Sunday, March 6, 2011

ទទួល​ទាន​ផ្លែប៉េងប៉ោះជួយកាត់បន្ថយអត្រាជំងឺបេះដូងនិងពុកឆ្អឹង


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ៤ ខែ មិនា ឆ្នាំ ២០១១
ទទួល​ទាន​ផ្លែប៉េងប៉ោះជួយកាត់បន្ថយអត្រាជំងឺបេះដូងនិងពុកឆ្អឹង
រូបភាព​ពី​វ៉េបសាយ
ទទួល​ទាន​ផ្លែប៉េងប៉ោះជួយកាត់បន្ថយអត្រាជំងឺបេះដូងនិងពុកឆ្អឹង
 
យល់ដឹង ៖ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​អះ​អាង​ថា​ការ​ទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​អាចជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​មហារីក​ ជំងឺ​បេះ​ដូង​និង​ការ​ពុក​ឆ្អឹង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ប៉េង​ប៉ោះ​ដែល​ចំ​អិន​រួច​ឬក៏​កែ​ឆ្នៃ​ទុក​បាន​យូរ​រឹត​តែ​មាន​គុណប្រ​យោជន៍​​ល្អ​ជាង​ទទួល​ទាន​ឆៅ​ទៅ​ទៀត​។ អ្នក​ស្រាវ​ជ្រាវ​របស់​អាមេរិក​បាន​រក​ឃើញ​ថា​បន្លែ​ដែល​សម្បូរទៅ​ដោយ​ទឹក​ដូចជា​ផ្លែ​ប៉េង​ប៉ោះ​នេះ​ជា​ប្រភព​ដ៏​សំខាន់​បំផុត​របស់​របប​អាហារ​ព្រោះ​មាន​ប្រឆាំង​អុកស៊ីដ​កម្ម​ដ៏​ខ្លាំង​បំផុត​ឈ្មោះ​លីកូ​ប៉ែន​(Lycopene)។​ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​នៅ​មជ្ឈ​មណ្ឌល​អាហារ​និង​សុវត្ថិភាព​ជាតិ​ក្នុង​រដ្ឋ​អុីលីណយ​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា​ អាហារ​ប៉េង​ប៉ោះ​ផ្ទុក​ទៅ​ដោយ​យន្ត​ការ​ការ​ពារ​ដែល​អាច​ជួយ​ទប់​ស្កាត់​ការរលាក​និង​ដុំ​ឈាម​កក​។
វេជ្ជ​បណ្ឌិត​ប្រ៊ីដ បឺតុន​និង​វេជ្ជ​បណ្ឌិត​គ្រី​ស្ទីន រេម័រ​ដែល​ជា​ប្រភព​ដើម​នៃការ​អះ​អាង​បាន​និ​យាយ​ថា​៖«ការ​លេច​ចេញ​ឥទ្ធិ​ពល​វិទ្យាសាស្រ្ត​អំពី​ផ្លែ​ប៉េង​ប៉ោះ​ និង​ផលិត​ផល​កែ​ច្នៃ​ពី​ប៉េង​ប៉ោះ​អាច​ជា​យុទ្ធសាស្រ្ត​ដ៏​សាមញ្ញ និង​មាន​ប្រ​សិទ្ធិ​ភាព​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មនុស្សបង្កើន​ការ​ទទួល​ទាន​បន្លែ​ ដែល​ជា​កត្តា​នាំ​ទៅ​រក​ការ​កែលំអការ​ទទួល​ទាន​​ដើម្បី​​សុខភាព​ល្អ​ប្រ​សើរ​ឡើង។ ការ​ស្រាវ​ជ្រាវ​លើក​នេះ​បាន​គូ​សបញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ការទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​និង​ការ​កាត់​បន្ថយ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ រួមនិង​ជំងឺ​ដទៃទៀត​​»​ ។ វេជ្ជ​បណ្ឌិត​ទាំង​ពីររូប​ខាង​លើ​យល់​ថា​ លទ្ធ​ផល​​​​នៃ​ការ​រក​ឃើញ​លើក​នេះ ​គឺ​ជា​ភស្តុតាង​ដែល​បាន​លើក​ឡើង​ពី​លទ្ធភាព​វិល​មក​រក​ការ​ទទួល​ទាន​ប៉េង​ប៉ោះ​ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​អាហារ​បំប៉ន​រាង​កាយ​៕

ចាប់​​ខ្លួន​​បុរសជនជាតិ​​បារាំង ​ថត​រូប​ក្មេង​ស្រី​អាសអាភាស ​ជាប់​​ចោទ​​ពី​បទ​​ប្រព្រឹត្ត​​អនាចារ


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អាទិត្យ ទី ៦ ខែ មិនា ឆ្នាំ ២០១១
សមត្ថ​កិច្ច​​​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​បារាំង​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ និងរូបតូចក្មេង​ស្រី​ខ្មែរ​ទាំង​៣​នាក់​នោះ​មាន​​អាយុ​ចាប់​ពី​៨​ឆ្នាំ​ដល់​១២​ឆ្នាំ​ ​​រូប​ភាព​ថត​ក្មេងៗ​ស្លៀក​ខ្លី​សិច​ស៊ី​ក្នុង​លក្ខណៈ​អាស​អាភាស​​ជា​ច្រើនក្នុងកុំ​ព្យូ​ទ័រ​ និង​ប្រព័ន្ធ​អ៊ីន​ធើរ​ណេតរបស់​ឈ្មោះ​កាស្ស៊ា​ ​ម៉ា​ស្ស៊ែ
(​រូបថត ជោគជ័យ)
សមត្ថ​កិច្ច​​​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​បារាំង​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ និងរូបតូចក្មេង​ស្រី​ខ្មែរ​ទាំង​៣​នាក់​នោះ​មាន​​អាយុ​ចាប់​ពី​៨​ឆ្នាំ​ដល់​១២​ឆ្នាំ​
 
រាជ​ធានី​ភ្នំពេញ​​ ៖ ជន​ជាតិ​បារាំង​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​ជំនាញ​កុំ​ព្យូ​ទ័រ​ បច្ចុប្បន្ន​មាន​ប្រពន្ធ​ជា​នារី​ខ្មែរ​ ស្នាក់​នៅ​ផ្ទះ​ជួល​នា​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​មាន​ជ័យ​សហ​ការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​ចុះ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៦ មីនា ។
ប្រតិ​បត្តិ​ការ​ខាង​លើ​នេះ​ក៏​មាន​ការ​ចូល​រួម​ដឹក​នាំ​ពី​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​លោក​សេង សាញ់ ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​​ផង​ដែរ​។ តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​ដែល​មាន​វត្ត​មាន​ក្នុង​ប្រតិ​បត្តិ​ការ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​សមត្ថ​កិច្ច​​ឈាន​ទៅ​ធ្វើ​ការ​ឃាត់​ខ្លួន​ឈ្មោះ​កា​ស្ស៊ា ម៉ា​ស្ស៊ែ និង​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ​ជួង ដា​វី អាយុ​២៥​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ខាង​លើ គឺ​ដោយ​សារ​សមត្ថ​កិច្ច​ទទួល​បាន​​ព័ត៌​មាន​រាយ​ការណ៍​ពី​ប្រជា​ពល​រដ្ឋ​មក​ថា មាន​ការ​សង្ស័យ​លើ​ឈ្មោះ​កា​ស្ស៊ា​ម៉ា​ស្ស៊ែ និង​ប្រពន្ធ​លើ​បញ្ហា​​ធ្វើ​អ្វី​មួយខុស​ប្រក្រតី​លើ​កុមារី​អាយុ​ចាប់​ពី​១២​ឆ្នាំ​ចុះ​ក្រោម​។
ផ្តើម​ចេញ​ពី​ព័ត៌​មាន​ដែល​ទទួល​បាន​ពី​ប្រជា​ពល​រដ្ឋ​​ក្រុម​សមត្ថ​កិច្ច​បាន​ចុះ​ឡោម​ព័ទ្ធ​លំនៅ​ខាន​របស់​ជន​ជាតិ​បារាំង​រូប​នេះ​ទើប​ដឹង​ថា​ ជន​នេះ​​បាន​ជួល​ទី​តាំង​លួច​ថត​រូប​អាស​អាភាស​ និង​បាន​ប្រព្រឹត្ត​អំពើ​អនា​ចារ​លើ​កុមារី ព្រម​ទាំង​បាន​តាម​ទាន់​ ​​ខណៈ​ពេល​ដែល​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ​ កំពុង​នាំ​ក្មេង​ស្រី​៣​នាក់​បំណង​ចូល​ក្នុង​បន្ទប់​ថត​រូប​អាស​អាភាស​បន្ត​នៅ ព្រឹក​ថ្ងៃ​ទី​៦ មីនា​។​ ក្នុង​ប្រតិ​បត្តិ​ការ​នេះដែរ​ សមត្ថ​កិច្ច​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​៣​នាក់​កំពុង​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ឈ្មោះ​កាស្ស៊ា​ ម៉ា​ស្ស៊ែ ដែល​ត្រៀម​ថត​រូប​ភាព​អាស​អាភាស​បន្ត​ទៀត​។ ក្មេង​ស្រី​ខ្មែរ​ទាំង​៣​នាក់​នោះ​មាន​​អាយុ​ចាប់​ពី​៨​ឆ្នាំ​ដល់​១២​ឆ្នាំ​។
តាម​រយៈ​ការ​ឆែក​ឆេរ​​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​របស់​ឈ្មោះ​កាស្ស៊ា​ ​ម៉ា​ស្ស៊ែ បាន​រក​ឃើញ​​រូប​ភាព​ថត​ក្មេងៗ​ស្លៀក​ខ្លី​សិច​ស៊ី​ក្នុង​លក្ខណៈ​អាស​អាភាស​​ជា​ច្រើន​។ ចំពោះ​កុំ​ព្យូ​ទ័រ​ និង​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ដែល​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​​នេះ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ដក​ហូត​ និង​នាំ​ខ្លួន​ជន​ជាតិ​បារាំង​​ខាង​លើ​នេះ​រួម​ជាមួយ​ស្ត្រី​ខ្មែរ​ជា​ប្រពន្ធ​យក​ទៅ​កាន់​ការិយា​ល័យ​ជំនាញ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ចាត់​ការ​បន្ត ៕

Tuesday, March 1, 2011

Taiwan foundation establishes shelter for sex victims in Cambodia


2011/03/01
By Nancy Liu

Taipei, Mar. 1 (CNA) A Taiwanese group dedicated to fighting human trafficking and sexual abuse has established a women's shelter in Cambodia, a country known for commercial sex exploitation, one of the organization's executives said at the launch ceremony Tuesday.

The Pleroma Home for Girls in Phnom Penh will serve as both a shelter and school for girls under 18 and offer sex trafficking victims counseling and career training, said Lily Lee, the project manager and a board member of the Taipei-based Garden of Hope Foundation's branch in New York.

Citing a study done in 2007, Lee said an estimated 80,000 to 100,000 women -- 80 percent of whom are under 18 -- are involved in the sex trafficking trade in Cambodia, a problem that required attention.

Police violence against peaceful Boeung Kak Lake protesters



How many violent men does it take to arrest a defenseless woman (All Photos: The Phnom Penh Post)


Observe the violence against the two women


The entire family is protesting


Monday, February 28, 2011

ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់
(រូបថត ចំរើន​)
ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​រថយន្ត​កៀរ​ស្លាប់
 
ខេត្ត​កំពង់​​ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​២​រសៀល ថ្ងៃ​ទី​២៧ កុម្ភៈ លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤៩​និង​៥០​នៅ​ក្នុង​ភូមិ​ព្រៃ​ស្លឹក​ សង្កាត់​​ច្បារ​មន ក្រុង​​ច្បារ​មន ​រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ដោយ​សារ​រថយន្ត​កិន​បែក​ក្បាល​នៅ​នឹង​​​ កន្លែង​កើត​ហេតុ​​ ខណៈ​ដែល​ម៉ូតូ​ និង​រថយន្ត​​បើក​បរ​ស្រប​ទិស​គ្នា​​ពី​ផ្សារ​កំពង់​ស្ពឺ ​​ទៅ​ទិស​​​ស្រែ​អំបិល ។
​មន្ត្រី​​នគរ​បាល​ចរា​ចរ​ខេត្ត​បាន​ចុះ​ទៅ​​ត្រួត​​ ពិនិត្យ​​កន្លែង​កើត​ហេតុ​​​​ឱ្យដឹង​ថា ជន​រង​គ្រោះ​​ដល់​ស្លាប់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​លឿង​​លាយ​ខ្មៅ ​គ្មាន​ស្លាក​លេខ​​ ឈ្មោះ​អាន សុខ​ហាក់ ​ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ មាន​ទី​​លំនៅ​ក្នុង​​​ភូមិ​ត្រពាំង​តា​ហន់ ឃុំ​ញ្នយ​ ស្រុក​សំរោង​ទង ។ ​សាក្សី​​ឃើញ​ហេតុ​ការណ៍​នោះ​បាន​ប្រាប់​​ឱ្យ​ដឹង​​ថា ​​មុន​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​​បើក​​​ម៉ូតូ​ស្មាស់​​របស់ខ្លួន​ពី​ទិស​​ ខាង​កើត​ទៅ​ទិស​ខាង​លិច ដោយ​​បើក​បណ្តើរ​​និយាយ​ទូរស័ព្ទ​​បណ្តើរ ។ ​លុះ​​មក​ដល់​​​ភូមិ​ព្រៃ​ស្លឹក​​ សង្កាត់​​ច្បារ​មន ​​​ខាង​កើត​​ស្ពាន​ធ្នុះ​លួង ក៏​ត្រូវ​រ​ថយន្ត​​ម៉ាក​ហ៊ីណូ ពាក់​ស្លាក​លេខ​ 3A-6144 ពណ៌​ទឹក​​ប៊ិច បើក​ទៅ​ពី​ក្រោយ​​​​កៀរ​​បណ្តាល​ឱ្យ​​ដួល​ចូល​ក្រោម​​​រថយន្ត​​អូស​ម៉ូតូ​ ប្រមាណ​៧០​ម៉ែត្រ ​រីឯ​​អ្នក​បើក​​បរ​ម៉ូតូ​​នោះ​ត្រូវ​​​កង់​រថយន្ត​កិន​បែក​ក្បាល​​ស្លាប់​ នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម ។
​ក្រោយ​ពេល​កើត​ហេតុ​ អ្នក​បើក​បរ​រថយន្ត​បង្ក​​​គ្រោះ​ថ្នាក់​បាន​រត់​គេច​ខ្លួន​​បាត់ រីឯ​សព​ជន​រង​គ្រោះ​​ត្រូវ​បាន​បង​ប្អូន​ក្រុម​គ្រួសារ​​ដឹក​យក​​ទៅ​លំនៅ​ ឋាន​ ​ដើម្បី​ធ្វើ​បុណ្យ​តាម​​ប្រពៃណី ។ ​ដោយ​ឡែក​រថយន្ត​បង្ក​ហេតុ និង​ម៉ូតូ​​ជន​រង​គ្រោះ​ត្រូវ​បាន​​សមត្ថ​កិច្ច​ដឹក​​យក​ទៅ​រក្សា​ទុក​នៅ​​​ ​ការិយា​ល័យ​​ចរា​ចរណ៍​​ខេត្ត​​ ដើម្បី​កសាង​សំណុំ​រឿង​​​បញ្ជូន​​​ទៅ​កាន់​​ស្ថាប័ន​តុលា​ការ​ចាត់​ការ​តាម​ នីតិ​វិធី ៕

ប្រើ​ល្បិច​កល​ហៅ​នាង​​ហូប​​ដំឡូង​​ចាប់​​រំលោភ​​ក្នុង​រោង​​ចាំ​​ចំការ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
បុរសសង្ស័យឈ្មោះងួន លី ហៅកុយ អាយុ៤៥ឆ្នាំ
(​រូបថត ចាន់​ថេ​ត​)
បុរសសង្ស័យឈ្មោះងួន លី ហៅកុយ អាយុ៤៥ឆ្នាំ
 
ខេត្តកំពង់ចាម ៖ បុរសសង្ស័យឈ្មោះងួន លី ហៅកុយ អាយុ៤៥ឆ្នាំ រស់​នៅ​ឃុំស្វាយ​ទាប ស្រុកចំការលើ ត្រូវលោកផាន់ សុភ័ក្រ្ត ព្រះ​រាជ​អាជ្ញារង​អមសាលាដំបូងខេត្តចេញដីកា​បញ្ជា​ឱ្យចូល​ខ្លួនចុះថ្ងៃទី២៧ កុម្ភៈ ២០១១ ពីបទ ចាប់​នាង​ក្រមុំ​ម្នាក់រំលោភសេព​សន្ថវៈ​ ព្រម​ទាំងគំរាម សំលាប់ចោលទៀតផង បើហ៊ាន​​ប្រាប់​ដល់អ្នកដទៃ ។
លោកអនុសេនីយ៍ឯកអ៊ិត ដារ៉ា អធិ​ការ​នគរបាលស្រុកចំការលើឱ្យដឹងថា នៅ​វេលា​ម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៥ កុម្ភៈ កំលាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើបានទទួលពាក្យបណ្តឹងពីស្រ្តីជា
ម្តាយរបស់នាងក្រមុំ ​រងគ្រោះឈ្មោះ«យ.អ.ល» អាយុ​២០​ឆ្នាំ ដោយចោទប្រកាន់​បុរស​ឈ្មោះ​កុយ ពីបទចាប់កូនស្រីរបស់គាត់​រំលោភ​សេព​សន្ថវៈនៅរោងចាំបន្លែរបស់គេ កាលពីវេលា​ម៉ោង​ប្រហែល​៤​ទៀបភ្លឺឈានថ្ងៃទី១៦ កុម្ភៈ ។
លោកអនុសេនីយ៍ឯកអ៊ិត ដារ៉ា អធិការ​នគរ​បាលស្រុកចំការលើបន្តថា លោកចាត់​ឱ្យ​កំលាំង​ក្រោមឱវាទទៅស្រាវជ្រាវ​ជាបន្ទាន់ តែមិន​ឃើញ​ជនសង្ស័យ​ឈ្មោះ​កុយ នៅផ្ទះទេ ។​បន្ទាប់​មកបានរៀបចំ​កសាង​សំណុំរឿងបញ្ជូន​ទៅ​កាន់សាលាដំបូង​ខេត្ត រួចត្រូវលោកផាន់ សុភ័ក្រ្ត ព្រះ​រាជអាជ្ញារងចេញដីកាបញ្ជាឱ្យចូលខ្លួននា​ព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១១ ។ ស្របពេល​បុរសសង្ស័យចូលទៅបំភ្លឺនៅសាលាដំបូងខេត្ត ត្រូវបានឃាត់ខ្លួនតែម្តង។
បុរសកូន៣ឈ្មោះងួន ងី ហៅកុយ បាន​ឆ្លើយ​ថា កាលពីវេលាម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី១៨ មករា ខណៈពេលគេកំពុង តែ​ស្រោច​​បន្លែឃើញ​នាង​ យ.អ.លដើរកាត់តាមចំការ​របស់​គេឆ្ពោះទៅចំការ​របស់នាងស្ថិតនៅក្បែរ
គ្នា ដោយឮរអ៊ូរទាំថា​«ខ្ជិលដើរណាស់​ចង់​តែ​ដេកស៊ី» ។ ឮ​ដូច្នោះរូបគេនិយាយទៅនាងថា «បើ​ខ្ជិលអ៊ីចឹងធ្វើប្រពន្ធចុងរបស់អញទៅ» ។  ចាប់ពីនោះមកគេមិនបាននិយាយអ្វីជាមួយនាងទេ។
ក្រោយមករំលងបាន៧ថ្ងៃពេលគេផឹកស្រា ស្រវឹង​បានឈ្លោះជាមួយប្រពន្ធ ហើយក៏​ចុះ​ចោល​ផ្ទះទៅរកការងារធ្វើនៅភ្នំពេញធ្វើជាសន្តិ​សុខ​យាមក្រុមហ៊ុនមួយ ។ នៅថ្ងៃទី១៩​កុម្ភៈ គេ​ត្រឡប់ទៅផ្ទះវិញ ព្រោះតែប្រពន្ធទូរស័ព្ទ​ប្រាប់​ថា នាងឈឺធ្ងន់ ។ បន្ទាប់​មក​ទៀត ​នៅថ្ងៃទី២៥ កុម្ភៈ រូបគេត្រូវឪពុកម្តាយ​របស់នាង​យ.អ.ល​ប្តឹងពីបទចាប់រំលោភនាង ។
នាងយ.អ.លបំភ្លឺប្រាប់សមត្ថ​កិច្ច​ថា នៅ​វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី​១៦​ កុម្ភៈ ២០១១ នាងដើរពីផ្ទះទៅ​ស្រោច​​ស្ពៃ ។ ពេលនាងដើរទៅ​ដល់​ត្រង់រោងរបស់ឈ្មោះកុយ ស្រាប់តែឮ​សំលេង​​ស្រែក​ហៅ​នាង​ឱ្យ​ចូល​ហូបដំឡូង
​ស្ងោរ ។ ​ពេល​នាងដើរទៅចូលក្នុងរោង​នោះ​មិន​ឃើញដំឡូងទេ ហើយ​ត្រូវឈ្មោះកុយ​​ចាប់​រំលោភ​សេព​សន្ថវៈ ព្រម​ទាំងគំរាមនាង​មិន​ឱ្យ​ទៅ​ប្រាប់​អ្នកណាទេ បើហ៊ាន​ប្រាប់​គេនឹងចាប់​អារ.​ក​សំលាប់ចោល ៕

ចាប់​ក្មេង​ស្ទាវ​រំលោភ​កុមារី​៣ឆ្នាំ​ទៅតុលាការ



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​នគរ​​បាល​ស្រុក​បាទី​​ឃាត់​ខ្លួន​បញ្ជូន​​មកកាន់​ស្នង​ការ​​ដ្ឋាននគរ​បាលខេត្ត
(​រូបថត គោកធ្លក)
ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​នគរ​​បាល​ស្រុក​បាទី​​ឃាត់​ខ្លួន​បញ្ជូន​​មកកាន់​ស្នង​ការ​​ដ្ឋាននគរ​បាលខេត្ត
 
ខេត្ត​តាកែវ ៖ ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​នគរ​​បាល​ស្រុក​បាទី​​ឃាត់​ខ្លួន​បញ្ជូន​​ មកកាន់​ស្នង​ការ​​ដ្ឋាននគរ​បាលខេត្ត​ ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជី​ដូន​​កុមារី​រងគ្រោះ​ដោយ​ចោទ​ពីបទ​​ថា បាន​​ចាប់​បង្ខំ​រំលោភ​​សេព​សន្ថវៈ​​ព្រម​ទាំង​វាយ និង​គម្រាម ​កំហែង ខណៈ​ពេល​ដែល​ជីដូន​របស់កុមារី​រង​គ្រោះ​មិន​នៅផ្ទះ ។ ការ​ចាប់​ឃាត់​ខ្លួន​ក្មេង​ស្ទាវ​​នេះធ្វើ​ឡើង​កាល​ពីថ្ងៃទី២៧ ​កុម្ភៈ ​​វេលា​ម៉ោង​៨ និង​១០​នាទី​ ស្ថិតនៅ​ក្នុងឃុំ​តាំង​ដូង ​ស្រុក​បាទី ខេត្ត​តាកែវ ។
​លោកយុត ឡូ អធិការ​​រង​នគរ​បាល​ស្រុក​បាទី​​បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​​ដែលប៉ូលិស​ឃាត់​ខ្លួន​នោះ​​មាន​ឈ្មោះ​ឡុច រត្ន​តានី ​​អាយុ​១៨ឆ្នាំ ​​រស់​នៅ​​ក្នុងឃុំ​​​ខាងលើ ​។ ជន​នេះ​កាលពីថ្ងៃទី​២២ កុម្ភៈ ​វេលាម៉ោង​៥ល្ងាច ​បាន​ចូល​ទៅ​ចាប់​បង្ខំ​រំលោភ​​សេពសន្ថវៈ​​លើ​កុមារី​ឈ្មោះទ.ស.ណ​អាយុ​៣​ ឆ្នាំ ​រស់​នៅ​ជាមួយ​ជី​ដូន​តែ​២​នាក់​ ហើយ​ពេល​ដែល​​ក្មេង​ស្ទាវ​ចូល​ទៅ​ចាប់​នោះ​ ជី​ដូន​កុមារី​រង​គ្រោះ​មិន​ផ្ទះ ​ដោយ​រវល់ទៅ​រក​ទិញ​ម្ហូប ។ ​លោក​អធិការ​រង​បានបន្ត​ទៀត​ថា ម្តាយ​កុមារី​រងគ្រោះ​​​មានប្តី​​ត្រឹម​ត្រូវ​ តែនៅពេល​ម្តាយ​​នាងពពោះ​បាន​៥​ខែ ​ឪពុកនាងក៏​បានទុកចោល​ឱ្យ​ជីដូន​​ជា​អ្នក​ចិញ្ចឹម​​ ហើយ​ខ្លួន​ជា​ម្តាយ​ក៏បាន​ចេញ​ទៅ​ធ្វើ​​ជា​កម្ម​ការិនី​រោង​ចក្រ ។
​នៅចំពោះ​មុខ​ប៉ូលិស​​ជន​ល្មើស​​បានសារភាព​​ទាំង​ ទ្រហ៊ោយំ​ថា រូបគេ​ពិត​ជា​បាន​រំលោភ​គម្រាម​កំហែង​ទៅលើ​កុមារី​រង​គ្រោះ​ពិតប្រាក​ដ​​មែន ។ ឆ្លង​ការ​ពិនិត្យ​របស់គ្រូពេទ្យ​បានឱ្យ​ដឹង​ថា នៅលើ​ប្រដាប់ភេទ​កុមារី​រង​គ្រោះ​​មានស្នាម​ជាំ​ខ្មៅ និង​ហើម ។ បច្ចុប្បន្ន​ក្មេង​ស្ទាវ​​ល្មើស​ត្រូវ​បានបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បីកាត់​ទោស​ទៅ​តាម​ច្បាប់​ឱ្យ​សម​ទៅ​នឹង​ទង្វើ​របស់​ខ្លួន​បានធ្វើ៕

A Khmer Krom land claims was sentenced to two years will be released


A Khmer Krom land claims was sentenced to two years will be released

Sourse:The Prey Nokor News

Quoc Viet/ RFA correspondent
2011-02-27


A Khmer Krom was sentenced 24 months in prison for abusing democratic freedoms infringe upon the interests of the State will be released on February 28, after serving for 20 months.


Mr. Huynh Van Ba, was arrested in early June 2009 and was sentenced to two years in prison.


People and the families say, the Long Phu district police surrounded their house, and not allow them to respond to the press, while they claim this is the case take the hat and put pressure on her mental Khmer Krom farmers.

Imprisoned for land claims

Police agencies in Long Phu district, Soc Trang province will release a Khmer Krom on February 28 next, after the police slander people abusing democratic freedoms infringe upon the interests of State and inciting the people of land claims from the 90s to now.

According to Khmer Krom in Long Phu district, Soc Trang province would not be identified for Radio Free Asia said that, at least about 70 Khmer Krom families of Long Phu district, and some other districts Soc Trang province farmland lost Vietnam because the government uses policies to manage land expropriation.

After the disappointment of time people expect help resolve complaints from local authorities, there were dozens of Khmer Krom people of the area gathered together on the last return of land from Long Phu District Commission, the Commission the special people in Central City. Can Tho, and then pull each other up to complain at the office people in the city. City, however they have not been adequately answered.

Thursday, February 24, 2011

Thais hurt in landmine blast [-Were the Thai soldiers trying to trespass into Cambodia?]


Cambodians build a concrete road to Preah Vihear temple to help troop movements in the disputed area near Phu Ma Khua. Thailand opposes the construction of the road. JETJARAS NA RANONG


Cambodians accused of 'expanding presence'

25/02/2011
Wassana Nanuam
Bangkok Post

SI SA KET : Two Thai soldiers have been seriously injured after stepping on landmines while patrolling Phu Ma Khua along the Cambodian border.

The incident occurred about 4pm yesterday.

The two were later identified as Sgt Pornpiboon Ngaosuwan and Cpl Sumet Boonsalee of the 16th Infantry Battalion in Yasothon province.

They have been admitted to Kantharalak district hospital in Si Sa Ket province.


Cambodian troops are ignoring Asean's urgent call for a truce with Thailand by continuing to fire shots in the disputed border area.

Cambodian soldiers yesterday fired three shots in the area where they are trying to expand their presence before the arrival of Indonesian observers today.

The Bangkok Post accompanied Thai soldiers to the 4.6-square-kilometre disputed area in Si Sa Ket yesterday morning to observe the military presence. The delegation found Cambodia actively expanding its military bases and bunkers in the disputed area after the outbreak of hostilities from Feb 4 to 7.

Cambodian soldiers have also turned Keo Sikha Kiri Savara pagoda into a military base equipped with anti-aircraft artillery in breach of the bilateral 2000 memorandum of understanding on land demarcation that prohibits any man-made physical changes in the disputed area.

An army source said Cambodian deputy army chief Hun Manet, son of Prime Minister Hun Sen, had told Thai army chief-of-staff Dapong Rattanasuwan and 2nd Army chief Thawatchai Samutsakhon last Saturday that the pagoda would only be repaired as a residence for monks.

The pagoda was partly damaged during the recent border clashes.

Cambodian soldiers have built facilities to support reinforcements on the disputed part of Phu Ma Khua. They have ignored repeated protests from the Thai soldiers overlooking them from the hill top.

Cambodian soldiers are also building two new roads from Keo Sikha Kiri Savara to Phu Ma Khua in a bid to occupy as much of the disputed area as possible.

"Cambodia will not readily stop because they want to advance and occupy as many parts as possible before soldiers and observers arrive from Indonesia," the source said.

There have been a number of clashes between Thai and Cambodian troops at Phu Ma Khua. Cambodian soldiers attacked a Thai base on the hill on Feb 5 and seriously injured a soldier who later succumbed to his injuries.

While this reporter was taking photographs of Keo Sikha Kiri Savara yesterday, Cambodian soldiers fired two warning shots from the pagoda and another from Phu Ma Khua. Thai soldiers and the reporter then left the area. If the third shot had come from the pagoda, there would have been another clash, the source said.

A truce agreed between the military leaders of the two countries last week would not be honoured as Cambodian soldiers were poorly disciplined and had proved they would not hesitate in firing on Thai soldiers in their own territory, he said.

បុរស​រំលោភ​មេ​ជ្រូក​ទើប​ចេញ​ពី​គុក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី



ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
បុរស​រំលោភ​មេ​ជ្រូក​ទើប​ចេញ​ពី​គុក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​ កាលពីថ្ងៃ អង្គារ ទី ១២ ខែ មករា ឆ្នាំ ២០១០ យុវជន​កំហូច​រំលោភ​មេ​ជ្រូក​ប៉ូលិស​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​បទល្មើស​ចំនួន​២​ករណី​ទៀត
(​រូបថត ថ្មកែវ​)
បុរស​រំលោភ​មេ​ជ្រូក​ទើប​ចេញ​ពី​គុក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​
 
ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ធ្លាប់​ខូច​សីល​ធម៌​ជាមួយ​មេ​ជ្រូក​ ហើយ​ត្រូវ​ម្ចាស់​ជ្រូក​ឃើញ​ទាន់​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ឱ្យ​ឃាត់​ខ្លួន​ នោះ ​ទើប​តែ​ចេញ​ពី​គុក​បាន​ប៉ុន្មាន​ខែ​សោះ​ ឥឡូវ​នេះ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​រុញ​បញ្ចូល​​គុក​វិញ​ពី​បទ​បង្ក​ ហិង្សា​ទៅ​លើ​អ្នក​ដទៃ និង​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​។
លោក​អនុ​សេនីយ៍​ទោ​ ប៉ិច ស៊ីផាន់ ​​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្ទះ​ព្រៃ​ឱ្យ​ដឹង​ថា បុរស​កំហូច​រូប​នេះ​ឈ្មោះ​នួន សុខ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ចំការ​ចេក​ខាង​ជើង សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​សាត់​ ត្រូវ​ឃាត់​ខ្លួន​តាម​ពាក្យ​​បណ្តឹង​របស់​ស្ត្រី ឈ្មោះ​ ស៊ន ជី អាយុ​៥៧​ឆ្នាំ រស់​នៅ​ភូមិ​ចំការ​​​ចេក​ខាង​ជើង ​ត្រូវ​ជា​ម្តាយ​ធំ​របស់​ជន​សង្ស័យ​។ ស្ត្រី​រូប​នេះ​បាន​រៀប​រាប់​ថា កាល​ពី​ថ្ងៃ​ទី ២៣ កុម្ភៈ ២០១១ ចន្លោះ​ពី​ម៉ោង​៤​ទៅ​ម៉ោង​៥​ទៀប​ភ្លឺ​ ឈ្មោះ​សុខ​រ៉ា បាន​លួច​យក​កាបូប​របស់​​គាត់​ដែល​ដាក់​នៅ​ក្បែរ​ខ្លួន​ ខណៈ​ពេល​កំពុង​​ដេក​លក់។ ក្នុង​កាបូប​មាន​លុយ​ដុល្លារ​ចំនួន​៦៨០​ដុល្លារ​ លុយ​ខ្មែរ​៧០.០០០រៀល និង​សៀវ​ភៅ​រាប់​លុយ​មួយ​ក្បាល​ផង​។ ការ​ដេក​ទុក​​ដាក់​កាបូប​ក្បែរ​ខ្លួន​នេះ​ដោយ​សារ​ផ្ទះ​របស់​គាត់​រុះ​រើ​ ធ្វើ​ថ្មី​ហើយ​ដេក​នៅ បណ្តោះ​អាសន្ន​ដោយ​ពុំ​មាន​ទ្វារ ឬ​បន្ទប់​ទេ​។
បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ភ្លាម​ សមត្ថ​កិច្ច​​​​ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ឈ្មោះ​សុខ​រ៉ា​នេះ​តែ​ម្តង​។ លោក​នាយ​ប៉ុស្តិ៍​ឱ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មុន​មាន​ប្រជា​ពល​រដ្ឋ​​ប្តឹង​ពី​ឈ្មោះ​សុខ ​រ៉ា ​នេះ​ពី​បទ​វាយ​បង្ក​របួស​ស្នាម​ទៅ​លើ​អ្នក​ដទៃ និង​ឆបោក​ម៉ូតូ​របស់​គេ​មួយ​គ្រឿង​​យក​ទៅ​បាត់​ដែល​សមត្ថ​កិច្ច​កំពុង​តាម​ រក​។ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​ផង​ស្រាប់​តែ​ជន​នេះ​មក​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ លួច​លុយ​ម្តាយ​ធំ​ទើប​ឃាត់​ខ្លួន​បាន​នា​ពេល​នេះ​​​។ សមត្ថ​កិច្ច​រក​ឃើញ​លុយ​៦៨០​ដុល្លារ ៧០.០០០​រៀល​ និង​សៀវ​ភៅ​រាប់​លុយ​ប្រគល់​ឱ្យ​ម្ចាស់​ដើ​ម​វិញ​។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​សុខ​រ៉ា​បាន​សារភាពថា ខ្លួន​ពិត​ជា​បាន​លួច​លុយ​ម្តាយ​ធំ​ឈ្មោះ​ស៊ន ជី ពិត​ប្រាកដ​មែន​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​​ឆបោក​​ពីមិត្ត​ភក្តិ​​នោះ ​ខ្លួន​បាន​យក​ទៅ​លក់​នៅ​ឯ​ភ្នំពេញ​។ ពេល​​លួច​លុយ​ម្តាយ​​​ធំ​បាន​នា​ពេល​នេះ​បំរុង​ទៅ​ភ្នំពេញ​ទៀត​ ប៉ុន្តែ​មិន​ទាន់​ភ្លឺ​ផង​ស្រាប់​តែ​ប៉ូលិស​មក​ដល់​ល្មម​។
លោក​អនុ​សេនីយ៍​ឯក ម៉ែន សុវណ្ណា អធិការ​រង​នគរ​បាល​ក្រុង​ពោធិ៍​សាត់​ទទួល​បន្ទុក​យុត្តិ​ធម៌​ឱ្យ​ដឹង​ថា ឈ្មោះ​សុខរ៉ា​ នេះ​ការ​សិក្សា​មាន​កំរិត​​ទាប​បំផុត​​កន្លង​មក​ដើរ​តែ​បង្ក​បញ្ហា​វាយ​បង្ក ​របួស​​ស្នាម​​ទៅ​លើ​អ្នក​ដទៃ​ និង​ប្រព្រឹត្ត​​អំពើ​ចោរ​កម្ម​។ មិន​តែ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ​​នេះ ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​អគតិ​រំលោភ​មេ​ជ្រូក​ល្បី​ពេញ​ខេត្ត​ពោធិ៍​សាត់ ​ទៀត​ផង ។
កាលពីថ្ងៃ អង្គារ ទី ១២ ខែ មករា ឆ្នាំ ២០១០
  • យុវជន​កំហូច​រំលោភ​មេ​ជ្រូក​ប៉ូលិស​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​បទល្មើស​ចំនួន​២​ករណី​ទៀត
ខេត្ដពោធិ៍សាត់ ៖ ជន​ដាច់ដាប​រំលោភ មេ​ជ្រូក​ផើម​ពីរ​ខែ​ដែល​រត់គេច​ខ្លួន ឥឡូវសមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ដោយសារ​ជននេះ​ទៅ​វាយ​បង្ក​របួស​ស្នាម និង​ប្រព្រឹត្ដ​អំពើចោរកម្ម​ក្នុងភូមិ​បន្ដ​ទៀត ។ លោក​អនុសេនីយ៍ទោ ប៉ិច ស៊ី​ផា​ន់ នាយប៉ុស្ដិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ​ឱ្យ​ដឹង​ថា ជន​រំលោភ​មេ ជ្រូក​នេះ​ឈ្មោះ​នួន សុខ​រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​នៅ ថ្ងៃ​ទី​១០ មក​រា ២០១០ វេលា​ម៉ោង​៧​និង ២០​នាទី​ព្រឹក ខណៈ​ពេល​លប​លួច​ចូល​មកសម្ងំ​ពួន​ក្នុងផ្ទះ ។ ការ​ឃាត់ខ្លួន​បាន​ធ្វើ​ឡើង តាម​ដើមបណ្ដឹង​ចំនួន​៣ ទី​១-​ករណី​រំលោភ មេ​ជ្រូក និង​លួច​នំ​ធុង​របស់​ស្ដ្រី​ឈ្មោះ​ខុន សា​រ៉ា​ន់ អាយុ​៤០​ឆ្នាំ កាលពី​ថ្ងៃ​ទី​៦ មក​រា វេលា​ម៉ោង​៣​រសៀល​។ ទី​២-​តាម​ពាក្យ បណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​ចាន់ វណ្ណៈ ហៅ​ពន្លក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដែលចោទប្រកាន់​ពី​បទ​វាយ​បង្ក​របួស​ស្នាម​នៅ​ម្ដុំ វត្ដ​ពាល​ញែក កាលពី​ថ្ងៃ​ទី​៧ មក​រា វេលា ម៉ោង​១១​យប់ និង​ទី​៣-​តាម​ពាក្យបណ្ដឹង របស់​ឈ្មោះ​ង៉ែត សុ​វុន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ នៅ​ភូមិ​ចំការ​ចេក​ខាងជើង​ដូច​គ្នា​ពី​បទ លួច​ស្រូវ​មួយ​បាវ ។

លោក​ ប៉ិច ស៊ី​ផា​ន់ មាន ប្រសាសន៍​ថា ជន​រំលោភ​មេ​ជ្រូក​នេះ​ជា​មុខ សញា​សេព​គ្រឿងញៀន​ផង ប៉ុន្ដែ​លើក​នេះ ក្រោម​ចំណាត់ការ​របស់​លោក​វរសេនីយ៍ត្រី ប៊ិ​ន វ​ណ្ណា អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ ដែល​លោក​បាន​រឹត​បន្ដឹង​យ៉ាង​ម៉ឺងម៉ាត់​ក្នុង ការ​បង្ក្រាប​ក្មេង​ទំនើង ចោរកម្ម ការ​វាយ​បង្ក របួស​ស្នាម​ផ្សេង​ៗ និង​គ្រឿងញៀន ដើម្បីការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ នោះ ទើប​មិន​ឱ្យ​ជន​ដែល​បានប្រព្រឹត្ដ​បទល្មើស​គេច​ផុត​ពី​សំណាញ់​សមត្ថកិច្ច​ ឡើយ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បានសារភាព​ថា ខ្លួន​គេ​ពិតជា​បាន​រំលោភ​មេ​ជ្រូក លួច​ស្រូវ និង​បង្ក​របួស​ស្នាម​ពិតប្រាកដ​មែន​។ គេ​បាន​ប្រាប់​ថា រូបគេ​ខូចខ្លួន​ចេះ​ជក់​ថ្នាំ​ញៀន រយៈពេល​២​ខែ​នេះ គឺ​តាម​គូកន​ឈ្មោះ​រ៉ា​ន់ ឈ្មោះ​សេង និង​ឈ្មោះ​វី ហើយ​ថ្នាំ​ញៀន​ទាំងនោះ​ទិញ​ពី​ឈ្មោះ​វ៉ា​ន់ សំ​អុល ហៅ​ក្រ​ងៀង ប្រពន្ធ​ឈ្មោះ​ណា​រី នៅ​ភូមិ​ចំការ​ចេក​ខាងជើង ។

ចំណែក​ឈ្មោះ​សិទ្ធិ រ៉ា​វី ផ្ទះ​នៅ​ខាងត្បូង​ផ្សារ​ចាស់ ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ ក៏​ជា​អ្នក​ចែកចាយ និង ជក់​ថ្នាំ​ញៀន​ជាមួយ​ខ្លួន​ដែរ ហើយ​ការ​ចែកចាយ​ច្រើន​ធ្វើ​ឡើង​នៅ​ម្ដុំ​កោះ​តៃវ៉ាន់ សង្កាត់ ព្រៃ​ញី ដែល​នៅ​ទីនោះ​ជា​សម្បុក​គ្រឿង ញៀន​កន្លង​មក ។ ដោយសារ​តែ​ការ​ខូចខ្លួន ចេះ​ជក់​ថ្នាំ​ញៀន​តាម​មិត្ដភក្ដិ​នេះ​ហើយ ទើបធ្វើ​ឱ្យ​រូបគេ​ចេះ​ប្រព្រឹត្ដ​អំពើ​ចោរកម្ម ដើម្បីយក​លុយ​ទិញ​ថ្នាំ​ញៀន ហ៊ាន​វាយ​អ្នក​ដទៃ ដោយ​គ្មាន​ខ្លាចញញើត មិនតែប៉ុណ្ណោះ​ទៅរំលោភ​មេ​ជ្រូក​ធ្វើ​ឱ្យ​មានកេរ្ដិ៍ឈ្មោះ​អសោច ថែម​ទៀត ដោយសារ​ថ្នាំ​ញៀន​អូស​ទាញ ។ ដូច្នេះ​សូម​មិត្ដភក្ដិ​បងប្អូន​ដែល​មិន​ទាន់​ធ្លាក់ ក្នុង​អន្លង់​គ្រឿងញៀនសូម​ដើរ​ចេញ​ឱ្យ​ឆ្ងាយ កុំឱ្យ​ជ្រុលខ្លួន​ដូច​រូបគេ ។ នេះ​ជា​បំណង​ល្អ របស់​ជន​រំលោភ​មេ​ជ្រូក មុន​ពេល​រៀបចំ​ខ្លួនចូល​ពន្ធនាគារ ៕

ការ​ដក​ហូត​ដី​ធ្វើ​​ជា​សម្បត្តិ​រដ្ឋ​បង្ក​ឱ្យ​គ្រួសារ​យោធា​ និង​ពល​រដ្ឋ​តវ៉ា



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ការ​ដក​ហូត​ដី​ធ្វើ​​ជា​សម្បត្តិ​រដ្ឋ​បង្ក​ឱ្យ​គ្រួសារ​យោធា​ និង​ពល​រដ្ឋ​តវ៉ា​
(​រូបថត អរុណ​)
ការ​ដក​ហូត​ដី​ធ្វើ​​ជា​សម្បត្តិ​រដ្ឋ​បង្ក​ឱ្យ​គ្រួសារ​យោធា​ និង​ពល​រដ្ឋ​តវ៉ា​
 
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ គ្រួសារ​យោធា​ និង​ប្រជា​ពល​រដ្ឋ​ជិត​១០០​គ្រួសារ​ស្ថិត​ក្នុង​ភូមិ​ស្នួល​ទ្រេត​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​លើក​គ្នា​ទៅ​ឈរ​តាម​ក្បាល​ដី​របស់​ខ្លួន​ខាង​ក្រោយ​ភូមិ​ដើម្បី​តវ៉ា​ ចំពោះ​គណៈ​កម្ម​ការ​ចម្រុះ​មួយ​ដែល​មាន​អាជ្ញា​ធរ​ចាប់​ពី​ឃុំ​រហូត​ដល់​ ខេត្ត​ រួម​ទាំង​មេ​ព្រៃ​ដែល​ទៅ​​វាស់​វែង​បោះ​បង្គោល​យក​ដី​ពួក​គាត់​ក្នុង​បំណង​ ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​ តែ​ពួក​គាត់​អះ​អាង​ថា ដី​ទាំង​នេះ​ពួក​គាត់​បាន​កាន់​កាប់ និង​​ធ្វើ​ស្រែ​ចំការ​តាំង​ពី​ឆ្នាំ​១៩៩៣មក​ម្ល៉េះ ​។
ប្រជា​ពល​រដ្ឋ​ និង​យោធា​ដែល​លើក​គ្នា​ចាំ​ត្រៀម​តវ៉ា​ចំពោះ​គណៈ​កម្មការ​ចម្រុះ​បាន​និយាយ​ ​ថា នៅ​ថ្ងៃ​ទី​២២ កុម្ភៈ​ គណៈ​កម្ម​ការ​មួយ​ក្រុម​នេះ​បាន​ទៅ​​បោះ​បង្គោល​ចំ​លើ​ដី​ពួក​គាត់​អស់​រួច​ ទៅ​ហើយ ​ទើប​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​ ពួក​គាត់​​ត្រៀម​ចាំ​តវ៉ា​សុំ​​យក​ដី​​មក​វិញ​ដើម្បី​បង្ក​បង្កើន​ផល​ ព្រោះ​ឮ​ថា គណៈ​កម្មការ​មួយ​ក្រុម​នេះ​នឹង​មក​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ទៀត​។ ក្រុម​អ្នក​តវ៉ា​​មួយ​ចំនួន​ជា​យោធា​ ហើយ​ខ្លះ​ជា​ជន​ពិការ​។ ​
ពួក​ គាត់​បន្ត​ថា មុន​ការ​ចុះ​វាស់​វែង​បោះ​បង្គោល​នេះ គឺ​នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ គណៈ​កម្មការ​បាន​ហៅ​ពួក​គាត់​ឱ្យ​ចូល​រួម​ប្រជុំ​ ហើយ​ប្រាប់​ថា នឹង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដី​ពួក​គាត់​ទេ លុះ​ពេល​ទៅ​វាស់​វែង​បែរ​ជា​គណៈ​កម្មការ​​វាស់​យក​ដី​ពួក​គាត់​ទាំង​អស់​តែ​ ម្តង​។ ដី​ទាំងនេះ​ពួក​គាត់​ទទួល​បាន​ពី​ការ​បែង​ចែក​របស់​អង្គ​​ការ NPA ដែល​សហ​ការ​ជាមួយ​ស្ថាប័ន​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​តាំង​ពី​ឆ្នាំ​២០០០​មក​ ម្ល៉េះ និង​មាន​​លិខិតទទួល​ស្គាល់​ពី​អាជ្ញា​ធរ​ឃុំ​យ៉ាង​ត្រឹម​ត្រូវ។ នៅ ឆ្នាំ​២០០៦​ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រាប់​ថា នឹង​ដក​ហូត​យក​ដី​ទាំង​នេះ​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​ ព្រោះ​ប៉ះ​ចំ​ដី​ព្រៃ​ឈើ​។ ​ពួក​គាត់​បាន​កាន់​កាប់​ខ្លះ​២​ហិកតា ខ្លះ​៣​ហិកតា ដី​ខ្លះ​ក៏​មាន​រហូត​​ដល់​ទៅ​៥​ហិកតា​តាម​ចំនួន​សមា​ជិក​តិច​ ឬ​ច្រើ​ន។
ប្រជា​ពល​រដ្ឋ​​បន្ត​ថា ក្រោយ​ការ​ហាម​ប្រាម​ពី សំណាក់​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ក្នុង​ឆ្នាំ​២០០៦​ និង​ការ​ចេញ​ដីកា​ដក​ហូត​នោះ ពួក​គាត់​ប្រៀប​​បាន​ទៅ​នឹង​ចោរ​ទៅ​លួច​ភ្ជួរ​រាស់​លើ​ដី​ខ្លួន​ឯង​ដើម្បី​ ក្រពះ​ ព្រោះ​គ្មាន​ស្រែ​ចំការ​។​ លោក​តា​​ នូ អួន អាយុ​៧២​ឆ្នាំ ជា​ជន​ពិការ​និយាយ​ថា ក្នុង​ពេល​វាស់​វែង​បោះ​បង្គោល​ព្រំ​ដី​ពី​សំណាក់​គណៈ​កម្មការ​ចម្រុះ​​មាន​ មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​មួយ​រូប​ប្រាប់​គាត់​ថា ការ​សម្ប​ទាន​ដី​ដើម្បី​ពួក​គាត់​គ្មាន​លុយ​ចូល​រដ្ឋ​ទេ ហើយ​ថា បើ​ធ្វើ​សម្ប​ទាន​ឱ្យ​ក្រុម​ហ៊ុន​ទើប​មាន​លុយ​ចូល​រដ្ឋ​។
យោធា​មួយ​រូប​ឈ្មោះ​លី ចាន់​ អាយុ​៣៩​ឆ្នាំ នៅ​កង​វរ​សេនា​តូច​២១៣នៃ​កង​អនុសេនា​ធំ​គាំ​ទ្រ​អះ​អាង​ថា គាត់​មក​ជា​តំណាង​ឱ្យ​យោធា​១៦​គ្រួសារ​ដែល​មាន​ដី​៦៨​ហិកតា​នៅ​ចំណុច​កើត​ ហេតុ​។ ក្រុម​គ្រួសារ​យោធា​ពួក​គាត់​គឺ​សង្ឃឹម​តែ​លើ​ដី​ស្រែ​ទាំង​នេះ​​ដើម្បី​ដោះ ​ស្រាយ​ក្នុង​គ្រួសារ​នា​ពេល​អនា​គត តែបើ​គណៈ​កម្ម​ការ​ចម្រុះ​មួយ​ក្រុម​នេះ​យក​ដី​ពួក​គាត់​អស់​តើ​ឱ្យ​ពួក​ គាត់​សង្ឃឹម​អ្វី​។ ការ​ចេញ​ដីកា​​ដក​ហូត​ដី​ពួក​គាត់​មិន​ឱ្យ​ធ្វើ​ស្រែ​ចំការ​ក្នុង​ឆ្នាំ​ ២០០៦​នោះ​ គឺពុំ​មាន​យុត្តិ​ធម៌​ទាល់​តែ​សោះ ព្រោះ​ក្រុម​ហ៊ុន​មួយច​ំនួន​បែរ​ជា​នៅ​តែ​មាន​ដំណើរ​ការ​ឈូស​ឆាយ​យក​ដី​ ក្បែរៗ​កន្លែង​ដី​ពួក​គាត់​ដដែល​។​
ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​និយាយ​ថា ការ​វាស់​វែង​បោះ​ព្រំ​យក​ដី​ដើម្បី​ទុក​ជាសម្បត្តិ​រដ្ឋ​របស់​គណៈ​កម្មការ​ មួយ​ក្រុម​នេះ គឺ​មិន​ត្រឹម​តែ​ប៉ះ​ដី​ស្រែ​ចំការ​របស់​ពួក​គាត់​ទេ សូម្បី​តែ​ដី​ឡូត៍​រស់​នៅ​ក៏​ត្រូវ​ប៉ះ​ចំ​ជា​ច្រើន​គ្រួសារ​ដែរ​។ ទាក់​ទិន​រឿង​នោះ​ លោក​សួង មឿន មេ​ឃុំ​អូរ​បី​ជាន់​​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ក្រោយ​រាជ​រដ្ឋា​ភិ​បាល​ប្រកាស​ឱ្យ​បង្កើត​ភូមិ-ឃុំ​​ មក​ប្រជា​ពល​រដ្ឋ​ទាំង​អស់​នោះ​​ត្រូវ​បានបែង​ចែក​ដី​ពី មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​​សហការ​ជាមួយ​អង្គ​ការ​ដៃ​គូ NPA ​ក្រោយ​ពេល​​ដោះ​មីន​រួច​នៅ​ឆ្នាំ​១៩៩៧ ។ ការ​រស់​នៅ​បាន​របស់​ប្រជា​ពល​រដ្ឋ​ គឺ​ទាល់​តែ​មាន​ស្រែ​ចំការ​។ ចំពោះ​លិខិត​ដី​ធ្លី គឺ​អាជ្ញា​ធរ​បាន​ចេញ​ឱ្យ​ប្រជា​ពល​រដ្ឋ​មុន​ពេល​រដ្ឋ​ចេញ​ដីកា​ដក​ហូត​ដី​ ដែល​ប៉ះ​ពាល់​ជាមួយ​ប្រជាពល​រដ្ឋ​នេះ​។
លោក​មេ​ឃុំ​​បាន​លើក​ឡើង​​ស្រដៀង​នឹង​ការ​លើក​ឡើង​ របស់​ប្រជា​ពល​រដ្ឋ និង​យោធា​ថា ការ​ហាម​ឃាត់​ដី​ចំណុច​នេះ​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ស្រែ​ចំការ​ ក្រោយ​រដ្ឋ​ចេញ​ដីកា​ដក​ហូតនោះ គឺ​ហាម​តែ​ភាគី​ប្រជា​ពល​រដ្ឋ​​ប៉ុណ្ណោះ​ ឯ​ភាគី​ក្រុម​ហ៊ុន​សូចន្ធូ គឺ​នៅ​តែ​បន្ត​ធ្វើ​ដដែល​ ។ ក្រុម​ហ៊ុន​នោះ​ទិញ​ដី​ពី​ប្រជា​ពល​រដ្ឋតែ​៦១៩​ហិកតា​ទេ ប៉ុន្តែ​ពេល​ក្រុម​ហ៊ុន​មួយ​នេះ​ដាក់​ពាក្យ​សុំ​ដី កម្ចី​សម្បទាន​រដ្ឋ​គឺ​ធ្វើ​រហូត​ដល់​ទៅ​៣.៧៤៤​ហិកតា​​ដើម្បី​បង្កើត​ ស្ថានីយ​ស្តារ​ព្រៃ​ឈើ។ ស្ថានីយ​នេះ​​នេះ​ជា​របស់​ក្រុម​ហ៊ុន​សូ​ចន្ធូ​ និង​ក្រុម​ហ៊ុន​ហៃ​សួ​។ ចំណែក​ឯ​លោក​នៅ​ និល មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​​ប្រាប់​តាម​ទូរ​​ស័ព្ទ​យ៉ាង​ខ្លី​ថា រដ្ឋ​បាល​ព្រៃ​ឈើ​បោះ​បង្គោល​អចិន្ត្រៃយ៍​​ទុក​ជា​ដី​របស់​រដ្ឋ​តាម​ផែន​ទី​ ឆ្នាំ​២០០២។ យោធានិង​ប្រជា​ពល​រដ្ឋ​បាន​អំពាវ​នាវ​ដល់​សម្តេច​តេជោ​ និង​លោក​ជំទាវ​ឱ្យ​ជួយ​ដល់​ពួក​គាត់​បាន​ទទួល​ដី​បង្ក​បង្កើន​ផល​វិញ​ផង ៕

កម្មករសំណង់​ម្នាក់​ត្រូវចរន្ត​អគ្គិសនី​ឆក់​របួសធ្ងន់​ក្នុង​ការ​​ដ្ឋាន​សំណង់



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
បុរសរង​គ្រោះដោយសារចរន្តអគ្គិសនីឆក់
(រូបថត​​ ប៊ុនរី)
បុរសរង​គ្រោះដោយសារចរន្តអគ្គិសនីឆក់
 
រាជធានីភ្នំពេញ​ ៖ បុរសកម្មករ​សំណង់​​ម្នាក់​បាន​ត្រូវ​​មិត្ត​ភក្តិ​ដឹក​តាម​ម៉ូតូ​យក​មក​ មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត ​បន្ទាប់​ពី​បុរស​នោះ​ត្រូវ​ចរន្ត​​អគ្គិស​នី​​​ឆក់​​​ពេល​​កំពុង​ កាន់ម៉ូទ័រ​អារ​ឈើ​នៅ​ក្នុង​ការ​ដ្ឋាន​​សំណង់​មួយ​លើ​កំណាត់​ផ្លូវ​​លេខ៧០ ​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ ​កាលពី​​វេលា​​ម៉ោង​​១និង​​៣០​នាទី​រសៀល​ថ្ងៃ​ទី២៣ ​កុម្ភៈ ​បណ្តាល​ឱ្យ​រង​​របួស​​​យ៉ាង​​ធ្ងន់ធ្ងរ​ ។
មិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា  បុរសរង​គ្រោះដោយសារចរន្តអគ្គិសនីឆក់នេះ​ឈ្មោះស៊ុន ស៊ាប អាយុ៣១ឆ្នាំ មានស្រុក​កំណើតនៅភូមិ​ដូនដោក ឃុំជាច​ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​ មករាជធានី​ភ្នំពេញធ្វើ​ជាកម្មករ​សំណង់​នៅការ​ដ្ឋាន​សំណង់ខាង​លើ​ ។ មុនពេលកើតហេតុជន​រងគ្រោះបានកាន់ម៉ូទ័រអារឈើ ខណៈដែល​កំពុង​តែអារនោះគាត់​បាន​យកដៃទៅកាន់ដែក​បណ្តាល​​ឱ្យឆក់ដួលប្រកាច់​ សន្លប់តែម្តង ​ហើយ​​ក៏​បង្ក​ឱ្យ​មានការភ្ញាក់ផ្អើលដល់កម្មករនាំគ្នា​សែង​​គាត់​ ពីជាន់ទី១ចុះមកដីរួច​លើក​ដាក់លើម៉ូតូ​បញ្ជូន​​ទៅ​កាន់​ មន្ទីរពេទ្យកាល់ម៉ែតដេីម្បីសង្គ្រោះ​​ជីវិត​ ។
តាម​​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ជនរង​គ្រោះ​ទើប​តែមកធ្វើការនៅការ​ដ្ឋានសំណង់ខាង​លើបាន​រយៈពេល១០ថ្ងៃប៉ុណ្ណោះ ​ក៏ជួបគ្រោះ​ថ្នាក់​​ត្រូវ​ចរន្តអគ្គិសនីឆក់បែបនេះ ហើយ​បុរស​រងគ្រោះ​​រូបនេះ​មានប្រពន្ធធ្វើការនៅរោងចក្រ​កាត់ដេរ និងមានកូនម្នាក់​ផងដែរ ។​ គ្រូពេទ្យបានខ្សឹបប្រាប់​ឱ្យដឹងថា ជនរង​គ្រោះ​ឈ្មោះស៊ុន ស៊ាប ​ រូបនេះ​កំពុងត្រូវបាន​សង្គ្រោះ​បន្ទាន់ ព្រោះត្រូវ​ចរន្តអគ្គិសនីឆក់ខ្លាំង​បណ្តាលឱ្យប៉ះពាល់​ដល់បេះដូងធ្ងន់ធ្ងរ ​ហើយ​ពេលនេះគ្រូពេទ្យកំពុង​តែធ្វើការតាម​​ដាន​បន្ត​ទៀត ៕

ក្រពេក​លួច​ម៉ូទ័រ​​​និងពូថៅ​​លក់​បាន​៣​ម៉ឺន​រៀល​ត្រូវជាប់​គុក​បន្សល់​ទុក​ប្រពន្ធ-កូន​រស់​វេទនា


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
អាជ្ញាធរ​ក្រុង​​ស្ទឹង​ត្រែង​​ បាន​នាំ​​យក​អំណោយ​ជាអង្ករ​ មី​កញ្ចប់​ ទឹក​ស៊ីអ៊ីវ​និង​​ថវិកា​​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​​មួយនេះ
(រូបថត សាលី)
អាជ្ញាធរ​ក្រុង​​ស្ទឹង​ត្រែង​​ បាន​នាំ​​យក​អំណោយ​ជាអង្ករ​ មី​កញ្ចប់​ ទឹក​ស៊ីអ៊ីវ​និង​​ថវិកា​​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​​មួយនេះ
 
ខេត្ត​ស្ទឹង​ត្រែង​ ៖ ការ​ចាប់​ខ្លួន​បុរស​ម្នាក់​​​​ចោទ​ប្រកាន់​​ថា បាន​លួច​ម៉ូទ័រ​​និងពូថៅ​របស់​​ម្ចាស់​​សត្ត​ឃាត​ដ្ឋាន​​យក​ទៅ​លក់​ក្នុង​ តម្លៃ​​​៣​ម៉ឺន​​​រៀល​ ​បាន​ធ្វើ​ឱ្យ​គ្រួសារ​​ក្រីក្រ​នេះ​ប្រឈម​មុខ​នឹង​​​ការ​លំបាក​ផ្នែក​ ជីវភាព​ ។ ​អ្នក​ស្រី​ ហឿង ណេក អាយុ​៣០​ឆ្នាំ ជាអ្នក​ស៊ីឈ្នួល​​ឃ្វាល​គោ​ឱ្យ​គេ​និង​ជា​ប្រពន្ធ​​ជន​​ត្រូវ​ចោទ​ឈ្មោះ​​ ប៉ាន់​ ប៊ុនឡែន អាយុ​​​៣២ឆ្នាំ​ ជាជាង​សំណង់​និង​ស៊ីឈ្នួល​ជីក​អណ្តូង​​​​ឱ្យគេ​បាន​ឱ្យ​ដឹងថា ​​​គាត់​មាន​កូន៦​​នាក់​​ កូន​៤​នាក់​រស់​នៅ​ជាមួយ​គាត់​ រីឯ​​២​នាក់​ទៀត​ឱ្យគេជួយ​ចិញ្ចឹម​​ដោយសារ​ខ្វះខាត​ក្នុង​ជីវ​ភាព​​​​​ពេក​ ។ គាត់​និង​ប្តី​​​​បាន​សុំ​ដី​គេសង់​​​ខ្ទម​​រស់​នៅ​បណ្តោះ​អាសន្ន​ ​ហើយ​ដោយ​សារ​​តែ​គ្មាន​​​ប្រាក់​​ទិញ​អង្ករ​​ច្រក​​ឆ្នាំង​​​ប្តី​គាត់​​ បាន​បង្ខំ​ចិត្ត​​លួច​ម៉ូទ័រ​​ និង​ពូ​ថៅ​របស់គេ​យក​ទៅ​លក់​បាន​តម្លៃ​៣​ម៉ឺន​រៀល​ ក៏ត្រូវ​​លោក​សុខ គង់ ម្ចាស់​សត្ត​ឃាត​ដ្ឋាន​​ស្ទឹង​ត្រែង​​ប្តឹង​ប៉ូលិស​​ឱ្យ​ចាប់​បញ្ជូន​​ទៅ​ តុលាការ​ឃុំ​ខ្លួន​តែម្តង​ ។​
ដោយសារ​​​មើល​ឃើញ​​​ពីការ​​លំបាក​​ក្នុង​ជីវភាព​​របស់ ​​គ្រួសារ​​ក្រីក្រ​​នេះ​ និង​​អនុវត្ត​តាម​​អនុសាសន៍​​របស់​​សម្តេច​តេជោ​ហ៊ុន សែន ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​ ដែល​​មិន​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់​បាយ​នោះ​ អាជ្ញាធរ​ក្រុង​​ស្ទឹង​ត្រែង​​ បាន​នាំ​​យក​អំណោយ​ជាអង្ករ​ មី​កញ្ចប់​ ទឹក​ស៊ីអ៊ីវ​និង​​ថវិកា​​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​​មួយនេះ​។​ ក្នុង​​នោះ​បាន​ឧបត្ថម្ភ​លោក​ ផឹក ​សុបិន អភិបាល​​ក្រុង​ស្ទឹង​ត្រែង​ និង​​​ភរិយា​​ លោក​ស្រី លាង ឡាធានី បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​​ចំនួន​​១០​ម៉ឺន​រៀល​ អង្ករ​​៥០គីឡូ​ក្រាម​ ទឹកស៊ី​អ៊ីវ​១យួរ ​​​និង​មី៣​​កេស,​​ លោក​ឡាយ​ ចាន់ឌី​ និង​អ្នក​ស្រី​​​យេក សុធា ឧបត្ថម្ភ​​អង្ករ​​៥០គីឡូ​ក្រាម​ មី១កេស​ និង​ទឹក​ស៊ីអ៊ីវ​​១យួរ​, លោក​សេង សុផាត និងអ្នក​ស្រី​ឈុន សុគន្ធារី ឧបត្ថម្ភ​​១០​ម៉ឺន​រៀល​, លោក​ជា វណ្ណ ចៅ​សង្កាត់​ស្ទឹង​ត្រែង​ ឧបត្ថម្ភ​​៥​ម៉ឺន​រៀល, លោក​អូន រម្យ និង​អ្នក​ស្រី​ថុន ផល្លា ឧបត្ថម្ភ​៥​ម៉ឺន​រៀល, លោក​សែ ម៉េង​ធា ប្រធាន​ស្នាក់​ការ​ផ្សារស្ទឹង​ត្រែង​​ ឧបត្ថម្ភ​​​១០ម៉ឺន​​រៀល​ ​និង​លោក​ឈុន វណ្ណា ថៅកែ​ទិញ​អេត​ចាយ​ ឧបត្ថម្ភ​​​១០​ម៉ឺន​រៀល ។
នេះជា​អំណោយ​​សប្បុរស​​​ជន​រួម​នឹង​អាជ្ញាធរ​ក្រុង​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​ដល់​ប្រជា​ពល​រដ្ឋ​ទីទ័ល​​ក្រ​ក្នុង​ខេត្ត​ ស្ទឹង​ត្រែង ។ ក្នុង​ឱកាស​​នោះ​ លោក​ផឹក សុបិន អភិបាល​​ក្រុង​ស្ទឹង​ត្រែង​បានសន្យា​​ជួយ​អន្តរាគមន៍​​​​​ឱ្យ​មាន​ការ​ដោះ​ លែង​​បុរស​ជាប់​ចោទ​​នោះ​​ចេញ​ពីពន្ធ​នាគារ​វិញ​ ហើយ​លោក​ក៏​​​បាន​ផ្តាំ​​ផ្ញើ​ឱ្យ​ស្ត្រីជា​​ប្រពន្ធ​បុរស​​ជាប់​ចោទ​ទុក​ ដាក់​លុយ​កាក់​និង​របស់​របរដែល​ជា​​អំណោយ​​ឱ្យ​បាន​ល្អ​ និង​ផ្គត់​ផ្គង់​​ឱ្យ​កូន​បាន​ទៅ​រៀន​​សូត្រ ៕​

តា​ចាស់​គ្រូទាយ​ជាប់​​ចោទ​​​លួងលោម​ក្មេង​​ស្រី​​រំលោភ​សេពសន្ថវៈ​៤ដង ខណៈ​ប្រពន្ធ​កើត​អេដស៍​ស្លាប់​ចោល​១០០ថ្ងៃ


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
តា​ចាស់​​ជាប់​​ចោទ​ត្រូវ​ប៉ូលិស​សង្កាត់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​ តា​ចាស់​​ជាប់​​ចោទ​ឈ្មោះ​ហម ទន្ទឹម ជា​គ្រូ​ទាយ​ ធ្វើ​​ខ្សែ​គាថា យ័ន្ត​ និង​ស្តោះ​ផ្លុំ នៅ​សង្កាត់​ប៉ោយ​ប៉ែត
(​រូបថត អរុណ​)
តា​ចាស់​​ជាប់​​ចោទ​ត្រូវ​ប៉ូលិស​សង្កាត់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​
 
ក្រុង​ប៉ោយ​ប៉ែត​ ៖ តា​ចាស់​អាយុ​៧៧​ឆ្នាំ​ម្នាក់​​ជាប់​ចោទ​រំលោភ​ក្មេង​ស្រី​វ័យ​១០​ឆ្នាំ​ ត្រូវ​ប៉ូលិស​សង្កាត់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៦​ ល្ងាច​ ថ្ងៃ​ទី​២៣ កុម្ភៈ ​។ តា​ចាស់​​ជាប់​​ចោទ​ឈ្មោះ​ហម ទន្ទឹម ជា​គ្រូ​ទាយ​ ធ្វើ​​ខ្សែ​គាថា យ័ន្ត​ និង​ស្តោះ​ផ្លុំ នៅ​សង្កាត់​ប៉ោយ​ប៉ែត​ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​តា​ហែល​ ឃុំ​រកា ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​។ មន្ត្រី​ប៉ូលិស​សង្កាត់​ប៉ោយ​ប៉ែត​​ប្រាប់​ថា ស្ត្រី​ម្នាក់​នៅ​សង្កាត់​ប៉ោយ​ប៉ែត​បាន​នាំ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ ទៅ​​ប្តឹង​​ថា ក្មួយ​ស្រី​របស់​ខ្លួន​ត្រូវ​តា​ចាស់​នោះ​រំលោភ​៤​ដង​។ ​ក្មេង​ស្រី​​នោះ​រៀប​រាប់​ថា នាង​ត្រូវ​តា​ចាស់​រំលោភ ខណៈ​​ទៅ​លេង​ផ្ទះ​គាត់​។
ចំណែក​លោក​យាយ​វ័យ​៧៨​ឆ្នាំ​ ត្រូវ​ជា​ជី​ដូន​ក្មេង​ស្រីនោះ​ប្រាប់​ថា ក្រុម​គ្រួសារ​គាត់​បាន​តាម​ដាន​ចៅ​ស្រី​តាំង​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ មក បន្ទាប់​ពី​​ឃើញ​នាង​មាន​លុយ​ចាយ​ខុស​ប្រក្រតី​ក្នុង​មួយ​ថ្ងៃ​៥​ពាន់​រៀល​។ ពេល​សួរ​រឿង​លុយ​នោះ​នាង​​ប្រាប់​ថា តា​ចាស់​ជា​គ្រូ​ទាយ​នោះ​ឱ្យ​។ ទាក់​ទិន​រឿង​រ៉ាវ​នោះ​ដែរ ​ក្មេង​ប្រុស​​ជា​បង​ជី​ដូន​មួយ​របស់​ក្មេង​ស្រី​រង​គ្រោះ​​ប្រាប់​ថា រូប​គេ​ទទួល​ព័ត៌​មាន​ពី​មិត្ត​ភកិ្តរបស់​ប្អូន​ជី​ដូន​មួយ​គេ​​ថា ​នាង​មានលុយ​​ចាយដោយ​សារ​តា​ចាស់​នោះ​ឱ្យ​ក្រោយ​ពេល​​រំលោភ​នាង​រួច​។ ទន្ទឹម​នេះ​ក្រុម​គ្រួសារ​សង្កេត​ឃើញ​នាង​​មាន​អាការ​ប្លែក​ គឺ​មិន​សូវ​ហូប​​បាយ​ទេ។ លោក​យាយ​ជា​ជី​ដូន​បន្ត​ថា តាម​រយៈ​​ការ​សួរ​នាំ​ ចៅ​ស្រី​គាត់​​ប្រាប់​ថា នាង​ត្រូវ​តា​ចាស់​នោះ​​រំលោភ​​៤​ដង​មក​ហើយ។ ដឹង​ដូច្នេះ​ហើយ​ទើប​ក្រុម​គ្រួសារ​គាត់​ប្តឹង​​ប៉ូលិស​តែម្តង​។
ប៉ូលិស​ប្រាប់​ថា តា​ចាស់​នោះ​​​បដិ​សេធទៅ​លើ​ការ​ចោទ​ប្រកាន់​រូប​គាត់​បែប​នោះ​​។ លោក​អនុសេ​នីយ៍​ទោ​គង់​ គួន នាយ​សង្កាត់​ប៉ោយ​ប៉ែត​ប្រាប់​ថា តា​ចាស់​ជាប់​ចោទ​ត្រូវ​​បញ្ជូន​បន្ត​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ ខណៈ​កំពុង​រង់​ចាំ​លទ្ធ​ផល​នៃ​ការ​​ធ្វើ​កោសល្យ​វិច័យ​​ក្មេង​ស្រី​​ពីគ្រូ​ ពេទ្យ​ជំនាញ​។ មាន​ការលើក​ឡើងថា បើ​ការ​ចោទប្រកាន់​នោះ​​មិន​មែន​ជា​ការ​ពិត​​វា​ប្រសើរ​ ប៉ុន្តែ​បើ​ជា​ការ​ពិត​វិញ​ជា​គ្រោះ​ថ្នាក់​បំផុតសំរាប់​ក្មេង​ស្រី​រង​ គ្រោះ​​ ព្រោះ​តា​ចាស់​ជាប់​ចោទនោះ​​ប្រពន្ធ​ទើប​តែ​ស្លាប់​១០០​ថ្ងៃ​កន្លង​មក​ ដោយ​សារ​រោគ​អេដស៍ ៕

Wednesday, February 23, 2011

កម្ពុជា​សាទរ​ចំពោះ​ដំណោះស្រាយ​របស់​អាស៊ាន​លើ​បទ​ឈប់​បាញ់


2011-02-24
ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​សម្ដែង​ការ​សាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ការបរទេស​អាស៊ាន នៅ​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ដោយ​ប្រធាន​អាស៊ាន បាន​សម្រេច​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ឈប់​បាញ់​គ្នា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។
RFA/Sok Serey
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១១
ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​អាស៊ាន គឺ​ប្រទេស​ឥណ្ឌូណេស៊ី បាន​សម្រេច​បញ្ជូន​អ្នក​សង្កេតការណ៍​ចំនួន​ប្រមាណ ៣០​នាក់ មក​ឃ្លាំ​មើល​បទ​ឈប់​បាញ់​នេះ។ អ្នក​សង្កេត​ការណ៍​ទាំង​នោះ​គ្មាន​អាវុធ​ទេ គឺ​មក​ឃ្លាំ​មើល​បទ​ឈប់​បាញ់​នេះ​រហូត​ដល់​មាន​ដំណោះស្រាយ​ជាក់លាក់​មួយ​ រវាង​កម្ពុជា និង​ថៃ។
ប្រទេស​ឥណ្ឌូណេស៊ី មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ទ្បើយ​ទេ ក្នុង​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​ឈរ​ជើង​នៅ​ភាគី​ជម្លោះ​ទាំង​សង​ខាង។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ហោ ណាំហុង បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ៖ «ចំណុច ​ទី​៣​នៃ​សេចក្ដី​ថ្លែងការណ៍​ថ្ងៃ​ទី​២២​នេះ គឺ​គេ​អំពាវនាវ​ឲ្យ​ភាគី​កម្ពុជា និង​ភាគី​ថៃ ធ្វើ​ការ​ចរចា​ទ្វេ​ភាគី​ទ្បើង​វិញ នេះ​ខ្ញុំ​សូម​បញ្ជាក់ ទ្វេ​ភាគី​នេះ ដែល​ភាគី​ថៃ ចង់​បាន​បំផុត ដូច្នេះ​យើង​ឲ្យ​ទៅ​ចុះ។ ប៉ុន្តែ​ទ្វេ​ភាគី​នេះ មាន​ចំណង​របស់​វា គឺ​ត្រង់​ថា មាន​ការ​ចូល​រួម​ពាក់ព័ន្ធ​របស់​ឥណ្ឌូណេស៊ី ជា​ប្រធាន​អាស៊ាន។ រាល់​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ក្ដី រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្តី គណៈកម្មការ​ព្រំដែន​ក្តី ទាល់​តែ​មាន​វត្តមាន​របស់​អាស៊ាន​ចូល​រួម ប្រធាន​អាស៊ាន​ចូល​រួម ចូល​រួម​អង្គុយ​តុ​ជាមួយ​គ្នា ៣​នាក់ ប្រជុំ​ជាមួយ​គ្នា​ក៏​បាន ឬ​អង្គុយ​បន្ទប់​ដោយ​ទ្បែក​មួយ​ទៀត​ក៏​បាន ប៉ុន្តែ​រាល់​ការ​ព្រមព្រៀង​ត្រូវ​មាន​ការ​បញ្ជាក់​ពី​ប្រធាន​អាស៊ាន»
លោក ហោ ណាំហុង បាន​បញ្ជាក់​ថា កិច្ច​ចរចា​ទ្វេ​ភាគី​របស់​គណៈកម្មការ​ព្រំដែន​ចម្រុះ​រវាង​កម្ពុជា និង​ថៃ មិន​ទាន់​ចាប់​ផ្ដើម​បាន​ទេ បើ​សិន​កិច្ច​ព្រមព្រៀង​ចំនួន ៣​ចំណុច​ដែល​បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លង​ទៅ មិន​ត្រូវ​សភា​ថៃ ផ្ដល់​សច្ចាប័ន​ទេ​នោះ។
អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​អាស៊ាន​នេះ មិន​មែន​ជា​ដំណោះស្រាយ​យូរ​អង្វែង​ទេ ៖ «អាស៊ាន​ដើរ​តួ​សំខាន់​ហ្នឹង គឺ​នាំ​ឲ្យ​ថៃ ចូល​ទៅ​តុលាការ​នៅ​ក្នុង​ទីក្រុង​ទ្បាអេ ដើម្បី​មក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ ហ្នឹង​បាន​មាន​ដំណោះស្រាយ បើ​មិន​ដូច្នោះ​ទេ ដំណោះស្រាយ​នេះ គឺ​ហាក់​គ្រាន់តែ​បន្ធូរ​ពេល​ឲ្យ​ថៃ រៀបចំ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន និង​ពន្យារ​បញ្ហា​របស់​ថៃ តែ​ប៉ុណ្ណឹង​ទេ វា​អត់​មាន​ដំណោះស្រាយ​ទេ»
កាសែត​ថៃ​ឈ្មោះ បាងកក ប៉ុស្ត៍ (Bangkok Post) បាន​ដក​ស្រង់​សម្ដី​របស់​រដ្ឋមន្រ្តី​ការបរទេស​ថៃ  លោក កាស៊ីត ភិរម្យ (Kasit Piromya) បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ដំណោះស្រាយ​របស់​អាស៊ាន លើ​បទ​ឈប់​បាញ់​គ្នា​នេះ​ដែរ។
ប្រទេស​កម្ពុជា មាន​ផែនការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ទ្បាអេ ប្រទេស​ហុល្លង់ ដើម្បី​ឲ្យ​មាន​ការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ដែល​បាន​កាត់​សេចក្ដី​ថា ប្រាសាទ​ព្រះវិហារ​នៅ​លើ​ទឹក​ដី​កម្ពុជា ប្រឆាំង​នឹង​ភាគី​ថៃ៕

កម្ពុជា-​អាមេរិក​នឹង​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​នៅ​ថ្ងៃ​២៧​ កុម្ភៈ ​ដល់​ថ្ងៃ​២ ​មីនា


2011-02-24
ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​យោធា​ជើង​ទឹក​សហរដ្ឋ​អាមេរិក គ្រោង​នឹង​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ជើង​ទឹក​ចំនួន​សរុប​ជាង ៥០០​នាក់ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១១ ខាង​មុខ​នេះ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅ​វិញ​ទៅ​មក។
RFA/Den Ayuthyea
១១-មិថុនា-២០១០: ការ​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​រវាង​​ទាហាន​ជើង​ទឹក​​សហរដ្ឋ​អាមេរិក USS Tortuga LSD 46 និង​កងទ័ព​កម្ពុជា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ពេជ្រនិល ក្នុង​ខេត្ត​កំពង់ស្ពឺ។
ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​ឲ្យ​ដឹង​ថា សម​យុទ្ធ​នេះ​គេ​គ្រោង​ធ្វើ​នៅ​មូលដ្ឋាន​យោធា​ជើង​ទឹក​កម្ពុជា ឈ្មោះ រាម នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ពេជ្រនិល និង​នៅ​បន្ទាយ​រថក្រោះ​អាសេអូ (ACO) នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ សមាសភាព​កង​កម្លាំង​របស់​កម្ពុជា នឹង​ចូល​រួម​ក្នុង​សម​យុទ្ធ​នោះ​មាន​កងពល​លេខ​៣១ កង​រាជ​អាវុធហត្ថ និង​កងទ័ព​ជើង​ទឹក។
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាត បាន​មាន​ប្រសាសន៍​ថា សម​យុទ្ធ​នេះ​មាន​សារប្រយោជន៍​រវាង​កងទ័ព​កម្ពុជា និង​សហរដ្ឋ​អាមេរិក ៖ «ការ​ធ្វើ​សម​យុទ្ធ​នេះ​មិន​មែន​ជា​រឿង​លើក​ទី​១​ទេ។ ការ​ធ្វើ​នេះ​ជា​ការ​ថែរក្សា​សន្តិភាព​នៅ​លើ​សាកលលោក​ដែល​យើង​ធ្លាប់​ធ្វើ​ កន្លង​មក ដែល​យើង​បញ្ជូន​កម្លាំង​យើង​ទៅ​ឆាត ទៅ​អាហ្វ្រិក​កណ្ដាល និង​ទៅ​ស៊ូដង់»
សកម្មភាព​ដែល​គេ​អនុវត្ត​នៅ​ក្នុង​សម​យុទ្ធ​នោះ មាន​ដូច​ជា​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​សង្គ្រាម ការ​សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន និង​ការ​សាងសង់​ផ្ទះ​ពេទ្យ ព្យាបាល​អ្នក​រង​របួស និង​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ជាដើម។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ម៉ាក វីនិក (Mark Wenig)  នៅ​ឡើយ​ទេ ស្ដីពី​ការ​ធ្វើ​សម​យុទ្ធ​នេះ។
ក្រៅ​ពី​សម​យុទ្ធ​កងទ័ព​ជើង​ទឹក​នោះ ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​សហរដ្ឋ​អាមេរិក មាន​ផែនការ​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ជើង​គោក​មួយ​លើក​ទៀត​ឈ្មោះ​ថា ឆ្មាំ​អង្គរ​ឆ្នាំ​២០១១ នៅ​ក្នុង​បន្ទាយ​រថក្រោះ​អាសេអូ ខេត្ត​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ខាង​មុខ​នេះ។
ប្រភព​ពី​លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាត បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​ដែល​នឹង​ចូល​រួម​នៅ​ក្នុង​សម​យុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១១​នោះ គឺ​មាន​យោធា​កម្ពុជា យោធា​សហរដ្ឋ​អាមេរិក យោធា​ប្រទេស​ឥណ្ឌូណេស៊ី និង​យោធា​មក​ពី​ប្រទេស​ម៉ុងហ្គោលី សរុប​ទាំង​អស់​ជាង ៥០០​នាក់។
សកម្មភាព​នៅ​ក្នុង​សម​យុទ្ធ​នោះ​មាន ៣​ប្រភេទ ដូច​ជា​ទី​១ លំហាត់​នៅ​ទីលាន គឺ​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ និង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​គ្រោះ​មហន្តរាយ ទី​២ វិស្វកម្ម​សាងសង់​ស្ពាន និង​ផ្លូវ​ថ្នល់ និង​ទី​៣ ការ​សង្គ្រោះ​អ្នក​រង​របួស និង​ការ​ព្យាបាល។
សម​យុទ្ធ​យោធា​ផ្នែក​មនុស្សធម៌​ឆ្មាំ​អង្គរ​ឆ្នាំ​២០១១​នេះ គឺ​ជា​លើក​ទី​២​ហើយ ក្រោយ​ពី​សម​យុទ្ធ​ឆ្មាំ​អង្គរ​លើក​ដំបូង​នៅ​ឆ្នាំ​២០១០ កន្លង​ទៅ ក្រោម​កិច្ច​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក៕

អាស៊ាន​មិន​បាន​កំណត់​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាក់​លាក់​រវាង​កម្ពុជា-​ថៃ


2011-02-24
កិច្ច​ប្រជុំ​នៅ​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ ដោយ​មាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​នាម​ប្រទេស​ជា​ប្រធាន​អាស៊ាន គ្រោង​បញ្ជូន​អ្នក​សង្កេតការណ៍​មិន​មាន​ប្រដាប់​អាវុធ​មក​តាំង​នៅ​ជាមួយ​ ភាគី​ទាំង​២ កម្ពុជា-​ថៃ។
កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ ជា​ភាសា​អង់គ្លេស បាន​សរសេរ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា កិច្ច​ប្រជុំ​កម្ពុជា-​ថៃ ដោយ​មាន​ប្រធាន​អាស៊ាន​គឺ​ប្រទេស​ឥណ្ឌូណេស៊ី ជា​អ្នក​សម្របសម្រួល​នោះ បាន​ទទួល​លទ្ធផល​សំខាន់​មួយ គឺ​ប្រទេស​ទាំង​២ កម្ពុជា-​ថៃ ព្រម​ទទួល​យក​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី មក​សង្កេតការណ៍​នៅ​តំបន់​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​២។ តែ​កិច្ច​ប្រជុំ​នោះ​មិន​បាន​ផ្ដោត​ទៅ​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​មួយ​ដែល ​មាន​ចុះ​ហត្ថលេខា​ដោយ​តំណាង​ប្រទេស​ទាំង​២​ឡើយ។
កាសែត​បាន​ដក​ស្រង់​ប្រសាសន៍​របស់​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ប្រធាន​អង្គ​ប្រជុំ ដែល​បាន​មាន​ប្រសាសន៍​ឆ្លើយ​សំណួរ​អ្នក​កាសែត​លើ​ចំណុច​នេះ​ថា ការ​ឈប់​បាញ់ គឺ​កាលណា​មាន​ភាព​ស្ងប់ស្ងាត់។
ប្រភព​ព័ត៌មាន​ពី​កាសែត អង់តារា ញូវ (Antara News) របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​សរសេរ​ថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​បាន​បញ្ចប់​ថា មុខងារ​របស់​ក្រុម​អ្នក​សង្កេតការណ៍ គឺ​ជួយ​ភាគី​ទាំង​២ កម្ពុជា-​ថៃ ឲ្យ​អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​មិន​ឲ្យ​មាន​ការ​បាញ់​គ្នា​នៅ​ តំបន់​ព្រំដែន​មាន​ជម្លោះ​ត​ទៅ​ទៀត។
លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី បាន​ថ្លែង​ថា គេ​នៅ​មិន​ទាន់​បាន​កំណត់​ជាក់លាក់​នូវ​ចំនួន​អ្នក​សង្កេតការណ៍​ដែល​ត្រូវ​ បញ្ជូន​មក​នៅ​ឡើយ​ទេ ប៉ុន្តែ​ជា​ដំបូង គឺ​ជា​ក្រុម​មួយ​តូច​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​មុន​គេ ដើម្បី​វាយ​តម្លៃ​ថា តើ​គេ​ត្រូវការ​សរុប​ប៉ុន្មាន​នាក់? ក្រុម​ដំបូង​ដែល​ត្រូវ​បញ្ជូន​ទៅ​នោះ រួម​មាន​ទាហាន​ដែល​មិន​មាន​អាវុធ រួម​ជាមួយ​អ្នក​ការទូត​មួយ​រូប ឬ ២​រូប​ក្នុង​ក្រុម​នីមួយៗ​ទៅ​កាន់​ប្រទេស​ទាំង​២។
លោក កុយ គួង អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​មាន​អ្នក​សង្កេតការណ៍​ជា​ភាគី​ទី​៣ មក​សង្កេត​ការណ៍​នោះ វា​សំខាន់​ណាស់​ទៅ​ហើយ បើ​ទោះ​បី​ជា​មិន​មាន​ចុះ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​ភាគី​ជម្លោះ​ ទាំង​ពីរ កម្ពុជា-​ថៃ ក៏​ដោយ។
លោក កុយ គួង បាន​បន្ថែម​ថា ការ​មាន​អ្នក​សង្កេតការណ៍​នេះ​វា​សំខាន់ ព្រោះ​កន្លង​មក​កម្ពុជា មិន​ដែល​ផ្ទុះ​អាវុធ​ទៅ​លើ​ភាគី​ថៃ មុន​ឡើយ កម្ពុជា​គ្រាន់​តែ​ប្រើ​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន ដើម្បី​បាញ់​ការពារ​មិន​ឲ្យ​មាន​ការ​ឈ្លានពាន​ប៉ុណ្ណោះ។ ជាមួយ​នោះ​ដែរ បើ​ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ក៏​ដោយ បើ​មិន​មាន​ការ​គោរព ឬ​មាន​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​នោះ ហើយ​មិន​មាន​ភាគី​ទី​៣ ជា​អ្នក​ត្រួត​ពិនិត្យ​នោះ ក៏​មាន​ការ​លំបាក​ដែរ។
លោក​បន្ត​ទៀត​ថា ៖ «បើ​ភាគី​ទាំង​២​សន្យា​ថា មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខាង​អាវុធ​បន្ត​ទៀត ហើយ​និង​ព្រម​យក​អ្នក​សង្កេតការណ៍​មក​ពី​ឥណ្ឌូណេស៊ី មក​ពិនិត្យ​មើល ដើម្បី​ឲ្យ​ប្រាកដ​ថា អត់​មាន​អ្នក​ណា​បាញ់​មុន អា​ហ្នឹង​វា​ជា​រឿង​មួយ​សំខាន់​ហើយ​បាទ!»
ទាក់ទង​នឹង​ការ​មាន​អ្នក​សង្កេតការណ៍​ជា​ភាគី​ទី​៣ ដោយ​មិន​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ មុន​ពេល​មាន​ការ​ប្រកាស​លទ្ធផល​កិច្ច​ប្រជុំ​នៅ​ក្រុង​ហ្សាកាតា​ថា លោក​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​ពី​ប្រទេស​ ឥណ្ឌូណេស៊ី មក​កម្ពុជា និង​ថៃ ដើម្បី​ត្រួត​ពិនិត្យ​ការ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា ជាមួយ​ថៃ។
លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​បាន​យល់ព្រម​លុប​ចោល​មិន​បាច់​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ដោយ​ មាន​ការ​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ទាំង​២ កម្ពុជា-​ថៃ ដែល​លោក​ជា​អ្នក​ស្នើ​ឡើង​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដោយ​លោក​យល់​ថា ការ​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ដោយ​មាន​ចុះ​ហត្ថលេខា​នោះ អាច​មាន​ផលវិបាក​ចំពោះ​លោក កាស៊ីត ភិរម្យ (Kasit Piromya) ខ្លួន​ឯង​ផង ដោយ​អាច​ធ្លាក់​ពី​តំណែង និង​អាច​មាន​ការ​ជាប់​គាំង​មិន​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា​ថៃ នៅ​ទីក្រុង​បាងកក ទៀត​ផង។
លោក ហ៊ុន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​បាន​ស្នើ​ឲ្យ​គាត់​បញ្ជូន​មក​ ឲ្យ​បាន​ឆាប់​បំផុត អ្នក​សង្កេតការណ៍ បើ​អ៊ីចឹង​ជំហរ​ភាគី​ទាំង​២​ដូច​គ្នា​ហើយ។ ទម្រង់​ការ​បែប​នេះ​មិន​ចាំបាច់​មាន​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​ទេ។ ខ្ញុំ​បាន​ប្រាប់​ទៅ​ឯកឧត្ដម ហោ ណាំហុង ថា មិន​ចាំបាច់​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ទេ»
ទាក់ទង​ជាមួយ​លទ្ធផល​កិច្ច​ប្រជុំ​នៅ​ក្រុង​ហ្សាកាតា​នេះ​ដែរ លោក សុន ឆ័យ សមាជិក​សភា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មាន​ការ​បញ្ចេញ​មតិ​ខុស​គ្នា​ចំពោះ​លទ្ធផល​កិច្ច​ប្រជុំ​នោះ។ លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​យល់​ថា ចាំបាច់​ត្រូវ​មាន​ការ​ចុះ​ហត្ថលេខា​ជា​ឯកសារ​ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​ បាញ់​គ្នា​ត​ទៅ​ទៀត។
លោក សុន ឆ័យ បាន​លើក​ឡើង​ទៀត​ថា ការ​ធានា​ថា ឈប់​បាញ់​គ្នា​ជា​រឿង​មួយ​ដែល​ប្រទេស​មាន​ជម្លោះ​នានា តែងតែ​ធ្វើ​ដើម្បី​ឲ្យ​មាន​ការ​ធានា​កុំ​ឲ្យ​មាន​ការ​បាញ់​គ្នា​ត​ទៅ​ទៀត ហើយ​បើ​ទោះ​បី​ជា​មាន​អ្នក​សង្កេតការណ៍​ឈប់​បាញ់​គ្នា ក៏​មិន​មាន​ន័យ​ថា ទៅ​មុខ​ទៀត​មិន​មាន​ការ​បាញ់​គ្នា​នោះ​ដែរ។ ប៉ុន្តែ​បើ​មាន​កងទ័ព​ការពារ​សន្តិសុខ​នោះ​បាន​អាច​ធានា​ការ​ឈប់​បាញ់​គ្នា​ បាន ដូច្នេះ​ទោះ​បី​មាន​កិច្ច​ប្រជុំ​នៅ​ក្រុង​ហ្សាកាតា​នោះ ក៏​កម្ពុជា​ត្រូវ​មាន​ការងារ​ផ្សេង​ជា​ច្រើន​ទៀត ដើម្បី​បន្ត​តវ៉ា​ទៅ​អន្តរជាតិ ដើម្បី​រក​ដំណោះស្រាយ​ការពារ​កុំ​ឲ្យ​ថៃ មក​ទាមទារ​ទឹក​ដី​កម្ពុជា ត​ទៅ​មុខ​ទៀត​តាម​អំពើ​ចិត្ត។
លោក សុន ឆ័យ មាន​ប្រសាសន៍​ទៀត​ថា ៖ «ត្រូវ​មាន​ការ​សន្យា​មួយ​ជា​ ផ្លូវការ។ បើ​យើង​មិន​មាន​ឯកសារ យើង​មិន​មាន​មូលដ្ឋាន​ណា​មួយ​បញ្ជាក់​ថា យើង​បាន​សន្មត​ត្រឹមត្រូវ​ថា មិន​ប្រព្រឹត្ត​ការ​មិន​បាញ់​ប្រហារ​គ្នា​នោះ​ទេ ហើយ​រឿង​ប្រើប្រាស់​ឯកសារ​នោះ​ជា​មូលដ្ឋាន​តម្រូវ​ចាំបាច់​បាទ»
ប្រជាពលរដ្ឋ​មួយ​រូប​ដែល​រស់​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​មិន​ចង់​ចេញ​ឈ្មោះ បាន​និយាយ​ថា លោក​មាន​ការ​សប្បាយ​រីករាយ​ដោយ​មាន​ភាគី​ទី​៣ មក​សង្កេតការណ៍ តែ​លោក​មិន​មាន​ជំនឿ​ចំពោះ​ជនជាតិ​ថៃ​ឡើយ ដោយសារ​មាន​ការ​និយាយ​មិន​ទៀង ហើយ​ទំនាស់​ព្រំដែន​នៅ​តំបន់​ព្រះវិហារ​នេះ កើត​ឡើង​ដោយសារ​ភាគី​ថៃ ជា​អ្នក​បង្ក​ឡើង ៖ «បើ​អ៊ីចឹង​យើង​ចង់​បាន​ឃើញ​ហើយ​ថា មិន​បាច់​ស៊ីញេ​ក៏​បាន​ដែរ ឲ្យ​តែ​មាន​ការ​ចុះ​សង្កេតការណ៍ តើ​អ្នក​ណា​បាញ់​អ្នក​ណា? បើ​គេ​បាញ់​មុន មាន​ន័យ​ថា តើ​បាញ់​នោះ​យ៉ាង​ម៉េច? បើ​មិន​មាន​ការ​រំកិល​ចូល​ទេ មិន​មាន​ការ​ឈ្លានពាន​ទេ បើ​គ្មាន​ការ​ឈ្លានពាន​ទេ​ក៏​មិន​មាន​ការ​បាញ់​ទេ»
លោក សុក សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ច្បាប់​មួយ​ឈ្មោះ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទំនាស់​ព្រំដែន​កម្ពុជា-​ថៃ​នេះ មិន​ងាយ​ចប់​ឡើយ បើ​កាល​ណា​ទំនាស់​ផ្ទៃ​ក្នុង​ថៃ រវាង​ក្រុម​អាវ​លឿង និង​អាវ​ក្រហម​នៅ​តែ​កើត​មាន​ក្នុង​ឆាក​នយោបាយ​ថៃ នៅ​ក្រុង​បាងកក។
ទំនាស់​កម្ពុជា-​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​កើត​មាន​ក្រោយ​ពេល​កម្ពុជា បាន​ដាក់​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​កងទ័ព​ថៃ បាន​លើក​ចូល​មក​លុក​លុយ​តំបន់​ប្រាសាទ និង​ក្បែរ​ប្រាសាទ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ កន្លង​មក។ កម្ពុជា-​ថៃ បាន​ជួប​ចរចា​គ្នា​ដោះស្រាយ​ទ្វេ​ភាគី​ជា​ច្រើន​ដង​មក​ហើយ តែ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​២ នៅ​តែ​កើត​មាន ប៉ុន្តែ​នៅ​ពេល​នេះ​ទំនាស់​នេះ​មាន​ការ​ចូល​រួម​ដោះស្រាយ​ពី​ភាគី​ទី​៣ ហើយ​ក្រោយ​ពេល​កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ កន្លង​ទៅ៕

ថៃ​ទិញ​យន្តហោះ​​​ចម្បាំង១២គ្រឿង​ពីប្រទេស​ស៊ុយអែត



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១១
ថៃ​ទិញ​យន្តហោះ​​​ចម្បាំង១២គ្រឿង​ពីប្រទេស​ស៊ុយអែត​
រូបភាព​ពី​វ៉េបសាយ
ថៃ​ទិញ​យន្តហោះ​​​ចម្បាំង១២គ្រឿង​ពីប្រទេស​ស៊ុយអែត​
 
គេហទំព័រ MCOT នៅថ្ងៃទី​​២៣ កុម្ភៈ ​ផ្សាយ​​ឱ្យ​ដឹង​ថា យន្តហោះ​​ចម្បាំង​ធុន Gripen 39 CD ចំនួន​៦គ្រឿង ដែលទិញ​​ពីប្រទេស​​ស៊ុយ​អែត ​បានដឹក​មក​ដល់​ប្រទេសថៃ កាលពីល្ងាច​ថ្ងៃទី​​​២២ កុម្ភៈ ​​ក​ន្លងមក ​​ហើយត្រូវ​ទទួល​ដោយ​កង​ទ័ព​​អាកាស​ភូមិន្ទ​ថៃ ។ ​​យន្តហោះ​​៦គ្រឿង​​នេះ​ស្ថិត​​ក្នុងចំណោម​​យន្តហោះ​​ចម្បាំង​​ធុន Gripen 39 CD ចំនួន​​១២គ្រឿង ​ដែលថៃ​ទិញ​ពី​ប្រទេស​ស៊ុយអែត​​ ហើយនឹង​ត្រូវដាក់​​ប្រចាំ​ការ​​នៅ​មូលដ្ឋាន​​​ទ័ព​​អាកាស​នៅ​តំបន់​ភាគខាង​ ត្បូង​​សូរ៉ាត ​ថានី ។​
ប្រភព័ត៌​មាន​​​ពីគេហទំព័រ MCOT ឱ្យ​ដឹង​ទៀត​ថា ​ថៃ​បានទិញ​​យន្តហោះ​​​ចម្បាំង​ធុន Gripen 39 CD ទាំង​នេះ​ដើម្បី​​​​យក​មក​​​ជំនួស​យន្តហោះ​​​ចម្បាំង​ធុន F-5 A/B ដែល​​​ចាស់​​​ហើយ នឹង​លែង​​ប្រើប្រាស់​​​នៅ​​ចុងឆ្នាំ​​​​២០១១​នេះ ។
​ យន្តហោះ​​​​ចម្បាំង​ធុន​​​ Gripen 39 CD ទាំង​​១២​គ្រឿង ​ដែលថៃ​​កុំម៉ង់ទិញ​​​ពីប្រទេស​​ស៊ុយ​អែត​​នោះ គឺ​៤គ្រឿង​​​ផ្ទុក​មនុស្ស​​​បាន​​២នាក់ ​សម្រាប់​ហ្វឹកហ្វឺន​​​​ ចំណែក​​​៨គ្រឿង​​ទៀត​ផ្ទុក​មនុស្ស​​​​បានតែ​​ម្នាក់ប៉ុណ្ណោះ​​សម្រាប់​​ ធ្វើសង្គ្រាម ។
ពិធី​​ទទួល​យន្តហោះ​​ទាំង​​៦គ្រឿង​​នេះ ​ធ្វើ​ឡើង​​​ក្រោម​​អធិបតីភាព​​របស់​លោក Itthaporn Subhawong មេបញ្ជា​ការ​​កង​ទ័ព​​ភូមិន្ទ​ថៃ ។​
តាម​ប្រភពព័ត៌​មាន​​ថា ​យន្តហោះ​​ចម្បាំង​ធុន Gripen 39 CD ទាំង​​១២គ្រឿង ​នេះមាន​តម្លៃ​​៤០.០០០​​លានបាត ប្រហែល​​​១.៣០៣​លាន​ដុល្លារ​អាមេរិក ។​ លោក​ Itthaporn ឱ្យ​ដឹង​ថា ​យន្តហោះ​​​ចម្បាំងធុន​ Gripen 39 CD ចំនួន​៦គ្រឿងទៀត នឹង​មកដល់នៅ​ឆ្នាំ​​​២០១៣ ខាង​មុខ ។ ​លោក​បាន​បន្ថែមទៀត​​ថា យន្តហោះ​​ចម្បាំង​​​​ថ្មី​​៦​គ្រឿង​​នេះនឹង​​ជួយពង្រឹង​​​​សមត្ថ​ភាព​ការពារ ​ដែន​អាកាស​​របស់ថៃ គាំទ្រ​​ប្រតិបត្តិការ​​សឹក​របស់​​​យោធា និង​កង​ទ័ព​ជើងទឹក​ ព្រមទាំង​​ការពារ​ផល​​ប្រយោជន៍​​ដែនសមុទ្រ​​ជាតិ ៕​

តំណាង​យូណេស្កូ​នឹង​មក​ជួប​រដ្ឋាភិបាល​កម្ពុជា-​ថៃ ​នៅ​ថ្ងៃ​២៥ កុម្ភៈ


2011-02-23
តំណាង​អង្គការ​យូណេស្កូ (UNESCO) គ្រោង​មក​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ជុំវិញ​សុវត្ថិភាព​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
RFA/Hang Savyouth
ក្រុម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ខ្មែរ​ ពិនិត្យ​មើល​ថ្ម​ប្រាសាទ​ព្រះវិហារ ដែល​បាក់​បែក​ដោយសារ​តែ​គ្រាប់​កាំភ្លើង​ថៃ​បាញ់​ចំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ប្រធាន​អង្គការ​យូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បាន​ចាត់​ឲ្យ​​លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koïchiro Matsuura) ដែល​ជា​តំណាង​ពិសេស​របស់​អង្គការ​យូណេស្កូ នឹង​មក​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​​កម្ពុជា និង​ថៃ ស្ដី​អំពី​បញ្ហា​ប្រាសាទ​​​ព្រះវិហារ នៅ​ចន្លោះ​​​​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១​នេះ។
លោក ម៉ាស៊ូអ៊ូរ៉ា ដែល​ជា​អតីត​អគ្គនាយក​នៃ​អង្គការ​យូណេស្កូ ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៩ និង​ជា​អតីត​ប្រធាន​​គណៈកម្មាធិការ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​១៩៩៩ ក៏​នឹង​ពិនិត្យ​មើល​លើ​ភាគី​ទាំង​​​ពីរ​​ផង​ដែរ​ ពី​វិធី​​កាត់​​​បន្ថយ​​ភាព​​​តានតឹង និង​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​​ជុំវិញ​ការ​ថែរក្សា និង​អភិរក្ស​​ប្រាសាទ​ព្រះវិហារ។
យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​​​ឲ្យ​​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា រូប​លោក​មិន​ទាន់​មាន​កម្មវិធី​ជាក់លាក់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​តំណាង​​​ ​​អង្គការ​យូណេស្កូ មក​កម្ពុជា​នោះ​ទេ។ លោក​ដឹង​ត្រឹម​ថា តំណាង​យូណេស្កូ នឹង​មក​កម្ពុជា ជួប​​ជាមួយ​ប្រមុខ​ដឹកនាំ​​នៅ​ចុង​សប្ដាហ៍​នេះ។
លោក ផៃ ស៊ីផាន បន្ថែម​ដូច្នេះ ៖ «គ្រាន់តែ​ជា​គម្រោង យើង​អត់​ទាន់​ច្បាស់។ ចាំ​មើល​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ»
អាជ្ញាធរ​ប្រាសាទ​ព្រះវិហារ​បាន​អះអាង​ថា ការ​ប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ ៤​លើក នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ គ្រាប់​កាំភ្លើង​ធំ​​​របស់​ទាហាន​ថៃ ជា​ច្រើន​គ្រាប់ បាន​ផ្លោង​ចូល​​​បំផ្លាញ​ប្រាសាទ​​​ព្រះវិហារ​រាប់​ពាន់​កន្លែង។
លោក ហង្ស សុទ្ធ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ផ្ដល់​សម្ភាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ការ​ប៉ះ​ប្រយុទ្ធ​គ្នា ៤​លើក​រវាង​​ទាហាន​ខ្មែរ-​ថៃ នៅ​​តំបន់​ជម្លោះ​តាម​ព្រំដែន បាន​បណ្ដាល​ឲ្យ​ប្រាសាទ​ព្រះវិហារ​​​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។
លោក​ថា គ្រាប់​កាំភ្លើង​ធំ​​​​ចំនួន ១៤​គ្រាប់ និង​គ្រាប់​កាំភ្លើង​ធុន​មធ្យម​ជា​ច្រើន​ប្រភេទ​រាប់​ពាន់​គ្រាប់​របស់​ ទាហាន​ថៃ បាន​បាញ់​ស្រោច​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ បាន​បណ្ដាល​ឲ្យ​​​​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។
លោក ហង្ស សុទ្ធ បញ្ជាក់​បន្ថែម ៖ «អូ! មហា​ខូចខាតៗ។ ខ្ញុំ​ទុក​ឲ្យ​គេ (តំណាង​អង្គការ​យូណេស្កូ) ទៅ​មើល​បណ្ដោយ​ទៅ ខ្ញុំ​ផ្សាយ​រួច​ហើយ។ … អូ! (ខូចខាត) ធ្ងន់​ណាស់ ធ្ងន់​មែនទែន ជាង ៣​ពាន់​កន្លែង​គ្រាន់​តែ​ខូចខាត»
បន្ថែម​លើស​ពី​នេះ លោកស្រី អ៊ីរីណា បូកូវ៉ា ប្រធាន​អង្គការ​យូណេស្កូ បាន​សម្ដែង​កង្វល់​ទាក់ទង​នឹង​ការ​ប៉ះ​ទង្គិច​​​គ្នា​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយ​បាន​សង្កត់​ធ្ងន់​ថា សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​​ពិភពលោក​មួយ​នេះ មិន​គួរ​ជា​ដើមចម​នៃ​ជម្លោះ​នោះ​ទេ។
អង្គការ​យូណេស្កូ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ដែល​បាន​សាងសង់​កាល​ពី​សតវត្ស​ទី​១១ ហើយ​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​​ពិភពលោក ក៏​ព្រោះ​​ប្រាសាទ​នេះ​ មាន​តម្លៃ​ជា​សកល​ស្រប​ទៅ​តាម​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​១៩៦២ ដែល​បាន​​ផ្ដល់​សច្ចាប័ន​ដោយ​ប្រទេស​កម្ពុជា និង​ថៃ ហើយ​ថា ការ​រក្សា​នូវ​អនុសញ្ញា​នេះ បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ទទួល​ស្គាល់​ថា បេតិកភណ្ឌ​បែប​​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក ដែល​ការ​ការពារ គឺ​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ទាំង​មូល​ចូល​រួម​សហការ៕

តំណាង​យូណេស្កូ​នឹង​មក​ជួប​រដ្ឋាភិបាល​កម្ពុជា-​ថៃ ​នៅ​ថ្ងៃ​២៥ កុម្ភៈ


2011-02-23
តំណាង​អង្គការ​យូណេស្កូ (UNESCO) គ្រោង​មក​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ជុំវិញ​សុវត្ថិភាព​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
RFA/Hang Savyouth
ក្រុម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ខ្មែរ​ ពិនិត្យ​មើល​ថ្ម​ប្រាសាទ​ព្រះវិហារ ដែល​បាក់​បែក​ដោយសារ​តែ​គ្រាប់​កាំភ្លើង​ថៃ​បាញ់​ចំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ប្រធាន​អង្គការ​យូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បាន​ចាត់​ឲ្យ​​លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koïchiro Matsuura) ដែល​ជា​តំណាង​ពិសេស​របស់​អង្គការ​យូណេស្កូ នឹង​មក​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​​កម្ពុជា និង​ថៃ ស្ដី​អំពី​បញ្ហា​ប្រាសាទ​​​ព្រះវិហារ នៅ​ចន្លោះ​​​​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១​នេះ។
លោក ម៉ាស៊ូអ៊ូរ៉ា ដែល​ជា​អតីត​អគ្គនាយក​នៃ​អង្គការ​យូណេស្កូ ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៩ និង​ជា​អតីត​ប្រធាន​​គណៈកម្មាធិការ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​១៩៩៩ ក៏​នឹង​ពិនិត្យ​មើល​លើ​ភាគី​ទាំង​​​ពីរ​​ផង​ដែរ​ ពី​វិធី​​កាត់​​​បន្ថយ​​ភាព​​​តានតឹង និង​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​​ជុំវិញ​ការ​ថែរក្សា និង​អភិរក្ស​​ប្រាសាទ​ព្រះវិហារ។
យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​​​ឲ្យ​​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា រូប​លោក​មិន​ទាន់​មាន​កម្មវិធី​ជាក់លាក់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​តំណាង​​​ ​​អង្គការ​យូណេស្កូ មក​កម្ពុជា​នោះ​ទេ។ លោក​ដឹង​ត្រឹម​ថា តំណាង​យូណេស្កូ នឹង​មក​កម្ពុជា ជួប​​ជាមួយ​ប្រមុខ​ដឹកនាំ​​នៅ​ចុង​សប្ដាហ៍​នេះ។
លោក ផៃ ស៊ីផាន បន្ថែម​ដូច្នេះ ៖ «គ្រាន់តែ​ជា​គម្រោង យើង​អត់​ទាន់​ច្បាស់។ ចាំ​មើល​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ»
អាជ្ញាធរ​ប្រាសាទ​ព្រះវិហារ​បាន​អះអាង​ថា ការ​ប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ ៤​លើក នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ គ្រាប់​កាំភ្លើង​ធំ​​​របស់​ទាហាន​ថៃ ជា​ច្រើន​គ្រាប់ បាន​ផ្លោង​ចូល​​​បំផ្លាញ​ប្រាសាទ​​​ព្រះវិហារ​រាប់​ពាន់​កន្លែង។
លោក ហង្ស សុទ្ធ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ផ្ដល់​សម្ភាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ការ​ប៉ះ​ប្រយុទ្ធ​គ្នា ៤​លើក​រវាង​​ទាហាន​ខ្មែរ-​ថៃ នៅ​​តំបន់​ជម្លោះ​តាម​ព្រំដែន បាន​បណ្ដាល​ឲ្យ​ប្រាសាទ​ព្រះវិហារ​​​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។
លោក​ថា គ្រាប់​កាំភ្លើង​ធំ​​​​ចំនួន ១៤​គ្រាប់ និង​គ្រាប់​កាំភ្លើង​ធុន​មធ្យម​ជា​ច្រើន​ប្រភេទ​រាប់​ពាន់​គ្រាប់​របស់​ ទាហាន​ថៃ បាន​បាញ់​ស្រោច​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ បាន​បណ្ដាល​ឲ្យ​​​​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។
លោក ហង្ស សុទ្ធ បញ្ជាក់​បន្ថែម ៖ «អូ! មហា​ខូចខាតៗ។ ខ្ញុំ​ទុក​ឲ្យ​គេ (តំណាង​អង្គការ​យូណេស្កូ) ទៅ​មើល​បណ្ដោយ​ទៅ ខ្ញុំ​ផ្សាយ​រួច​ហើយ។ … អូ! (ខូចខាត) ធ្ងន់​ណាស់ ធ្ងន់​មែនទែន ជាង ៣​ពាន់​កន្លែង​គ្រាន់​តែ​ខូចខាត»
បន្ថែម​លើស​ពី​នេះ លោកស្រី អ៊ីរីណា បូកូវ៉ា ប្រធាន​អង្គការ​យូណេស្កូ បាន​សម្ដែង​កង្វល់​ទាក់ទង​នឹង​ការ​ប៉ះ​ទង្គិច​​​គ្នា​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយ​បាន​សង្កត់​ធ្ងន់​ថា សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​​ពិភពលោក​មួយ​នេះ មិន​គួរ​ជា​ដើមចម​នៃ​ជម្លោះ​នោះ​ទេ។
អង្គការ​យូណេស្កូ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ដែល​បាន​សាងសង់​កាល​ពី​សតវត្ស​ទី​១១ ហើយ​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​​ពិភពលោក ក៏​ព្រោះ​​ប្រាសាទ​នេះ​ មាន​តម្លៃ​ជា​សកល​ស្រប​ទៅ​តាម​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​១៩៦២ ដែល​បាន​​ផ្ដល់​សច្ចាប័ន​ដោយ​ប្រទេស​កម្ពុជា និង​ថៃ ហើយ​ថា ការ​រក្សា​នូវ​អនុសញ្ញា​នេះ បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ទទួល​ស្គាល់​ថា បេតិកភណ្ឌ​បែប​​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក ដែល​ការ​ការពារ គឺ​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ទាំង​មូល​ចូល​រួម​សហការ៕

សហភាព​អឺរ៉ុប​ផ្ដល់​ថវិកា​ជិត​៣​លាន​ដុល្លារ​ឲ្យ​អង្គការ Plan និង CEDAC


2011-02-23
ដោយសារ​ភាព​រាំង​ស្ងួត​នៅ​ក្នុង​តំបន់​ខ្លះ​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​ពឹង​ផ្អែក​ទៅ​លើ​របរ​កសិកម្ម បាន​រង​គ្រោះ​អត់​ឃ្លាន ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព។
សហភាព​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា បាន​ផ្ដល់​ថវិកា​ជិត ៣​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ឲ្យ​អនុវត្ត​កម្មវិធី​លើក​ស្ទួយ​ជីវភាព​កសិករ​ក្រីក្រ​នៅ​តំបន់​រាំង​ស្ងួត ក្នុង​ខេត្ត​ចំនួន​២ ដែល​កំពុង​រង​ផល​ប៉ះពាល់​ក្នុង​ប្រទេស​កម្ពុជា។
តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កញ្ញា ប៊ីសុធារី បាន​ថ្លែង​ថា​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ថវិកា​ចំនួន​ជាង ២​លាន ៤​សែន​ដុល្លារ​អាមេរិក ដល់​អង្គការ​ផ្លេន​អន្តរ​ជាតិ (Plan International) និង​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (Cedac) ជា​អ្នក​អនុវត្ត​ផ្ទាល់​ជា​មួយ​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ចំនួន ៣២៥​ភូមិ ក្នុង​ឃុំ​ចំនួន​៣១ ស្រុក​ចំនួន​៦ ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ចាម។ គម្រោង​នេះ​មាន​រយៈ​ពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១១ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៥។
តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កញ្ញា ប៊ីសុធារី បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​យ៉ាង​ដូច្នេះ ៖ "បញ្ហា ​ប្រែ​ប្រួល​អាកាសធាតុ​មិន​មែន​ជា​បញ្ហា​តូច​ទេ តែ​គ្រាន់​ជា​បញ្ហា​ពាក់ព័ន្ធ និង​ប្រឈម​មុខ​ដែរ ហើយ​បើ​សិន​យើង​ព្រងើយ​កន្តើយ គឺ​យើង​មាន​បញ្ហា យើង​ត្រូវ​តែ​ធ្វើ​ការ​ប្រឆាំង តស៊ូ ហើយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ឆាប់​រហ័ស។ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​សម្រេច​នូវ​យុទ្ធ​សាស្ត្រ​ទាំង​អស់​នេះ និង​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ EU បាន​ឧបត្ថម្ភ​អង្គការ​ផ្លេន និង​អង្គ​ការ​សេដាក"
ការ​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខា​សាលា​សម្ពោធ​គម្រោង​ឈ្មោះ​ថា កែ​លម្អ​កម្រិត​ជីវភាព​គ្រួសារ​កសិករ​ក្រីក្រ ដើម្បី​ឲ្យ​មាន​ភាព​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​តំបន់​ដី​ ស្ងួត​ក្នុង​ខេត្ត​សៀមរាប និង​កំពង់ចាម ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១១។
តំណាង​អង្គការ​ផ្លេន​អន្តរ​ជាតិ (Plan International) លោក ស៊ូ ព្រីយ៉ាន់តូ (Su Priyanto) មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ថា ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ក្នុង​ប្រទេស​កម្ពុជា អង្គការ​ផ្លេន​បាន​រក​ឃើញ​ថា មាន​មនុស្ស ១​លាន ៥​សែន​នាក់ បាន​រង​គ្រោះ និង​ខាត​បង់​សេដ្ឋកិច្ច​កម្ពុជា​គិត​ជា​ទឹក​ប្រាក់​ចំនួន ៣៥​លាន​ដុល្លារ។ លោក​ថា ៨០%​នៃ​ប្រជា​ជន​កម្ពុជា​រស់​នៅ​តំបន់​ជន​បទ​ដែល​ពឹង​ផ្អែក​លើ​វិស័យ​ កសិកម្ម អាច​រក​បាន​ប្រាក់​បាន​ប្រហែល ៣០​ដុល្លារ​ក្នុង ១​ខែ ហើយ​បាន​ជួប​ប្រទះ​គ្រោះ​អត់​ឃ្លាន។
លោក​បន្ត​ថា មាន​ប្រជា​ជន ៣០% រស់​នៅ​ក្នុង​បន្ទាត់​ភាព​ក្រីក្រ។ អ្នក​ខ្លះ​អាច​រក​ប្រាក់​ចំណូល​បាន ២​ដុល្លារ​ក្នុង​១​ថ្ងៃ។ លោក​ថា កុមារ​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ គឺ​ជា​ចំណុច​កណ្ដាល​នៃ​អ្វី​ដែល​អង្គការ​ផ្លេន​កំពុង​ធ្វើ ដើម្បី​ផ្ដល់​ជូន​នូវ​សុវត្ថិភាព​គ្រួសារ។
លោក ស៊ូ ព្រីយ៉ាន់តូ ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​បែប​នេះ ៖ "ដោយ​សារ​ ហេតុ​ផល​ទាំង​អស់​នេះ ខ្ញុំ​បាន​រក​ឃើញ​ថា​អ្នក​កាន់​កាប់​ដី​មួយ​ចំនួន ក៏​ដូច​ជា​គ្រួសារ​មួយ​ចំនួន​ក៏​មាន​គ្រួសារ​ក្រីក្រ​ក្នុង​ខេត្ត​សៀមរាប និង​កំពង់ចាម គឺ​ជា​គោល​ដៅ​របស់​យើង ពួក​គេ​គឺ​ជា​សមាជិក​នៃ​គ្រួសារ​ដែល​មាន​បញ្ហា​ច្រើន ដែល​ជួប​ប្រទះ​នៅ​ភាព​ក្រីក្រ ងាយ​រង​គ្រោះ មួយ​ចំនួន​នៃ​ពួក​គេ​មិន​បាន​យល់​ពី​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​ធម្មជាតិ​ទេ"
ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (Cedac) លោក​បណ្ឌិត យ៉ង សាំង​កុមារ មាន​ប្រសាសន៍​ថា គម្រោង​នេះ​មាន​គោល​បំណង​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ភាព​អត់​ឃ្លាន ក្នុង​ចំណោម​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ដី​ស្ងួត បង្កើត​ភាព​បន្សាំ​របស់​ពួក​គេ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ភាព​រាំង​ស្ងួត និង​ការ​ខូច​ដី។ លោក​ថា​កម្មវិធី​នេះ​នឹង​ធ្វើ​ការ​បង្កើន​សមត្ថភាព ជំនាញ និង​ចំណេះ​ដឹង​ក្នុង​ការ​ផលិត ជា​ពិសេស​ទាក់​ទង​និង​ការ​កែ​លម្អ​ជីវជាតិ​ដី ការ​គ្រប់គ្រង​ទឹក ការ​ចង​ក្រង​គ្នា​ជា​ក្រុម និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ៖ "តំបន់​ដែល​ស្រុក​យើង​ធ្វើ​ការ​នោះ​ជា​ស្រុក​មួយ​ដែល​កសិករ​រស់​នៅ និង​ជួប​ការ​លំបាក ជា​ពិសេស​ការ​ងារ​កសិកម្ម​របស់​គាត់​ហ្នឹង បើ​ប្រៀបធៀប​ទៅ​ហ្នឹង​តំបន់​ផ្សេងៗ គឺ​ផលិត​ភាព​វា​ទាប​ពី​ខ្ទង់ ១​តោន​ជាង ក្នុង​១​ហិកតារ ទី​២ យើង​ឃើញ​នៅ​តំបន់​ហ្នឹង​គឺ​ប្រជា​ជន​ចេះ​តែ​ទៅ​នៅ​កាន់​តែ​ច្រើន​ណាស់ អ៊ីចឹង​សំពាធ​ទៅ​លើ​ធន​ធាន​ធម្មជាតិ​កាន់​តែ​ខ្លាំង វា​អាច​ប៉ះពាល់​ទៅ​លើ​ព្រៃ​ឈើ ឃើញ​ថា​នៅ​លើ​ដី​ដែល​យើង​បាន​កាប់​ឆ្ការ​ដើម្បី​ធ្វើ​កសិកម្ម​ហ្នឹង ដើម្បី​ឲ្យ​ផល​កសិកម្ម​មាន​ការ​កើន​ច្រើន​ឡើង"
តំណាង​អង្គការ​ផ្លេន​អន្តរ​ជាតិ លោក ស៊ូ ព្រីយ៉ាន់តូ បាន​បន្ត​ទៀត​ថា ការ​ប្រឈម​មុខ​បញ្ហា​គ្រោះ​រាំង​ស្ងួត​នេះ ប្រជា​កសិករ​ពុំ​អាច​រក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​នោះ​ទេ ៖ "អាជ្ញាធរ ​មូលដ្ឋាន​គឺ​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​រៀបចំ​នូវ​ផែនការ ដើម្បី​ធុន​ទៅ​នឹង​អាកាសធាតុ ពួក​គេ​ពុំ​មាន​ជំនាញ​តិច​តួច​ក្នុង​ការ​កៀងគោ​កម្លាំង​ដើម្បី​កៀងគោ​ កម្លាំង​ធ្វើ​អ្វី​ឲ្យ​ធុន​នឹង​អាកាសធាតុ​គេ​ខ្វះ​យុទ្ធ​សាស្ត្រ​ជាតិ និង​ការ​ប្ដេជ្ញា​ក្នុង​ការ​អនុវត្ត​នៅ​វិធី​សាស្ត្រ​នេះ​នៅ​កម្រិត​ មូលដ្ឋាន"
ទាក់​ទង​បញ្ហា​នេះ មន្ត្រី​ក្រសួង​កសិកម្ម​បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​គម្រោង​កែ​ លម្អ​កម្រិត​ជីវភាព​គ្រួសារ​កសិករ​ក្រីក្រ ដើម្បី​ឲ្យ​មាន​ភាព​បន្សាំ​ទៅ​និង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តំបន់​ដី​ ស្ងួត ក្នុង​ខេត្ត​សៀមរាប និង​កំពង់ចាម។
អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក សូខន ឫទ្ធិ​គុណ មាន​ប្រសាសន៍​ថា បាន​សំណូមពរ​ថា សូម​ឲ្យ​មាន​ការ​ជួយ​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​កសិកម្ម​ខេត្ត ពី​ព្រោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​គឺ​ជា​រឿង​មួយ​ថ្មី ដែល​មន្ត្រី​ក្រសួង​កសិកម្ម​ចង់​ធ្វើ​ការ​ចូល​រួម​គ្រប់​ដំណាក់​កាល ក្នុង​ការ​អនុវត្ត​ការ​ងារ​ក្នុង​គម្រោង​នេះ។
គម្រោង​កែ​លម្អ​កម្រិត​ជីវភាព​គ្រួសារ​កសិករ​ក្រីក្រ ដើម្បី​ឲ្យ​មាន​ភាព​បន្សាំ​ទៅ​និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​តំបន់​ដី​ស្ងួត គេ​គ្រោង​និង​អនុវត្ត​ក្នុង​ស្រុក​គោល​ដៅ មាន​ដូច​ជា​ស្រុក​ពញាក្រែក និង​ស្រុក​តំបែរ ក្នុង​ខេត្ត​កំពង់ចាម និង​ស្រុក​ស្រីស្នំ ស្រុក​អង្គរជុំ ស្រុក​អង្គរ​ធំ និង​ស្រុក​បន្ទាយ​ស្រី ក្នុង​ខេត្ត​សៀមរាប។ តាម​រយៈ​ការ​អនុវត្ត​គម្រោង​នេះ គេ​រំពឹង​ទុក​ថា យ៉ាង​ហោច​ណាស់​មាន​កសិករ​ចំនួន ១​ម៉ឺន ៥​ពាន់​គ្រួសារ ឬ​មាន​មនុស្ស​ប្រមាណ ៧​ម៉ឺន ៥​ពាន់​នាក់​នឹង​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​នេះ៕

មន្ត្រី​បក្ស​ហ៊្វុនស៊ិនប៉ិច​ប្រតិកម្ម​ទៅ​នឹង​ការ​គ្រោង​ប្ដឹង​របស់​លោក ញឹក ប៊ុនឆៃ

ដោយ ទីន ហ្សាការីយ៉ា

2011-02-23
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផន ចន្ថា បាន​មាន​ប្រតិកម្ម​ចំពោះ​លោក ញឹក ប៊ុនឆៃ ដែល​បាន​ចោទ​ប្រកាន់​លោក​ថា បាន​ផ្សព្វផ្សាយ​នូវ​ឯកសារ​ខ្ចី​ប្រាក់​ក្លែងក្លាយ ហើយ​គ្រោង​នឹង​ប្តឹង​លោក​ទៅ​តុលាការ​នោះ។
ការ​មាន​ប្រតិកម្ម​បែប​នេះ នៅ​បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ និង​មេធាវី​របស់​លោក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ថា លោក​នឹង​ប្ដឹង​សមាជិក​បក្ស​របស់​លោក​ដែល​មាន​តួនាទី​ជា​គណៈកម្មាធិការ​នាយក​ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​បី​រួប រួម​មាន​ឈ្មោះ ផន ចន្ថា, យឹម សាវី និង សួង ផល្លី ពី​បទ​ក្លែង​ឯកសារ​កិច្ចសន្យា។
លោក ផន ចន្ថា ជា​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា លោក​មិន​ភ័យ​ខ្លាច​ចំពោះ​លោក ញឹក ប៊ុនឆៃ គ្រោង​នឹង​ប្ដឹង​លោក​នោះ​ទេ ព្រោះ​ថា ឯកសារ​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​របស់​លោក ញឹក ប៊ុនឆៃ មិន​មែន​ជា​លិខិត​ក្លែងក្លាយ​នោះ​ទេ ព្រោះ​មាន​ទាំង​ការ​ចុះ​ហត្ថលេខា និង​បោះត្រា​គណបក្ស​ពី​លើ​ត្រឹមត្រូវ។
លោក​បន្ត​ទៀត​ថា ៖ «រឿង​ខ្ញុំ​ដែល​គាត់​ចោទ​ទាំង​បី​នាក់​ហ្នឹង ខ្ញុំ​សុខ​ចិត្ត​បញ្ចប់​នៅ​ក្នុង​ក្របខ័ណ្ឌ​បក្ស ប៉ុន្តែ​ក្របខ័ណ្ឌ​អចិន្ត្រៃយ៍ ថ្នាក់​ដឹក​នាំ​របស់​បក្ស ទាំង​ប្រធាន ព្រះអង្គ​ម្ចាស់​អនុ​ប្រធាន ឯកឧត្ដម​អនុ​ប្រធាន គេ​មិន​សុខ​ចិត្ត​ទេ ដែល​គាត់​រំលោភ​សេចក្ដី​ទុក​ចិត្ត​តាំង​ពី​ឆ្នាំ​២០០៨​មក»
លោក ផន ចន្ថា បាន​បន្ថែម​ថា ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ កាល​ពី​សប្ដាហ៍​មុន​មាន​កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​អំពី​លោក ញឹក ប៊ុនឆៃ បាន​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​ចិន ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ លោក ញឹក ប៊ុនឆៃ បាន​កោះ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស ដែល​មាន​ទាំង​ប្រធាន និង​អនុ​ប្រធាន​បក្ស​ចូល​រួម ហើយ​លោក ញឹក ប៊ុនឆៃ បាន​ដាក់​លក្ខខណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ពួក​លោក និង​លោក ញឹក ប៊ុនឆៃ ថា មិន​ប្ដឹងផ្ដល់​គ្នា និង​មិន​ផ្សព្វផ្សាយ​ឯកសារ​នោះ​បន្ត​ទៅ​ទៀត។
លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «ខ្ញុំ​ជឿជាក់​ថា យុត្តិធម៌​នៅ​តែ​មាន ព្រោះ​ថា រឿង​នេះ​នៅ​ក្នុង​បក្ស​គេ​មិន​ឲ្យ​គាត់​ប្រើ​ឥទ្ធិពល​របស់​បក្ស ទៅ​ប្រើ​ធ្វើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​យក​លុយ​យក​កាក់ ហើយ​គេ​នឹង​សើរើ​ទាំង​អស់ បក​អាក្រាត​ឡើង​វិញ​ទាំង​អស់ ប្រៀប​ដូច​ជា​គាត់​ជីក​រណ្ដៅ​កប់​ខ្លួន​ឯង»
ឯកសារ​កិច្ចសន្យា​ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០០៨ បាន​សរសេរ​ថា លោក ញឹក ប៊ុនឆៃ និង​ក្រុមហ៊ុន​មួយ តាង​នាម​ដោយ​រួប​លោក បាន​ទទួល​អាជ្ញាប័ណ្ណ​ទូរគមនាគមន៍ 3G ពី​រដ្ឋាភិបាល ដែល​យល់​ព្រម​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ ហុងកុង ដែល​រក​ស៊ី​រួម​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ក្រុមហ៊ុន​ចិន​មួយ។
លិខិត​ទទួល​ប្រាក់​ដាច់​ដោយ​ឡែក​មួយ​ទៀត ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០០៨ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ញឹក ប៊ុនឆៃ ដែល​គេ​ចោទ​ថា លោក ញឹក ប៊ុនឆៃ បាន​ទទួល​ប្រាក់​ប្រមាណ ៥​លាន​ដុល្លារ​អាមេរិក។
អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​បដិសេធ​ថា ថវិកា​ទាំង​អស់​នោះ ក្រុមហ៊ុន​ឈ្មោះ Kahua industry investment ជា​អ្នក​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​ឈ្មោះ Speedy Best Technology នូវ​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ ហើយ​លោក​ចុះ​ហត្ថលេខា​ក្នុង​នាម​ជា​សាក្សី​តែប៉ុណ្ណោះ។
លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ទៀត​ថា ក្នុង​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ​នោះ គឺ​លោក​បាន​ខ្ចី​ប្រាក់​បន្ត​ពី​ក្រុមហ៊ុន Kahua industry investment នូវ​ទឹក​ប្រាក់​ចំនួន ២,៥​លាន​ដុល្លារ តែ​លុយ​ដែល​លោក​ទទួល​បាន​នោះ​តែ ១,៥​លាន​ដុល្លារ​ទេ។
លោក ញឹក ប៊ុនឆៃ បាន​ចោទ​ប្រកាន់​លោក ផន ចន្ថា លោក យឹម សាវី និង​លោក សួង ផល្លី ថា បាន​ក្លែង​នូវ​ឯកសារ​ចុះ​កុងត្រា​ខ្ចី​ប្រាក់​ទាំង​នោះ ៖ «ព្រោះ ​ខ្ញុំ​មិន​ដែល​ឃើញ​លិខិត​ចុះ​កុងត្រា​នេះ​ទេ ហើយ​ពេល​នោះ​ខ្ញុំ​ក៏​បាន​ឃើញ ហើយ​ខ្ញុំ​យក​មក​ពិនិត្យ​ទៅ​ឃើញ​ថា ទី​១ មិន​មែន​ជា​ហត្ថលេខា​របស់​ខ្ញុំ ព្រោះ​ថា បើ​ខ្ញុំ​ធ្លាប់​ចុះ​ហត្ថលេខា ខ្ញុំ​ក៏​អាច​ចាំ​ហើយ ទី​២ ខ្ញុំ​ឃើញ​កិច្ចសន្យា​ហ្នឹង​អត់​មាន​អី​ទាំង​អស់ ក្រដាស​ហ្នឹង​វា​ដូច​ជា​ក្រដាស​ស យក​មក​ធ្វើ​កិច្ចសន្យា​អ៊ីចឹង ធម្មតា​កិច្ចសន្យា​ក្រុមហ៊ុន​វា​ត្រូវ​តែ​មាន Logo (ស្លាក​សញ្ញា)»
លោក ញឹក ប៊ុនឆៃ បាន​អះអាង​ថា លោក​បាន​បញ្ជូន​ទីប្រឹក្សា​របស់​លោក​ទៅ​ប្រទេស​ចិន ហើយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ដើម្បី​ឲ្យ​ក្រុមហ៊ុន Kahua ធ្វើ​លិខិត​បញ្ជាក់​អំពី​បញ្ហា​នេះ។
ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កំពុង​រីក​កាន់​តែ​ធំ​ទៅ​ហើយ មិន​អាច​ធ្វើការ​ផ្សះផ្សា​គ្នា​បាន​វិញ​នោះ​ឡើយ ហើយ​គណបក្ស​នេះ​កំពុង​បង្ហាញ​សាធារណជន​ឲ្យ​ឃើញ​ថា កំពុង​បែក​ជា​ពីរ​ក្រុម​ជា​បណ្តើរៗ​ហើយ៕