ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
សំបុត្រចូលទស្សនាការប្រកួតផ្តាច់ព្រ័ត្របាល់ទាត់យូហ្វាឆេមពានលីក ប្រចាំរដូវកាល២០១០-២០១១ បានបង្ហើបឱ្យដឹងពីតម្លៃដែលខ្ពស់ជាងកាលពីអំឡុងពេលមុនដែលអ្នកគាំទ្រត្រូវទិញ ដោយថ្លៃទាបបំផុតគឺ១៧៦ផោន ។
ការប្រកួតយូហ្វាឆេមពានលីកក្នុងរដូវកាលនេះនឹងធ្វើការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី២៨ ឧសភា នៅឯទីលានប្រកួតវេមប្ល៊ី ទីក្រុងឡុង ប្រទេសអង់គ្លេសដែលមានចំណុះ៨៦.០០០កៅអី ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងមក សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបង្ហើបឱ្យដឹងថ្លៃសំបុត្រចូលទស្សនាក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រខាងលើថា សំបុត្រចូលទស្សនាទាបបំផុតលក់ឱ្យអ្នកគាំទ្របាល់ទាត់ទូទៅ១៥០ផោន ដោយផ្គួបជាថ្លៃគ្រប់គ្រងការប្រកួតបន្ថែម ចំនួន២៦ផោន ទៀតសរុប អ្នកគាំទ្រត្រូវចំណាយ១៧៦ផោន។
UEFA នឹងចេញលក់សំបុត្រដល់អ្នកគាំទ្រទូទៅចំនួន១១.០០០សន្លឹក គិតចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី១៨ មីនា ចែកចេញជា៣តម្លៃ គឺ១៥០ផោន, ២២៥ផោន និង៣០០ផោន ។ សំរាប់សបុត្រលើជនពិការមានតម្លៃ៨០ផោន ដោយតម្លៃទាំងអស់នេះមិនរួមបញ្ចូលលើថ្លៃគ្រប់គ្រងរៀបចំការប្រកួត ខណៈពេលក្លឹប២ដែលឆ្លងចូលជុំផ្តាច់ព្រ័ត្រនឹងបានទទួលបំណែងចែកក្លឹបនីមួយៗបាន២៥.០០០សន្លឹក ក្នុងមួយសន្លឹក៨០ផោន ។
UEFA មានក្តីរំពឹងទុកថា នឹងមានប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាជុំផ្តាច់ព្រ័ត្រយូហ្វាឆេមពានលីក នារដូវកាល២០១០-២០១១នេះ ប្រហែល១៤លានផោន ច្រើនជាងកាលពីឆ្នាំមុន ដែលរៀបចំឡើងនៅទីលានប្រកួតក្លឹប Real Madrid ប្រទេសអេស្ប៉ាញ ចំនួន៣លានផោន៕
No comments:
Post a Comment