ដោយ សុខ សេរី
2011-02-24
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានសម្ដែងការសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ ដោយប្រធានអាស៊ាន បានសម្រេចឲ្យភាគីកម្ពុជា និងថៃ ឈប់បាញ់គ្នាចាប់ពីថ្ងៃនេះតទៅ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ធ្វើសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១១
ជាមួយគ្នានេះដែរ ប្រធានអាស៊ាន គឺប្រទេសឥណ្ឌូណេស៊ី បានសម្រេចបញ្ជូនអ្នកសង្កេតការណ៍ចំនួនប្រមាណ ៣០នាក់ មកឃ្លាំមើលបទឈប់បាញ់នេះ។ អ្នកសង្កេតការណ៍ទាំងនោះគ្មានអាវុធទេ គឺមកឃ្លាំមើលបទឈប់បាញ់នេះរហូតដល់មានដំណោះស្រាយជាក់លាក់មួយ រវាងកម្ពុជា និងថៃ។
ប្រទេសឥណ្ឌូណេស៊ី មិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នៅទ្បើយទេ ក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឈរជើងនៅភាគីជម្លោះទាំងសងខាង។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហោ ណាំហុង បានមានប្រសាសន៍ក្នុងសន្និសីទកាសែត នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ថា ៖ «ចំណុច ទី៣នៃសេចក្ដីថ្លែងការណ៍ថ្ងៃទី២២នេះ គឺគេអំពាវនាវឲ្យភាគីកម្ពុជា និងភាគីថៃ ធ្វើការចរចាទ្វេភាគីទ្បើងវិញ នេះខ្ញុំសូមបញ្ជាក់ ទ្វេភាគីនេះ ដែលភាគីថៃ ចង់បានបំផុត ដូច្នេះយើងឲ្យទៅចុះ។ ប៉ុន្តែទ្វេភាគីនេះ មានចំណងរបស់វា គឺត្រង់ថា មានការចូលរួមពាក់ព័ន្ធរបស់ឥណ្ឌូណេស៊ី ជាប្រធានអាស៊ាន។ រាល់ការប្រជុំរដ្ឋមន្ត្រីការបរទេសក្ដី រដ្ឋមន្ត្រីការពារជាតិក្តី គណៈកម្មការព្រំដែនក្តី ទាល់តែមានវត្តមានរបស់អាស៊ានចូលរួម ប្រធានអាស៊ានចូលរួម ចូលរួមអង្គុយតុជាមួយគ្នា ៣នាក់ ប្រជុំជាមួយគ្នាក៏បាន ឬអង្គុយបន្ទប់ដោយទ្បែកមួយទៀតក៏បាន ប៉ុន្តែរាល់ការព្រមព្រៀងត្រូវមានការបញ្ជាក់ពីប្រធានអាស៊ាន»។
លោក ហោ ណាំហុង បានបញ្ជាក់ថា កិច្ចចរចាទ្វេភាគីរបស់គណៈកម្មការព្រំដែនចម្រុះរវាងកម្ពុជា និងថៃ មិនទាន់ចាប់ផ្ដើមបានទេ បើសិនកិច្ចព្រមព្រៀងចំនួន ៣ចំណុចដែលបានធ្វើកាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩ កន្លងទៅ មិនត្រូវសភាថៃ ផ្ដល់សច្ចាប័នទេនោះ។
អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា សេចក្ដីសម្រេចរបស់អាស៊ាននេះ មិនមែនជាដំណោះស្រាយយូរអង្វែងទេ ៖ «អាស៊ានដើរតួសំខាន់ហ្នឹង គឺនាំឲ្យថៃ ចូលទៅតុលាការនៅក្នុងទីក្រុងទ្បាអេ ដើម្បីមកស្រាយសាលក្រមឆ្នាំ១៩៦២។ ហ្នឹងបានមានដំណោះស្រាយ បើមិនដូច្នោះទេ ដំណោះស្រាយនេះ គឺហាក់គ្រាន់តែបន្ធូរពេលឲ្យថៃ រៀបចំនយោបាយផ្ទៃក្នុងរបស់ខ្លួន និងពន្យារបញ្ហារបស់ថៃ តែប៉ុណ្ណឹងទេ វាអត់មានដំណោះស្រាយទេ»។
កាសែតថៃឈ្មោះ បាងកក ប៉ុស្ត៍ (Bangkok Post) បានដកស្រង់សម្ដីរបស់រដ្ឋមន្រ្តីការបរទេសថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) បានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះដំណោះស្រាយរបស់អាស៊ាន លើបទឈប់បាញ់គ្នានេះដែរ។
ប្រទេសកម្ពុជា មានផែនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងទីក្រុងទ្បាអេ ប្រទេសហុល្លង់ ដើម្បីឲ្យមានការបកស្រាយសាលក្រមឆ្នាំ១៩៦២ ដែលបានកាត់សេចក្ដីថា ប្រាសាទព្រះវិហារនៅលើទឹកដីកម្ពុជា ប្រឆាំងនឹងភាគីថៃ៕

No comments:
Post a Comment