ដោយ យន់ សាមៀន
2011-02-19
មេទ័ពខ្មែរ និងថៃនៅព្រឹកថ្ងៃសៅរ៍ ទី១៩ កុម្ភៈ នេះ បានជួបចរចាគ្នាសាជាថ្មីម្ដងទៀត ដើម្បីបង្កើតបទឈប់បាញ់គ្នាមួយ ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រធានអាស៊ានស្នើឲ្យកងទ័ពទាំងពីរនេះ បង្កើតឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយ។ កាសែតថៃ (Bangkok Post) នៅថ្ងៃសៅរ៍បានដកស្រង់សំដីនាយសេនាធិការយោធាថៃបានឲ្យដឹងថា ទាហានថៃបានជួបចរចាគ្នាស្វែងរកដំណោះស្រាយឈប់បាញ់គ្នាជាមួយភាគីទាហានខ្មែរ ដែលដឹកនាំដោយអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលោក ជា តារា។
សេចក្ដីរាយការណ៍របស់កាសែតនេះបន្តថា លទ្ធផលនៃកិច្ចចរចារវាងទាហានកម្ពុជា និងថៃនឹងរក្សាជាការសំងាត់។
ការជួបចរចារវាងកងទ័ពទាំងពីរធ្វើឡើងក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឲ្យថៃព្រមទទួលយកកិច្ចឈប់បាញ់គ្នាមួយ ក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន១០ប្រទេស នៅថ្ងៃទី២២ កុម្ភៈ ខាងមុខនេះ។
លោក ហ៊ុន សែន បានផ្ដល់សំណើដំណោះស្រាយបួនចំណុច សម្រាប់កម្ពុជា និងថៃ ក្នុងកិច្ចប្រជុំអាស៊ាន រួមមានកងទ័ពនៃប្រទេសទាំងពីរ នៅតាមតំបន់ជម្លោះត្រូវចរចាគ្នាដើម្បីរក្សាស្ថិរភាព និងស្នើឲ្យតំណាងអាស៊ានជាស៊ីវិល យោធា ឬនគរបាលមកតាមដាមស្ថានភាពបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ។ កម្ពុជានឹងអនុញ្ញាតឲ្យអ្នកសង្កេតការណ៍អាស៊ានស្នាក់នៅទឹកដីកម្ពុជា៕

No comments:
Post a Comment