Wednesday, February 16, 2011

ស៊ីរី​គ្រោង​កសាង​មជ្ឈមណ្ឌល​នុយ​ក្លេ​អ៊ែរ​មួយ


ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
ប្រធានាធិបតីស៊ីរី
រូបភាព បរទេស
ប្រធានាធិបតីស៊ីរី
 
ឯក​សារ​មួយ​របស់​ទី​ភ្នាក់​ងារ​ថាម​ពល​បរមា​ ណូអន្តរ​ជាតិ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ឱ្យ​ដឹង​ថា ប្រទេស​ស៊ីរី​គ្រោង​កសាង​មជ្ឈមណ្ឌល​នុយ​ក្លេ​អ៊ែរ​ដំបូង​របស់​ខ្លួន​ក្នុង​ ឆ្នាំ​២០២០​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​សេចក្តី​ត្រូវ​ការ​ ខាង​អគ្គិ​សនី​។
ឯក​សារ​នោះ​ពុំ​បាន​បញ្ជាក់​ថា តើ​ស៊ីរី​ដែល​ជា​កម្ម​វត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ​របស់​ទី​ភ្នាក់​ងារ​​ អ.ស.ប​នោះ​លើ​សកម្ម​ភាពនុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​គ្រោង​រៀប​ចំ​ដោយ​ខ្លួន​ឯង ​ផ្ទាល់​នូវ​គ្រឿង​ឆេះ​ចាំ​បាច់​សំរាប់​មជ្ឈ​មណ្ឌល​នេះ​ដែរ​ឬ​ក៏​យ៉ាង​ណា​ ឡើយ។​
ការ​ប៉ុន​ប៉ង​របស់​ស៊ី​រី​ដើម្បី​ចំរាញ់​អ៊ុយ​រ៉ា​នី​ញ៉ូម​ដោយ​ ខ្លួន​ឯង​ដូច​ដែល​សម្ព័ន្ធ​មិត្ត​អ៊ីរ៉ង់​បាន​ធ្វើ​នឹង​ញ៉ាំង​ឱ្យ​សហ​រដ្ឋ​ អាមេរិក​ និង​បណ្តា​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ព្រួយ​បារម្ភ​ ព្រោះចង់​ចៀស​វាង​រាល់​ការ​រីក​សាយ​នុយ​ក្លេ​អ៊ែរ​នៅ​មជ្ឈឹម​បូព៌ា។
ប្រទេស ​រុស្ស៊ី​ធ្លាប់​ថ្លែង​កាល​ពី​ខែ​ឧសភា កន្លង​មក​នេះ​តាម​រយៈ​លោក​ប្រធានា​ធិបតី​ឌី​មី​ឌ្រី​ម៉េដ​វេ​ដេវ​ ក្នុង​ពេល​លោក​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ក្រុង​ដាម៉ាស់​ថា រុស្ស៊ី​សិក្សា​ពី​លទ្ធ​ភាព​កសាង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​មួយ​នៅ​ស៊ីរី​។ ចាប់​តាំង​ពី​ពេល​នោះ​មក​អាជ្ញា​ធរ​ក្រុង​ដា​ម៉ាស់​ពុំ​បាន​ផ្តល់​ការ​ បញ្ជាក់​ណា​មួយ​លើ​រឿង​នោះ​ឡើយ ៕

No comments:

Post a Comment