ដោយ សុខ សេរី
2011-02-16
ក្រសួងការបរទេសកម្ពុជា មានផែនការស្នើជាផ្លូវការសុំឲ្យប្រធានអាស៊ានបញ្ជូនតំណាង ឬអ្នកសង្កេតការណ៍របស់អាស៊ាន មកប្រទេសកម្ពុជា នៅពេលខាងមុខនេះ ដើម្បីឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតំបន់ប្រាសាទព្រះវិហារ ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចឲ្យភាគីកម្ពុជា និងថៃ ឈប់បាញ់ជាអចិន្ត្រៃយ៍។
ទាហានខ្មែរប្រចាំការពារព្រំដែននៅតំបន់ ប្រាសាទព្រះវិហារ ជីកលេណដ្ឋានដើម្បីការពារខ្លួន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១១។
គម្រោងការស្នើនេះ គឺប្រមុខការទូតប្រទេសកម្ពុជា លោក ហោ ណាំហុង បានបញ្ជាក់ថា លោកនឹងស្នើសុំនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ សប្ដាហ៍ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុងសន្និសីទកាសែត នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ភាគីថៃ បានរំលោភលើបទឈប់បាញ់ថ្មីៗនេះ ៖ «យើងលេស ការរំលោភ ការឈប់បាញ់ពីយប់មិញនេះ ដើម្បីសុំអ្នកសង្កេតការណ៍របស់អាស៊ាន មកនៅព្រំដែន ឲ្យឃើញថា អ្នកណារំលោភការឈប់បាញ់ អ្នកណាមិនរំលោភ។ ជាទឡ្ហីករណ៍មួយសម្រាប់ខ្ញុំលើកនៅការប្រជុំនៅថ្ងៃទី២២ ខែនេះ»។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ នឹងមានរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ១០ ជាសមាជិកអាស៊ាននឹងចូលរួមប្រជុំ នៅក្នុងនោះមានកម្ពុជា (Cambodia) ថៃ (Thailand) ភូមា (Burma) លា (Laos) វៀតណាម (Vietnam) ហ្វីលីពីន (Philippine) ម៉ាទ្បេស៊ី (Malaysia) ឥណ្ឌូណេស៊ី (Indonesia) សិង្ហបុរី (Singapore) និងប្រទេសប្រ៊ុយណេ (Brunei)។
សកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោកបណ្ឌិត សុខ ទូច ជាអ្នកវិភាគនយោបាយនៅកម្ពុជា បានមានប្រសាសន៍ថា លោកសង្ឃឹមតិចតួចអំពីចំណាត់ការរបស់អាស៊ាន ៖ «ដើម្បីបញ្ចប់ការ ឈ្លានពាន ឬការងងើលរបស់ថៃហ្នឹង គឺកម្ពុជាត្រូវពង្រឹងខ្លួនឯង។ ភាគីកម្ពុជា ពង្រឹងខ្លួនឯង គោរពនយោបាយការទូត ក៏ដូចជាកម្លាំងយោធា។ ទី២ ខ្ញុំសូមបញ្ជាក់ថា អាស៊ានមានលទ្ធភាពតិចតួចណាស់ ពីព្រោះអីប្រទេសទាំងអស់នេះសុទ្ធតែផ្ដល់ផលចំណេញពីប្រទេសថៃ ច្រើនជាងប្រទេសយើង។ កាលណាដាក់សម្ពាធលើប្រទេសណាមួយ ទាល់តែប្រទេសហ្នឹងមានឥទ្ធិពលលើប្រទេសដែលជម្លោះហ្នឹង»។ សេចក្ដីរាយការណ៍មួយចំនួន និងការអះអាងរបស់ប្រមុខការទូតកម្ពុជា បានឲ្យដឹងថា ភាគីថៃ បានបាញ់កាំភ្លើងធុនធំជាច្រើនគ្រាប់ចូលមកទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារចំនួន ២លើក កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ និងព្រឹកព្រលឹមថ្ងៃទី១៦ ខែកុម្ភៈ គឺរំលោភលើការសម្រេចនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។
សេចក្ដីរាយការណ៍របស់កាសែតថៃ ឈ្មោះបាងកក ប៉ុស្តិ៍ (Bangkok Post) ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ បានចោទប្រកាន់ថា ភាគីកម្ពុជា បានចាប់ផ្ដើមបាញ់មកលើភាគីថៃ មុនពេលថ្ងៃលិច កាលពីម្សិលមិញ (១៥ កុម្ភៈ)។
លោក ហោ ណាំហុង បានពណ៌នាថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិថ្មីៗ នេះ គឺស្របតាមបំណងដែលកម្ពុជា ចង់បាន គឺបទឈប់បាញ់គ្នាជាអនាចិន្ត្រៃយ និងមានភាគីទី៣ ជួយអន្តរាគមន៍។ លោកបានបញ្ជាក់ទៀតថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅថែរក្សាធម្មតាជាដដែល៕
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុងសន្និសីទកាសែត នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ភាគីថៃ បានរំលោភលើបទឈប់បាញ់ថ្មីៗនេះ ៖ «យើងលេស ការរំលោភ ការឈប់បាញ់ពីយប់មិញនេះ ដើម្បីសុំអ្នកសង្កេតការណ៍របស់អាស៊ាន មកនៅព្រំដែន ឲ្យឃើញថា អ្នកណារំលោភការឈប់បាញ់ អ្នកណាមិនរំលោភ។ ជាទឡ្ហីករណ៍មួយសម្រាប់ខ្ញុំលើកនៅការប្រជុំនៅថ្ងៃទី២២ ខែនេះ»។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ នឹងមានរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ១០ ជាសមាជិកអាស៊ាននឹងចូលរួមប្រជុំ នៅក្នុងនោះមានកម្ពុជា (Cambodia) ថៃ (Thailand) ភូមា (Burma) លា (Laos) វៀតណាម (Vietnam) ហ្វីលីពីន (Philippine) ម៉ាទ្បេស៊ី (Malaysia) ឥណ្ឌូណេស៊ី (Indonesia) សិង្ហបុរី (Singapore) និងប្រទេសប្រ៊ុយណេ (Brunei)។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ធ្វើសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១១។ RFA/Sok Serey
សេចក្ដីរាយការណ៍របស់កាសែតថៃ ឈ្មោះបាងកក ប៉ុស្តិ៍ (Bangkok Post) ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ បានចោទប្រកាន់ថា ភាគីកម្ពុជា បានចាប់ផ្ដើមបាញ់មកលើភាគីថៃ មុនពេលថ្ងៃលិច កាលពីម្សិលមិញ (១៥ កុម្ភៈ)។
លោក ហោ ណាំហុង បានពណ៌នាថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិថ្មីៗ នេះ គឺស្របតាមបំណងដែលកម្ពុជា ចង់បាន គឺបទឈប់បាញ់គ្នាជាអនាចិន្ត្រៃយ និងមានភាគីទី៣ ជួយអន្តរាគមន៍។ លោកបានបញ្ជាក់ទៀតថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅថែរក្សាធម្មតាជាដដែល៕
No comments:
Post a Comment