ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ អគ្គីភ័យតូចមួយបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋមួយកន្លែងបង្កឱ្យ មានការភ្ញាក់ផ្អើល និងភ័យតក់ស្លុតគឺឆេះចេញពីក្នុងបន្ទប់ជាន់ទី១នៃផ្ទះល្វែងសង់ ថ្មី ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២២ កុម្ភៈ ២០១១ ។
បុរសម្ចាស់បន្ទប់ឈ្មោះជា សេងគ្រុយ អាយុ៣៤ឆ្នាំ ជាអាជីវករលក់ភួយ មុង នៅផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ក្នុងសង្កាត់កើតហេតុខាងលើ...ខណៈភ្លើងបានឆាបឆេះ បុរសម្ចាស់បន្ទប់ខាងលើនេះបានចាក់សោចោល ចេញទៅលក់ដូរនៅខាងក្រៅ ហើយត្រូវបានគេរត់ទៅប្រាប់ភ្លាមៗឱ្យមកមើលភ្លើងឆាបឆេះ ។
ខណៈបុរសម្ចាស់បន្ទប់ទៅដល់កន្លែងកើតហេតុ គេឃើញរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ច៣គ្រឿង បានទៅដល់ផងដែរ ហើយបានចាត់ចែងទាញទុយោឡើងទៅលើបាញ់ទឹកពន្លត់ភ្លាមៗ គឺបាញ់អស់ទឹកតែ១ឡានប៉ុណ្ណោះ មិនអាចឱ្យឆេះរាលដាលធំទេ ព្រោះផ្ទះថ្មធ្វើឱ្យភ្លើងពិបាកលេបត្របាក់ណាស់ ។ ភ្លើងឆេះតែក្នុងបន្ទប់ ខូចខាតអស់គ្រែ១ មុង ភួយ ខោអាវ និងសម្ភារកំប៉ិកកំប៉ុក...៕
No comments:
Post a Comment