Wednesday, February 16, 2011

កម្ពុជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​តាម​រយៈ​ធន​ធាន​ របស់​ខ្លួន



ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា
កោះសន្តិភាព
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា
 
រាជ​ធានី​ភ្នំពេញ ៖ វេទិកា​សេដ្ឋ​កិច្ច​កម្ពុជា​លើក​ទី​៤​ បាន​ប្រារព្ធ​ពិធី​ពិភាក្សា​រយៈ​ពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ កុម្ភៈ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នៅ​សាល​សន្និ​សីទ​អន្តរ​ ជាតិ​ នៃ​វិមាន​​សន្តិ​ភាព​​ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី ក្រោម​ប្រធាន​បទ «សេដ្ឋ​កិច្ច​កម្ពុជា​ក្នុង​បរិ​ការណ៍​ក្រោយ​វិបត្តិ​ គោល​នយោ​បាយ​ឧស្សាហ​កម្ម​ហូប​នីយ​កម្ម​ ជំរើស​ឆ្ពោះ​ទៅ​រក​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព»។
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន​ប្រសាសន៍​បើក​វេទិកា​សេដ្ឋ​កិច្ច​កម្ពុជា លើក​ទី​៤ ថា ការ​ជ្រើស​រើស​ប្រធាន​បទ​សំរាប់​វេទិកា​លើក​នេះ គឺ​ពិត​ជា​ត្រឹម​ត្រូវ មាន​សារ​សំខាន់ និង​ទាន់​ពេល​វេលា ដើម្បី​អាច​ស្វែង​​រក​យោបល់ និង​គំនិត​ស្ថាបនា​ ពី​អ្នក​ចូល​រួម​ជាតិ អន្តរ​ជាតិ ទាំង​អស់​ក្នុង​វេទិកា​នេះ អំពី​មធ្យោ​បាយ​សំរាប់​ក្តាប់​យក​ឱកាស​ថ្មី​ៗ​ជា​ច្រើន​ដែល​កំពុង​លេច​ចេញ​ ឡើង​មក ក៏​ដូច​ជា​អំពី​មធ្យោ​បាយ​ផ្សេង​ទៀត​សំរាប់​កាត់​បន្ថយ​​ឱ្យ​បាន​ជា​អតិ​ បរមា​នូវ​ហានិ​ភ័យ និង​គ្រោះ​គំរាម​កំហែង​នានា​ដែល​អាច​កើត​មាន​ក្នុង​ដំណើរ​ការ​អភិ​វឌ្ឍ​ ប្រកប​ដោយ​ការ​ប្រែ​ប្រួល​នេះ។
សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ការ​គិត​គូរ​អំពី​គោល​នយោ​បាយ​ឧស្សាហ​កម្ម​ គឺ​ហាក់​ដូច​ជា​មាន​លក្ខណៈ​ទូលាយ​សំរាប់​យើង​ទាំង​អស់​គ្នា​នៅ​ទីនេះ ដោយ​សារ​តែ​យើង​ពុំ​ទាន់​កំណត់​ច្បាស់​ថា តើ​វិស័យ​ឧស្សាហ​កម្ម​​ណា​មួយ​ដែល​គួរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់។ ជា​ទូទៅ​ការ​រៀបចំ​ផែន​ការ​អភិ​វឌ្ឍ​ឧស្សាហ​កម្ម​នៃ​ប្រទេស​មួួយ​​តំរូវ​ឱ្យ ​មាន​ការ​កំណត់​ទិស​ដៅ​អាទិ​ភាព​ប្រកប​ទៅ​តាម​ឧត្តម​ភាព​ប្រៀប​ធៀប​និង​ ទាយជ្ជ​ទាន​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ធន​ធាន​ទឹក ដី រ៉ែ និង​កម្លាំង​ពល​កម្ម​វ័យ​ក្មេង និង​មាន​ទីតាំង​ភូមិ​សាស្ត្រ​សេដ្ឋ​កិច្ច​ល្អ​ប្រសើរ គឺ​ស្ថិត​នៅ​ចំកណ្តាល​នៃ​តំបន់​អាស៊ាន ដែល​ជា​តំបន់​ប្រកប​ដោយ​ជីវ​ភាព​សេដ្ឋ​កិច្ច។
សម្តេច​មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​មាន​ឱកាស​ច្រើន​សំរាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ខ្លួន​តាម​រយៈ​ ការ​ប្រើ​ប្រាស់​ឧត្តម​​ភាព​ទាំង​អស់។ យន្ត​ការ​ទីផ្សារ​នឹង​ត្រូវ​ដើរ​តួនាទី​ជា​អ្នក​កំណត់​ចុង​ក្រោយ​ទៅ​លើ​ វិស័យ​ជាក់​​ស្តែង​ដែល​ជា​ឧត្តម​ភាព​ប្រៀប​ធៀប​ពិត​ប្រាកដ​របស់​ប្រទេស។ រយៈ​ពេល​កន្លង​មក វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​ដែល​សំរេច​បាន​នូវ​ការ​អភិ​វឌ្ឍ​គួរ ​ជា​ទី​កត់​សំគាល់ គឺ​វិស័យ​កសិ​កម្ម ឧស្សាហ​កម្ម​កាត់​ដេរ និង​ទេស​ចរណ៍។ ក៏​ប៉ុន្តែ​ប្រការ​ដែល​គួរ​ឱ្យ​កត់​សំគាល់​នោះ គឺ​នៅ​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​ទាំង​៣​នេះ មក​ទល់​ពេល​នេះ កម្ពុជា​អាច​ចាប់​យក​បាន​តែ​ចំណែក​មួយ​ទាប​ប៉ុណ្ណោះ​នៅ​ក្នុង​ខ្សែ​សង្វាក់​ តំលៃ​ទាំង​មូល​នៃ​វិស័យ​ទាំង​នេះ។ ឧទាហរណ៍ ក្នុង​អនុ​វិស័យ​ដំណាំ​ស្រូវ កម្ពុជា​នាំ​ចេញ​ស្រូវ​មិន​ទាន់​កែ​ច្នៃ​ស្ទើរ​១០០%។ នៅ​ក្នុង​វិស័យ​កាត់​ដេរ កម្ពុជា​ទទួល​បាន​តំលៃ​បន្ថែម​ទាប​ដែរ ពី​សេវា​កម្ម​កាត់​តម្រឹម និង​ដេរ​សម្លៀក​បំពាក់​ប៉ុណ្ណោះ។ រីឯ​វិស័យ​ទេស​ចរណ៍​ក៏​កម្ពុជា​ទទួល​បាន​តំលៃ​ទាប​ដែរ ពី​សេវា​កម្ម​ងាយ​ៗ​ដូច​ជា​ការ​លក់​សំបុត្រ​យន្ត​ហោះ សេវា​ភោជនីយ​ដ្ឋាន សណ្ឋា​គារ​ ផ្ទះ​សំណាក់ និង​ការ​ដឹក​ជញ្ជូន​ក្នុង​ស្រុក​ជា​ដើម។
ក្រៅ​ពី​វិស័យ​ឧត្តម​ភាព​ប្រៀប​ធៀប​ជា​ប្រពៃណី​ទាំង​៣ ដូច​បាន​គូស​បញ្ជាក់​ខាង​លើ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ថា កម្ពុជា​ក៏​នៅ​មាន​សក្តានុ​ពល​ក្នុង​វិស័យ​ឧស្សាហ​កម្ម​មួយ​ចំនួន​ផ្សេង​ទៀត ​ផង​ដែរ។ ឧស្សាហ​កម្ម​ថ្មី​ៗ​ទាំង​នោះ​អាច​នឹង​ងើប​ពន្លក​ឡើង​ថ្មី​នៅ​ក្នុង​ចំណោម​ ធុរ​កិច្ច​ដែល​មិន​ទាន់​​រៀប​រយ​ក្នុង​ប្រព័ន្ធ និង​នៅ​ដាច់​​ដោយ​ដុំ​ដោយ​ដុំ ក្នុង​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​កម្ពុជា។ ឧទាហរណ៍ ឧស្សាហ​កម្ម​គ្រឿង​សង្ហា​រិម សិប្ប​កម្ម​កែច្នៃ​ផ្សេង​ៗ ការ​ផលិត​ក្រដាស​ សំភារ​​សំណង់ ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ គ្រឿង​អេឡិច​​ត្រូនិក​ងាយ​ៗ វិស័យ​ប្រេង និង​ឧស្ម័ន រ៉ែ និង​ការ​ផលិត​ជី​កសិ​កម្ម​ជា​ដើម គឺ​ជា​មុខ​សញ្ញា​ឧស្សាហ​កម្ម​ដែល​ត្រូវ​បន្ត​ធ្វើ​ការ​សិក្សា ដើម្បី​ជំរុញ​ឱ្យ​ក្លាយ​ជា​ឧស្សាហ​កម្ម​ពេញ​លេញ​សំរាប់​បំរើ​ឱ្យ​ទីផ្សារ​​ ក្នុង​ស្រុក និង​ការ​នាំ​ចេញ។
កម្ពុជា គឺ​ជា​ប្រទេស​ដែល​បាន​ចាប់​ផ្តើម​ក្រោយ​គេ​នៅ​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​ ឧស្សាហ​កម្ម​ស្រប​គ្នា នឹង​ការ​រីក​ចំរើន​ផ្នែក​វិទ្យា​សាស្ត្រ បច្ចេក​ទេស និង​ភាព​ជឿន​លឿន​នៃ​ការ​ផ្សារ​ភ្ជាប់​គ្នា​នៅ​ក្នុង​ផ្នែក​ប្រព័ន្ធ​សំរួល និង​ការ​ផ្គត់​ផ្គង់​ ប្រព័ន្ធ​ផលិត​កម្ម និង​ខ្សែ​សង្វាក់​តំលៃ​លើ​ពិភព​លោក ដែល​កើត​ចេញ​ពី​ចរន្ត​ដ៏​ខ្លាំងក្លា និង​ឥត​ឈប់​ឈរ​នៃ​សាកល​ភាវូបនីយ​កម្ម។ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​គូស​បញ្ជាក់​ថា ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​វិស័យ​ឧស្សាហ​កម្ម​តែ​មួយ​មុខ ពិត​ជា​មិន​អាច​ធានា​នាំ​មក​នូវ​ជោគ​ជ័យ​បាន​ទេ។ ដើម្បី​ធានា​នូវ​ជោគ​ជ័យ​ពិត​ប្រាកដ​យើង​ត្រូវ​ដាក់​គោល​នយោ​បាយ​អភិ​វឌ្ឍន៍ ​វិស័យ​ឧស្សាហ​កម្ម​នេះ​ជា​ចំណែក​សមាហ​រ័ណ​បេះ​មិន​ដាច់​នៃ​នយោ​បាយ អភិ​វឌ្ឍន៍​ទូទៅ​មួយ​ដែល​មាន​ចរិត​ជា​ប្រព័ន្ធ​នៃ​វិធាន​ការ​គោល​នយោ​បាយ​ ប្រទាក់​ក្រឡា​គ្នាមានសង្គត្តិភាព​ជាមួយ​គ្នា​និងជួួយគ្នា​ទៅ​វិញ​ទៅមក ។

កម្ពុជា​ពិតជា​មាន​លក្ខខណ្ឌ​​​អំណោយ​ផល​សម​រម្យ​ សំរាប់​ការ​ត្រៀម​​រៀបចំ​ខ្លួន​ដើម្បី​ឈាន​ឡើង​កាំជណ្តើរ​ បន្ទាប់​ទៀត​នៃដំណាក់​កាល​អភិវឌ្ឍន៍​របស់​ខ្លួន​។ កម្ពុជា​ទទួល​បាន​ពេញ​លេញ​នូវ​ស្ថិរភាព​នយោបាយ​ និង​សន្តិភាព​​ជាង​១០​ឆ្នាំ​មក​ហើយ ។ តទៅ​មុខ​ទៀត ​​រដ្ឋា​ភិបាល​​នឹង​នៅតែ​​​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ កម្មវិធី​វិនិយោគ​សាធារណៈ​របស់​ខ្លួន ធ្វើ​ការ​កសាង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​ទាំងអស់​នេះ ។ ជាមួយ​គ្នា​នេះ សេដ្ឋ​កិច្ច​​កម្ពុជា​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​យ៉ាង​សកម្ម​ចូលទៅ​ក្នុង​ សេដ្ឋ​កិច្ច​តំបន់​និង​ពិភព​លោក​ដ៏ទូលំទូលាយ ។
លោក​អា ជៀ ជីបប័រ ឧបការី​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ ឧបការី​នាយក​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រជាជាតិ កម្ម​វិធី​អភិវឌ្ឍន៍​​ប្រជាជាតិតំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា កម្ពុជា​​ធ្វើ​​ឱ្យ​មាន​ការរីក​ចំរើន​ដ៏អស្ចារ្យ​​ចាប់តាំង​ពី​ដើម​ទសវត្ស​ ឆ្នាំ​១៩៩០​មក ។ នៅពេល​ពិនិត្យ​មើល​មក​ទសវត្ស​ដំបូង​នៃ​សតវត្ស​ទី​២១ កម្ពុជា​ បាន​បង្ហាញ​​ឱ្យ​ឃើញ​ច្បាស់​ថា​ខ្លួន​ជា​ប្រទេស​មួយ​ដែល​មាន​សភាព​លេចធ្លោ​ និង​វិបុល​ភាព​។​ ប៉ុន្តែ​សេដ្ឋ​កិច្ច​​កម្ពុជា​បាន​រង​ការ​ប៉ះ​ទង្គិច​យ៉ាងដំណំ​ ដោយ​សារ​ឱនភាព​សេដ្ឋ​កិច្ច​សាកល ។  រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​យ៉ាង​សកម្ម​នៅក្នុង​ការ​ប្រើ​ប្រាស់​គោល​នយោ ​បាយ​រូបិយវត្ថុ​ និង​ហិរញ្ញវត្ថុ​របស់​​ខ្លួន​​រួម​មាន ការ​ប្រើ​ប្រាស់​​កញ្ចប់​ថវិកា​ចំនួន​​ប្រមាណ​​៤% នៃ​ផលទុន​​ក្នុង​ស្រុក​សរុប ។
ការ​លូត​លាស់​គួរ​ឱ្យ​កត់​សំគាល់​របស់​កម្ពុជា​ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​នៅពុំ​ទាន់​បាន​សាយភាយ​​នៅគ្រប់​ទិដ្ឋភាព​សង្គម​ នៅឡើយ ។ វិសមភាព​ ​​ដូចដែល​វាស់​តាម​​សន្ទស្សន៍​  Gini ​មិន​ត្រឹម​តែខ្ពស់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​កើន​ឡើង​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​២​ទស​វត្សរ៍​កន្លង​មក​នេះ​ ពោល​គឺ​កើន​ពី​០,៣៥ នៅ​ឆ្នាំ​១៩៩៤ ដល់​០,៤៣​នៅ​ឆ្នាំ​២០០៧។ ភាគ​ចំណែក​នៃ​​ប្រាក់​ចំណូល​ក្នុង​ចំណោម​គ្រួសារ​ដែល​មាន​ចំណូល​ខ្ពស់​ជាង​ គេ​ចំនួន​២០​% បាន​កើន​ឡើង​ពី​៤៧% ដល់​៥២% នៅ​ក្នុង​អំឡុង​ពេល​នេះ ភាគ​ចំណែក​ដែល​ជា​របស់​ក្រុម​ដែល​មាន​ចំណូល​ទាប​ជាង​គេ​ចំនួន​២០% បាន​ធ្លាក់​ចុះ​បន្តិច​បន្តួច​ពី​៨% ដល់​៦%។
បើ​ទោះ​ជា​​ដូច្នេះ​ក៏​ដោយ អាំងស៊ីដង់ នៃ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​ច្រើន។ យោង​តាម​ធនា​គារ​ពិភព​លោក​ សម​ា​មាត្រ​នៃ​ប្រជា​ជន​ដែល​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ (១,២៥​ដុល្លារ) បាន​ថយ​ចុះ​ពី​៤៨,៦% នៅ​ក្នុង​ឆ្នាំ​១៩៩៤ មក​ត្រឹម​២៥,៨% នៅ​ក្នុង​ឆ្នាំ​២០០៧។ សមា​​មាត្រ​នៃ​ប្រជា​ជន​ដែល​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ដែល​ កំណត់​នៅ​ថ្នាក់​ជាតិ ក៏​បាន​ថយ​ចុះ​ជា​ច្រើន​ផង​ដែរ គឺ​៤៧% នៅ​ឆ្នាំ​១៩៩៤ មក​ត្រឹម​៣០% នៅ​ឆ្នាំ​២០០៧។ ភាព​ក្រីក្រ​នៅ​ជន​បទ (៣៩,២% នៅ​ឆ្នាំ​២០០៤) មាន​កំរិត​ជិត​២​ដង​នៃតួលេខ​ក្រីក្រ​នៅ​ទីក្រុង​ (១៨%)។
កំណើន​សេដ្ឋ​កិច្ច​នៅ​ពេល​ថ្មី​ៗ​នេះ​បានកើន​ភាគ​ ច្រើន​នៅ​តាម​ទីក្រុង​ដោយ​ប្រមូល​ផ្តុំ​ច្រើន​តែ​លើ​វិស័យ​កាត់​ដេរ ទេស​ចរណ៍ និង​វិស័យ​សំណង់​ដោយ​មាន​ចំណង​ទាក់​ទង​តិច​តួច​ប៉ុណ្ណោះ ជា​មួយ​សេដ្ឋ​កិច្ច​ជន​បទ​ដែល​មាន​ប្រជា​ជន​កម្ពុជា​៨០% ទៅ​៩០% នៃ​អ្នក​ក្រ​រស់​នៅ។ ទំរង់​នៃ​ការ​លូត​លាស់​ដែល​ប្រមូល​ផ្តុំ​តែ​នៅ​ទីក្រុង​បែប​នេះ ភាគ​ច្រើន​មិន​បាន​ចូល​រួម​វិស័យ​កសិ​កម្ម​ឡើយ។ នៅ​ឆ្នាំ​២០០៨ កសិ​កម្ម​ផ្តល់​ការ​ងារ​ដល់​៦០%​នៃ​កម្លាំង​ពល​កម្ម​សរុប ប៉ុន្តែ​បាន​ផ្តល់​ត្រឹម​តែ​៣០%​ នៃ​ផល​ទុន​ក្នុង​ស្រុក​សរុប​​បុ៉ណ្ណោះ៕

No comments:

Post a Comment