Tuesday, February 22, 2011

កា​ដា​ហ្វី​ ៖ ខ្ញុំ​នឹង​ប្រយុទ្ធ​រហូត​ដល់​ដំណក់​ឈាម​ចុង​ក្រោយ




ថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១១
លោកកាដាហ្វី មេដឹកនាំលីប៊ី
រូបភាព បរទេស
លោកកាដាហ្វី មេដឹកនាំលីប៊ី
 
ក្នុង​សុន្ទរថា ដំបូង​របស់​លោក​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរ​ទស្សន៍​ចាប់​តាំង​ពី​មាន​បាតុ​ កម្ម​ទាម​ទារ​ឱ្យ​លោក​ចាក​ចេញ​ពី​តំណែង​មក​េមដឹក​នាំ​លី​ប៊ី លោក​មូ​អាម៉ា កា​ដាហ្វី​ អះ​អាង​ប្រាប់​ដល់​ប្រជា​ជន​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ​ ថា ខ្ញុំ​នឹង​ប្រយុទ្ធ​រហូត​ដល់​ដំណក់​ឈាម​ចុង​ក្រោយ​របស់​ខ្ញុំ។ ក្នុង​សុន្ទ​រកថានោះ​ លោក​កាដា​ហ្វី មាន​ប្រសាសន៍​ថា ពុំ​មាន​បញ្ហា​នៃ​ការ​ចាក​ចេញ​ពី​អំណាច​ដូច​ដែល​មេ​ដឹក​នាំ​ដទៃៗ​ទៀត​នៃ​ ពិភព​អារ៉ាប់​បាន​ធ្វើ​នោះ​ឡើយ​។ លោក​គូស​បញ្ជាក់​ថា លោក​ជា​អ្នក​នៅ​ពី​លើ​បណ្តា​តំណែង​ប្រមុខ​រដ្ឋ​ គឺ​លោក​ជា​អ្នក​បដិ​វត្តន៍​មួយរូប​ជា BEDOUIN ។ មូ​អា​ម៉ា​កាដា​ហ្វីពុំ​មែន​គ្រាន់​តែ​ជា​ប្រធានា​ធិបតី​ ហើយ​ក៏​ពុំ​មែន​មនុស្ស​ធម្មតា​ដែល​គេ​អាច​ធ្វើ​បាតុ​កម្ម​ប្រឆាំង​ឡើយ​។​ ខ្ញុំ​ពឹង​ផ្អែក​លើ​ខ្លួន​ឯងផ្ទាល់​ និង​កាំ​ភ្លើង​របស់​ខ្ញុំ។
លោក​កា​ ដា​ហ្វី បាន​សំដែង​ពី ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ពួក​បាតុ​ករ​ ដោយ​លោក​អះ​អាង​ថា រាល់​មនុស្ស​ទាំង​អស់​ដែល​កាន់​អាវុធ​ប្រឆាំង​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ ជីវិត​។ ចូរ​ពួក​អ្នក​ប្រគល់​អាវុធ​ទាំង​នោះ​ជា​បន្ទាន់​ បើ​ពុំ​ដូច្នោះ​ទេ​នឹង​​ត្រូវ​ប្រហារ​ជីវិត​។ លោក​គំរាម​ថា នឹង​ធ្វើ​ឱ្យ​ទី​ក្រុង​ BENGHAZI ប្រភព​នៃ​ការ​តវ៉ា​ ក្លាយ​ជា​ទី​ក្រុង​ហ្វា​លូ​ចា​ថ្មី​មួយ ឬ​ទី​លាន​ធៀន​អាន​មេន​ថ្មី​មួយ​។ លោក​កា​ដា​ហ្វី​ពុំ​រា​រែក​ឡើយ​ក្នុង​ការ​គំរាម​លុក​ចូល​​ពី​ផ្ទះ​មួយ​ទៅ​ ផ្ទះ​មួយ​ដើម្បី​កំទេច​ការ​បះ​បោរ​។ លោក​ថ្លែង​ថា គេ​អាច​ប្រើ​រថ​ក្រោះ​ និង​យន្ត​ហោះ​។ គេ​នឹង​ចាប់​ផ្តើម​ការ​ងារ​នេះ​ពី​យប់​នេះ​ទៅ​។ សាក្សី​ទាំង​ឡាយ​រៀប​រាប់​ពី​ការ​វាយ​ប្រហារ​របស់​កង​យន្ត​ហោះ​លើ​ពួក​ បាតុករ​។
តាំង​ពី​ចាប់​ផ្តើម​ការ​បះ​បោរ​នៅលី​ប៊ី​មក​គេ​ជំរឿន​ឃើញ​​អ្នក ​ស្លាប់​មាន​ដល់​៣០០​នាក់​ ក៏​ប៉ុន្តែ​លោក FOAD AODI ប្រធាន​សហ​​គមន៍​ពិភព​អារ៉ាប់​នៅ​អីុតាលី ប្រកាស​ពីមនុស្ស​ស្លាប់​១.០០០​នាក់​ថែម​ទៀត​នៅ​ទី​ក្រុង​ទី្រី​ប៉ូលី​ ក្រោយ​ការ​ទំលាក់​គ្រាប់​បែក​លើ​ពួក​បាតុករ​។
លោក BEN WEDEMANជា​អ្នក​យក​ព័ត៌​មាន​ឱ្យ​ទូរ​ទស្សន៍​ CNN ជា​អ្នក​កាសែត​លោក​ខាង​លិច​ដំបូង​គេ​ដែល​អាច​ទៅ​កាន់​ប្រទេស​លី​ប៊ី។ លោក​លាត​ត្រដាង​ថា ភាគ​ខាង​កើត​ប្រទេស​ពេល​នេះ​ហាក់​ដូច​ជា​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ ពួក​បាតុ​ករ​។ ទីក្រុង​ជា​ច្រើន​ដូច​ជា​ទី​ក្រុង BENGHAZI ក្រុង EL BEIDA ក្រុង​ DEMA និង​ក្រុង​ TOBRUK ជា​ដើម​អាច​របូត​​ពី​ដៃ​ពួក​អ្នក​គាំ​ទ្រ​ លោក​កា​ដា​ហ្វី ហើយ​ធ្លាក់​ក្នុង​ដៃ​របស់​បណ្តា​មេ​ដឹក​នាំ​ប្រឆាំង​។ ទាហាន​សីុ​ឈ្នួល​ជា​ច្រើន​រយ​នាក់​មាន​ដើម​កំណើត​អាហ្វ្រិក​ ហើយ​បំរើ​លោក​កា​ដា​ហ្វី​ត្រូវ​សំលាប់​ ឬ​ចាប់​ខ្លួន​ដោយ​ពួក​ប្រឆាំង​។
មាន ​ការ​វាយ​ប្រហារតាម​អាកាស​ថ្មី​ៗ​នៅ​ទី​ក្រុង​ទ្រី​ប៉ូលី​។ តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ CPI អះ​អាង​ថា មនុស្ស​ជាង​៦០០​នាក់​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​លី​ប៊ី​​រយៈ​ពេល​ ៥​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​របួស​។
ចំណែក ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​លី​ប៊ី លោក ABDEL FATIAH YOUNES AL ABIDI បាន​រត់​ចោល​របប​លោក​កា​ដា​ហ្វី ហើយ​ប្រកាស​គាំ​ទ្រ​ដល់​បដិវ​ត្តន៍​ថ្ងៃ​ទី​១៧ កុម្ភៈ ។
ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជា​ជាតិ​​ កាលពីល្ងាចថ្ងៃទី​២២ កុម្ភៈ កន្លង​មក បានបើក​កិច្ចប្រជុំ​​បន្ទាន់​មួយ​​ដើម្បីពិភាក្សា​​អំពី​ដំណើរ​ការ​​​ វិវឌ្ឍន៍​ចុងក្រោយ​​នៅប្រទេស​លីប៊ី ក្រោយ​ពី​​ការ​ធ្វើ​​បាតុ​កម្ម​រយៈ​ពេល​​ជា​ច្រើន​ថ្ងៃ​​មកហើយ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​ជាច្រើននាក់ ។​
ទូរទស្សន៍​​រដ្ឋលីប៊ី​ បានដកស្រង់​​សម្តី​គណៈ​កម្មាធិការ​ទទួល​បន្ទុក​​​សន្តិសុខ​​​ជាតិដែលនិយាយ​ ថា ​មនុស្ស​​​សរុប​ដល់​ទៅ​៣០០​នាក់ ​ក្នុង​នោះ​ទាហាន​​១១១​នាក់ ​និង​ជនស៊ីវិល​​១៨៩​នាក់ ​បាន​ស្លាប់​បាត់បង់ជីវិត​​ក្នុង​ការបះបោរ​​ដែលផ្ទុះ​​ឡើង​នៅ​ក្នុងប្រទេស​​ កាលពី​​សប្តាហ៍​មុន ។​
ក្រុមប្រឹក្សា​​​សន្តិសុខ អ.ស.ប ​បានបើក​កិច្ច​ប្រជុំ​​​នោះនៅ​វេលាម៉ោង​​៣​និង​​​២០​នាទី ថ្ងៃទី​​​២២ ​កុម្ភៈ ​ធ្វើ​ឡើង​ដោយសម្ងាត់​​ក្រោយ​​ពីមាន​ការ​ពិគ្រោះ​យោបល់​​គ្នា​ក្នុង​ចំណោម​​ ប្រទេស​១៥​ដែលជា​សមាជិក តាម​សំណើ​​របស់​បេសក​កម្ម​​អចិន្ត្រៃយ៍​របស់​លីប៊ី ។​
អ្នកនាំពាក្យ​​​អង្គការ​សហប្រជាជាតិ លោក Martin Nesirky ថ្លែង​ប្រាប់​អ្នកកាសែត​​ថា ក្រុម​ប្រឹក្សា​​​សន្តិសុខ​​បានបើក​​ការ​ពិភាក្សា​​មួយ​ក្រោយ​​ពី​មាន​ការ​​ ស្នើ​សុំ​​ពី​បេសកកម្ម​​អចិន្ត្រៃយ៍​​របស់​ប្រទេស​លីប៊ី ​ប្រចាំ​អង្គការ​សហប្រជាជាតិ​​ហើយ​ក្រុម​​ប្រឹក្សា​​​បាន​ឯក​ភាព​គ្នា​​បើក​ កិច្ចប្រជុំ​​​លក្ខណៈ​ឯក​ជន​​មួយស្តីអំពី​សន្តិ​ភាព និងសន្តិសុខ​​នៅ​​ប្រទេស​អាហ្វ្រិក​​មួយនេះ ។ លោកបានបន្ត​ថា ក្នុងកិច្ចប្រជុំ​​នេះប្រទេស​​​ជាសមាជិកក្រុម​ប្រឹក្សា​​​សន្តិសុខ​​រំពឹង​ ថា ទទួលបាន​ព័ត៌​មាន​​អំពី ដំណើរ​ការ​​វិឌ្ឍន៍​ចុង​ក្រោយ​នៅក្នុងប្រទេសលី​ប៊ី៕

No comments:

Post a Comment