Wednesday, February 16, 2011

ភាពអនាធិបតេយ្យ​នៃការ​ចាប់​ដណ្តើម​ម៉ូយ​ពលករ​នៅ​តែកើតមានដដែល


ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
ភាពអនាធិបតេយ្យ​នៃការ​ចាប់​ដណ្តើម​ម៉ូយ
(រូបថត អូរជ្រៅ​)
ភាពអនាធិបតេយ្យ​នៃការ​ចាប់​ដណ្តើម​ម៉ូយ
 
ក្រុង​ប៉ោយ​ប៉ែត​ ៖ ភាពអនាធិបតេយ្យ​​នៃ​ការ​ដណ្តើម​ម៉ូយជា​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​ភាគី​សៀម​ ចាប់​បញ្ជូន​មក​វិញ​នៅច្រក​ប៉ោយប៉ែត​ ប្រគល់​ឱ្យ​ប៉ូលិស​អន្តោ​ប្រវេសន៍​​ធ្វើការ​អប់រំ​ណែនាំ​​​និង​ដោះលែង​ឱ្យ​ ពួកគេ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​រៀងៗខ្លួន នៅតែឃើញ​កើត​ឡើង​ដដែល​ជាដដែល​ ។​
ជាក់​ស្តែង​កាលពី​ថ្ងៃទី​១៥ កុម្ភៈ ​នៅ​ពេល​សមត្ថ​កិច្ច​​​ឈរ​ជើង​នៅ​ចំណុច​នោះ​​ដក​កម្លាំង​ទៅ​យាមការពារ​​ វេទិកាសំរាប់​​ទទួល​សម្តេច​តេជោ​អញ្ជើញ​មក​ជា​អធិបតី​ក្នុង​​​ពិធី​​ បើកការដ្ឋាន​សាង​សង់​​ផ្លូវ​នៅ​ចំណុច​​ភូមិ​កូន​ដំរី​ ហេតុការណ៍​រញ៉េ​រញ៉ៃ​បាន​កើត​​ឡើង​ដោយ​​អ្នក​រត់​តាក់​ស៊ី​មួយ​ក្រុម​តូច​ ដែល​មាន​ចំណត​នៅ​មុខ​ទីស្នាក់​ការ​ប៉ូលិស​អន្តោ​ប្រវេសន៍​​ច្រក​ប៉ោយ​ប៉ែត​​ បាន​នាំគ្នា​ប្រញាយ​​​ចាប់​ម៉ូយ​ពលករ​ទាំងអស់​នោះ​ដោយ​ការប្រទាញ​ប្រទង់​​​ យក​អីវ៉ាន់​ពីពលករ​​ទៅដាក់​ក្នុង​រថយន្ត​តាក់ស៊ី​របស់​ពួកគេ​ ។ ពេល​នោះ​ពលករ​ម្នាក់​ដែល​គេស្គាល់​អត្តសញ្ញាណ​រស់​នៅភូមិ​ផ្សារ ឃុំ​ផ្សារ​ ស្រុក​កំពង់​ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង ​បាន​ទៅ​ទាមទារ​យកអីវ៉ាន់​របស់​ខ្លួន​ពីក្នុង​រថយន្ត​​​មួយ​ដែល​អ្នក​ចាប់​ ម៉ូយ​យកទៅ​ដាក់ ​មក​ដាក់​ក្នុង​រថយន្ត​ដែល​ខ្លួនជិះ​វិញ​ ស្រាប់​តែ​ត្រូវ​អ្នក​ចាប់​ម៉ូយ​ជាក្រុម​ម្ចាស់​​ចំណតរថយន្ត​វាយ​​១​ដៃ​ ចំគុម្ព​​ត្រចៀក​ខាង​ឆ្វេង ហើយ​ពលករ​​​រង​គ្រោះ​រូបនេះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​​នៅ​ទី​បញ្ជា​ការ​​ កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ជួយ​រក​យុត្តិ​​ ធម៌ ។​
តាម​​ការ​ឱ្យ​ដឹង​ពីប្រភព​​ក្រុម​អ្នក​ចាប់​ម៉ូយ​នៅ​ ចំណុច​នោះ​បាន​បង្ហើប​ថា នៅព្រឹក​​ថ្ងៃទី​១៦ កុម្ភៈ ជនដៃដល់​បង្ក​ហិង្សា​​វាយ​​ទៅលើ​ពលករ​​នោះ​ត្រូវ​បាន​ប៉េអឹម​​ឃាត់​ខ្លួន​​ ផងដែរ តែ​ពុំ​អនុញ្ញាត​​​ឱ្យអ្នក​យកព័ត៌​មាន​ថត​រូប​ជន​នោះ​​យកមក​ផ្សាយ​ទេ ហើយ​ក៏គ្មាន​​ការបំភ្លឺ​​ ជុំវិញ​បញ្ហា​​នេះ​ដែរ ​។​ គួរកត់​សំគាល់​​ផងដែរថា ​ចំពោះ​ចំណត​​រថយន្ត​​នៅ​មុខ​ទីស្នាក់​ការ​​ប៉ូលិស​អន្តោ​ប្រវេសន៍​ច្រក​ ប៉ោយប៉ែត​​នេះ ​កន្លង​មក​គេតែង​សង្កេត​ឃើញ​មាន​រឿង​កើតឡើង​មិនចេះ​ចប់​ឡើយ​។​លោក​អភិបាល​ ក្រុង​គួរតែ​មាន​វិធានការ​ទប់​ស្កាត់​ចំពោះ​ក្រុម​ចាប់ម៉ូយ​​អនាធិបតេយ្យ​​​ ​ទាំងនោះ​ផង​ ដើម្បី​កុំ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និងអន្តរជាតិ​​ដែល​ឆ្លង​កាត់​មាត់​ច្រក​ប៉ោយប៉ែត​នេះ ។
តាម​ប្រភព​មួយទៀត​បាន​បង្ហើប​ឱ្យ​ដឹងថា បានជាក្រុម​ម្ចាស់​ចំណត​​រថយន្ត​ថ្មី​មួយ​នេះ​នាំគ្នា​​ចាប់​ម៉ូយ​ ជាពលករដាក់​រថយន្ត​តាក់ស៊ី​​ដែលជា​សមាជិក​របស់ពួកគេ​ ដោយ​សារ​គេ​បាន​យក​​លុយ​​​ពីរថយន្ត​តាក់​ស៊ីមួយគ្រឿង​ពី៣​​ទៅ៤​ម៉ឺនរៀល​​​ ហើយ​ចំពោះ​រថយន្ត​តាក់​ស៊ី​ប្រភេទ​​ទួរីសមួយ​គ្រឿង​​គេ​យក​ដល់​១០ម៉ឺន​រៀល​​ ដូច្នេះ​ហើយ​​ទើប​ពួកគេ​ខំប្រឹង​ជួយ​ចាប់​ម៉ូយ​ពលករ​ទាំងអស់​ដាក់​រថយន្ត​ ។ ទោះបីយ៉ាងណា​ ក្រុម​ម្ចាស់​​ចំណត​​រថយន្ត​​ដែល​បង្កើត​ថ្មី​នេះ​មិន​អាច​សុំ​ការ​បំភ្លឺ​ បានឡើយ​​ជុំវិញ​​បញ្ហា​ដែល​បាន​កើត​ឡើងនេះ ៕

No comments:

Post a Comment