Tuesday, February 22, 2011

អ្នក​លួច​ដោះស្លាក​លេខ​ម៉ូតូ និង​អ្នក​ទិញ​សមត្ថ​កិច្ច​ក្របួច​ទាំង​ពីរ



ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
អ្នក​លួច​ដោះស្លាក​លេខ​ម៉ូតូ និង​អ្នក​ទិញ​សមត្ថ​កិច្ច​ក្របួច​ទាំង​ពីរ
(​រូបថត ថ្មកែវ​)
អ្នក​លួច​ដោះស្លាក​លេខ​ម៉ូតូ និង​អ្នក​ទិញ​សមត្ថ​កិច្ច​ក្របួច​ទាំង​ពីរ
 
ខេត្ត​ពោធិ៍​សាត់ ៖ ​ជន​សង្ស័យ​ពីរ​នាក់​ ម្នាក់​ជា​អ្នក​លួច​ដោះ​ស្លាក​លេខ​ម៉ូតូ និង​ម្នាក់​ទៀត​ជា​អ្នក​ទិញ​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ទាំង​ពីរ​នាក់​ បញ្ជូន​មក​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​​ក្រុង​ពោធិ៍​សាត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ កុម្ភៈ ។ បុរស​ទាំង​ពីរនាក់​​នោះ​ម្នាក់​​ឈ្មោះ​​ចែ គឹម​លន់ ហៅ​ក្តាម ភេទ​ប្រុស អាយុ​​១៧​ឆ្នាំ មាន​ទី​លំនៅភូមិ​ពាល​ញែ​ក១ សង្កាត់​​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់ ជា​អ្នក​លួច​ និង​ម្នាក់​ទៀត​ឈ្មោះ​ជិន រស្មី ហៅ​ម៉ី ភេទ​ប្រុស អាយុ​​​២៩​ឆ្នាំ នៅ​​ភូមិ​​-សង្កាត់​ជា​មួយគ្នា​ ជា​អ្នក​ទិញ ។
​តាម​ប្រភព​ពី​​លោក​អនុសេនីយ៍​ឯក ម៉ែន សុវណ្ណា ​អធិ​ការ​រងនគរ​បាល​ក្រុង​ពោធិ៍​សាត់​ទទួល​បន្ទុក​​​ព្រហ្ម​ទណ្ឌ ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​​បុរស​ទាំង​​ពីរ​នាក់​នេះ​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ ឈ្មោះ​លឹម ស៊ីវ​មួយ អាយុ​​២៤​​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​១៣​មករា ​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ជា​បុគ្គ​លិក​ពេទ្យ​មក​ស្តារ​នៅ​ខេត្ត​ពោធិ៍​សាត់ ​ស្នាក់​នៅ​ម្តុំ​វិហារ​ចិន​ផ្លូវ​លេខ​៣ ភូមិ​ពាល​ញែក​១ សង្កាត់​​ផ្ទះ​ព្រៃ។ តាម​ការ​​រៀប​រាប់​នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ថា កាល​ពី​​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ខណៈ​​​ដែល​​​នាង​ទុក​ម៉ូតូ​​ក្រោម​ផ្ទះ ​ស្រាប់​តែ​មាន​មនុស្ស​​​មិន​ស្គាល់​មុខ​ចូល​មក​លួច​ដោះ​យក​ស្លាក​លេខ​ ។ ពេល​កំពុង​មួល​ខ្ចៅ​ដោះ​នោះ​នាង​​ភ្ញាក់​​ទាន់​ដែរ តែ​ពេល​បើក​​ភ្លើង​បំភ្លឺ​​​មើល​ ចោរ​​នោះដោះ​រួច​យក​​ទៅ​បាត់ ។ ម៉ូតូ​ម៉ាក​គុប​៥០ ពណ៌​ទឹក​សមុទ្រ ពាក់​ស្លាក​លេខ​ភ្នំពេញ 1S-5903។ ​ប្រភព​ដដែល​បន្ត​​​ថា ​បន្ទាប់​​ពី​ទទួល​បាន​​បណ្តឹង​ពី​ស្ត្រី​ម្ចាស់​ស្លាក​លេខ​ម៉ូតូ​​ភ្លាម យើង​បាន​​ដាក់​​ភ្នាក់ងារ​​​តាម​ស្វែង​រក​​​ក្នុង​ក្រុង​ពោធិ៍​សាត់ និងសហ​ការ​ជា​មួយ​​អធិ​ការ​ដ្ឋាន​នគរ​បាល​គ្រប់​ស្រុក ។
​លុះ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ វេលាម៉ោង​៣​រសៀល យើង​បាន​ឃាត់​ខ្លួន​អ្នក​ទិញ​ឈ្មោះ​ជិន រស្មី ហៅ​ម៉ី នៅ​​ផ្ទះ​​ម្តុំ​ផ្សារ​ចាស់​​ ខណៈ​ឃើញ​ស្លាក​លេខ​ម៉ូតូ​នោះ​ ​ជា​ភស្តុ​តាង ហើយ​១​ម៉ោង​ក្រោយ​​មក​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ឈ្មោះ​​​ចែ គឹម​លន់ ហៅ​ក្តាម ដែល​ជា​អ្នក​​​លួច​ម្នាក់​ទៀត ខណៈ​​ជន​នោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​ចាំ​រត់​ឌុប​ម៉ូយ​​នៅ​ភូមិ​ពោរតា​គួយ ម្តុំ​សាខា​​ទូរស័ព្ទ​០៩៧​ចាស់ ។ ជិន រស្មី ​​បាន​សារ​ភាពថា ខ្លួន​ពិត​ជា​បាន​ទិញ​ស្លាក​​លេខ​ម៉ូតូ​នេះ​ពី​ឈ្មោះ​​ក្តាម​មែន ក្នុង​តម្លៃ​៨៥.០០០​រៀល ដោយ​សារ​គេ​ប្រាប់​ថា ស្លាក​លេខ​​​នេះ​ជា​របស់​ខ្លួន​ ។ ជន​សង្ស័យ​​ទាំង​ពីរ​​ត្រូវ​​បាន​បញ្ជូន​​​ទៅ​កាន់​​ស្នង​ការ​​ដ្ឋាន​​ នគរបាល​ខេត្ត​​នា​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១១ ដើម្បី​​ចាត់​ការ​តាម​នីតិ​វិធី​ ៕

No comments:

Post a Comment