ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
ឯកសារមួយរបស់ទីភ្នាក់ងារថាមពលបរមា ណូអន្តរជាតិចេញផ្សាយកាលពីថ្ងៃទី១៥ កុម្ភៈ ឱ្យដឹងថា ប្រទេសស៊ីរីគ្រោងកសាងមជ្ឈមណ្ឌលនុយក្លេអ៊ែរដំបូងរបស់ខ្លួនក្នុង ឆ្នាំ២០២០ ដើម្បីឆ្លើយតបចំពោះការកើនឡើងយ៉ាងឆាប់រហ័សនៃសេចក្តីត្រូវការ ខាងអគ្គិសនី។
ឯកសារនោះពុំបានបញ្ជាក់ថា តើស៊ីរីដែលជាកម្មវត្ថុនៃការស៊ើបអង្កេតមួយរបស់ទីភ្នាក់ងារ អ.ស.បនោះលើសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនគ្រោងរៀបចំដោយខ្លួនឯង ផ្ទាល់នូវគ្រឿងឆេះចាំបាច់សំរាប់មជ្ឈមណ្ឌលនេះដែរឬក៏យ៉ាងណា ឡើយ។
ការប៉ុនប៉ងរបស់ស៊ីរីដើម្បីចំរាញ់អ៊ុយរ៉ានីញ៉ូមដោយ ខ្លួនឯងដូចដែលសម្ព័ន្ធមិត្តអ៊ីរ៉ង់បានធ្វើនឹងញ៉ាំងឱ្យសហរដ្ឋ អាមេរិក និងបណ្តាសម្ព័ន្ធមិត្តលោកខាងលិចព្រួយបារម្ភ ព្រោះចង់ចៀសវាងរាល់ការរីកសាយនុយក្លេអ៊ែរនៅមជ្ឈឹមបូព៌ា។
ប្រទេស រុស្ស៊ីធ្លាប់ថ្លែងកាលពីខែឧសភា កន្លងមកនេះតាមរយៈលោកប្រធានាធិបតីឌីមីឌ្រីម៉េដវេដេវ ក្នុងពេលលោកទៅបំពេញទស្សនកិច្ចនៅក្រុងដាម៉ាស់ថា រុស្ស៊ីសិក្សាពីលទ្ធភាពកសាងមជ្ឈមណ្ឌលនុយក្លេអ៊ែរមួយនៅស៊ីរី។ ចាប់តាំងពីពេលនោះមកអាជ្ញាធរក្រុងដាម៉ាស់ពុំបានផ្តល់ការ បញ្ជាក់ណាមួយលើរឿងនោះឡើយ ៕

No comments:
Post a Comment