Wednesday, February 16, 2011

ប្រកាស​ផ្តន្ទា​ទោស​ក្រុម​ផ្ញើ​សារ​ប៉ុន​ប៉ង​ដាក់​គ្រាប់​បំផ្ទុះ​ស្ថាន​ទូត​៣​នៅ​រាជ​​ធានី




ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១
ជន​បរទេស​​៣​នាក់ ដែល​​ជាប់​ពាក់​ព័ន្ធ​ក្នុង​​អំពើ​​ផ្ញើ​សារ​គំរាម​​ប៉ុន​ប៉ុង​ធ្វើ​ភេរវ​​កម្ម​​លើ​ស្ថាន​ទូត​៣​នៅកម្ពុជា
(រូបថត​ ប៊ុនណាក់)
ជន​បរទេស​​៣​នាក់ ដែល​​ជាប់​ពាក់​ព័ន្ធ​ក្នុង​​អំពើ​​ផ្ញើ​សារ​គំរាម​​ប៉ុន​ប៉ុង​ធ្វើ​ភេរវ​​ កម្ម​​លើ​ស្ថាន​ទូត​៣​នៅកម្ពុជា
 
រាជធានីភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ ​តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ប្រកាស​សាល​ក្រម​​លើ​ជន​បរទេស​​៣​នាក់ ដែល​​ជាប់​ពាក់​ព័ន្ធ​ក្នុង​​អំពើ​​ផ្ញើ​សារ​គំរាម​​ប៉ុន​ប៉ុង​ធ្វើ​ភេរវ​​ កម្ម​​លើ​ស្ថាន​ទូត​៣ គឺ​អូស្ត្រាលី អង់​គ្លេស និង​អាមេ​រិក ដែល​មាន​ទី​​តាំង​នៅកម្ពុជា ​ដោយ​ការ​បំផ្ទុះ​​គ្រាប់​បែក ក្នុង​ម្នាក់ៗ​តម្រូវ​ឱ្យ​​ជាប់​​ពន្ធ​នា​គារ​រយៈ​ពេល​៨​ឆ្នាំ ។
​ជន​ដែល​​ត្រូវ​ចោទ ១-ឈ្មោះ​​ឌី​តូ​យ៉ាល់ ភេទ​​ប្រុស អាយុ​៤៤​ឆ្នាំ ជន​ជាតិ​នេ​ប៉ាល់​ ២-ឈ្មោះ​​ហ៊ី ហ្គាល​ ​អ៊ិស្លាម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​ជន​ជាតិ​បង់​ក្លា​ដេស និង​៣-ឈ្មោះ​​ម៉ារី យ៉ា​ម៉ូ​ម៉ាត​ម៉ាន់​ហ៊ុយ​ម៉ា​យុន ភេទ​​ប្រុស អាយុ​​៦២​ឆ្នាំ ជន​ជាតិ​​បង់​ក្លា​ដេស ។ ជន​​ត្រូវ​ចោទ​ទាំង​៣​នាក់ ត្រូវ​​សមត្ថ​កិច្ច​​នគរ​បាល​ក្រសួង​មហា​​ផ្ទៃ​​ឃាត់​ខ្លួន​​កាល​ពី​ពាក់​ កណ្តាល​​ឆ្នាំ​២០១០ ក្នុង​នោះ​សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​លិខិត​​១​ច្បាប់ ​របៀប​​​ជា​សារ​ផ្ញើ​ទៅ​ហាង​លក់​ដូរ ជន​​ជាតិ​​នេ​ប៉ាល់​ ដោយ​មាន​​អក្ស​រ​គំរាម​ដាក់​គ្រាប់​បែក​​ទៅ​លើ​ស្ថាន​ទូត​អូស្រ្តា​លី អង់​គ្លេស និង​អាមេ​រិក ។
​ក្រោយ​ពី​ការ​ចាប់​ខ្លួន ​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​​បាន​បញ្ជូន​ទៅ​តុលា​ការ​​សាលា​ដំបូង​​រាជ​ធានី​ ភ្នំពេញ​ ។ ​កាល​ពី​​ខែ​មុន​​នេះ​​​តុលា​ការ​បាន​​លើក​យក​រឿង​នេះ​​មក​បើក​សវនា​ការ​ និង​ក្រោយ​ពី​សវនា​ការ​​​ តុលា​ការ​បាន​​លើក​ពេល​​​ប្រកាស​សាល​ក្រម​​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ សាល​ក្រម​បាន​ប្រកាស​ជា​សាធា​រណៈ​តម្រូវ​ដាក់​ទោស​ពួក​គេ​ឱ្យ​ធ្វើ​​ការ​ ក្នុង​ពន្ធ​នា​គារ​ម្នាក់​ៗ​រយៈ​ពេល​៨​ឆ្នាំ ៕

No comments:

Post a Comment