាច្រើនគ្រាប់ជារៀងរាល់យប់នៅមុនថ្ងៃ១៦កុម្ភៈ
បើទោះជាអង្គការសហប្រជាជាតិអំពាវនាវអោយប្រទេសទាំងពីរកម្ពុជាថៃឈប់បាញ់​ជា
ស្ថាពរ និងអចិន្រ្តៃយ៍ ហើយត្រូវដោះស្រាយដោយសន្តិវិធីក៏ដោយ។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ក្នុង
សន្និសីទ្ធ​សារព័ត៌មានកាលពីថ្ងៃ១៧កុម្ភៈបានផ្ញើសារទៅលោកនាយករដ្ឋមន្រ្តីថៃ សម្រាប់កិច្ចប្រជុំចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននាថ្ងៃ២២កុម្ភៈខាងមុខលើ
សេចក្តីពង្រាងបទឈប់បាញ់ជាស្ថាពរ និងអចិន្រ្តៃយ៍បួនចំណុច។

ទីមួយកម្ពុជា-ថៃព្រមព្រៀងឈប់បាញ់ជាស្ថាពរ និងអចិន្រ្តៃយ៍នៅតំបន់ប្រាសាទព្រះវិហារ
កុំអោយមានកាំភ្លើងផ្ទុះជារៀងរហូត។ ទីពីរកងទ័ពទាំងពីរក្សាស្ថានភាពដដែលនៃទីតាំង
ឈរជើររៀងៗខ្លួន ដោយមិនមានការចល័តទ័ព និងមិនបំពានគ្នារង់ចាំការបោះបង្គោល
ព្រំដែនរួចជាស្ថាពរ។

ទីបីភាគីទាំងពីរលើកទឹកចិត្តអោយកងទ័ពជួរមុខជួបពិភាក្សាគ្នាដើម្បីអោយស្ថានភាពព្រំដែន
វិលទៅរកមុនថ្ងៃ១៥កក្កដា២០០៨ ឬថ្ងៃទី៤កុម្ភៈ២០១១។

ទីបួនកម្ពុជាទទួលយល់ព្រមអោយកងទ័ពនៃប្រទេសសមាជិកអាស៊ានណាមួយមកនៅលើ
ទឹកដីកម្ពុជាដើម្បីធានាពីបទឈប់បាញ់។


សូមបញ្ជាក់ថា រយៈកាលចុងក្រោយនេះកងទ័ពកម្ពុជា និងថៃបានប្រយុទ្ធគ្នាក្នុងទ្រង់
ទ្រាយធំនៅតំបន់ប្រាសាទព្រះវិហារខ្មែរចាប់ពីថ្ងៃទៅ៤ដល់ថ្ងៃ៧កុម្ភៈ បណ្តាលអោយ
កងទ័ព និងជនស៊ីវិលស្លាប់ជាច្រើននាក់ហើយមានជនភៀសសិករាប់ពាន់នាក់កំពុង
ភៀសខ្លួនចេញពីតំបន់មានជម្លោះនៅឡើយ ប្រទេសកម្ពុជារក្សាជំហរដោះស្រាយ
ដោយមានភាគីទីបីរចូលរួម៕

No comments:

Post a Comment